នៅខែធ្នូ ក្រុមជំនុំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទាំងប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស់ជាមួយនឹងការប្រជុំធម្មនិដ្ឋានដែលផលិតនៅអាស៊ីដោយប្រទេសចំនួនប្រាំបួន និងការផលិតកម្មវិធីការប្រសូតិកម្មក្នុងមូលដ្ឋានជាមួយនឹងផ្ទាំងបដាបំភ្លឺពិភពលោក និងពន្លឺភ្លើងបុណ្យគ្រីស្ទម៉ាស់ ។

មនុស្សរាប់ពាន់នាក់បានមើលការបំភ្លឺពិភពលោកពីការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់នៃតំបន់អាស៊ីជាលើកដំបូងដែលមិនធ្លាប់មាន ។ វាជាការផលិតដែលមានការសហការរវាងប្រទេសចំនួនប្រាំបួនក្នុងតំបន់អាស៊ី ដែលរួមមានតន្ត្រី ចម្រៀង របាំ និងទីបន្ទាល់ ដែលប្រទេសនីមួយៗបានរួមចំណែកដល់ការនិទានពីប្រសូតិកម្មឡើងវិញ ។ ប្រទេសនីមួយៗបានបន្ថែមបទពិសោធន៍វប្បធម៌ពិសេសរបស់ខ្លួនទៅក្នុងការប្រជុំធម្មនិដ្ឋាននេះ ។ ការប្រគុំតន្ត្រីសម្រាប់ប្រទេសកម្ពុជា សម្តែងដោយបងស្រី ថោង ពុទ្ធារី និង ប្អូនស្រី រឹទ្ធ ស៊ុនភីនិច្ច ។
ក្រុមជំនុំបានមើលការប្រជុំធម្មនិដ្ឋាននេះនៅតាមព្រះវិហារក្នុងមូលដ្ឋាន និងទំព័រហ្វេសប៊ុកប្រចាំប្រទេស ហើយមនុស្សរាប់ពាន់នាក់បានមើល និងចែកចាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កម្មវិធីនេះដំណើរការទៅបានយ៉ាងល្អ ខណៈដែលអ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា ពួកគេស្រឡាញ់វីដេអូនេះជាខ្លាំង និងរបៀបដែលវាជួយពួកគេឲ្យមានអារម្មណ៍ថាមានវិញ្ញាណនៃបុណ្យគ្រីស្ទម៉ាស់ដើម្បីជួយបំភ្លឺពិភពលោក ។
បន្ថែមពីលើការប្រជុំធម្មនិដ្ឋានប្រចាំតំបន់អាស៊ី សមាជិកសាសនាចក្រនៅក្នុងប្រទេសកម្ពុជា បានជួយបំភ្លឺពិភពលោក នៅពេលពួកគេរៀបចំកម្មវិធីនៅយប់មុនបុណ្យគ្រីស្ទម៉ាស់ ។ ពួកគេបានរួមបញ្ចូលការផ្សាយបន្តផ្ទាល់ជាមួយនឹងការនិទានកថា ទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ តន្ត្រីពិសេស និងអាហារពេលល្ងាច ។ កម្មវិធីនៅយប់មុនបុណ្យគ្រីស្ទម៉ាស់មួយចំនួនក៏មានលោកតា សាន់តាក្លោស និងអំណោយផងដែរ ។
ប្រសូតិកម្មបុណ្យគ្រីស្ទម៉ាស់ដែលមានម៉ារា និងយ៉ូសែប កំពុងស្វែងរកបន្ទប់នៅផ្ទះសំណាក់ ។ 2023 by Intellectual Reserve, Inc. All rights reserved. | 1 / 8 |
កម្មវិធីបុណ្យគ្រីស្ទម៉ាស់មានការចូលរួមយ៉ាងច្រើនកុះករពីសមាជិកសាសនាចក្រ និងអ្នកមិនមែនសមាជិកផងដែរ ។ មណ្ឌលខាងកើតកម្ពុជា មានមនុស្សចូលរួមជិត ៦០០ នាក់ ដែលពេញនៅរោងជំនុំ និងសាកលវប្បធម៌ ។
អ្នកមិនមែនជាសមាជិកនៅក្នុងតំបន់មួយបានសួរថាតើមានកម្មវិធីបុណ្យគ្រីស្ទម៉ាស់ប្រភេទណាខ្លះបន្ទាប់ពីបានឃើញភ្លើងបុណ្យគ្រីស្ទម៉ាស់ និងដើមបុណ្យគ្រីស្ទម៉ាស់នៅតាមផ្លូវ ។ ឃុត រដ្ឋា អ្នករៀបចំកម្មវិធីមួយរូបបានចែកចាយថា នាងរំភើបណាស់ ពេលឃើញមានសមាជិកមិនសូវសកម្ម និងអ្នកមិនមែនសមាជិកបានចូលរួមកម្មវិធីប្រសូតិកម្មនេះ ។
2023 by Intellectual Reserve, Inc. All rights reserved. | 1 / 8 |
បដាបំភ្លឺពិភពលោក ដែលមានម៉ារាកាន់ព្រះឱរស្ឋព្រះយេស៊ូវ ត្រូវបានដាក់តាំងនៅលើរបង ដែលរំឭកអ្នកដែលចូលក្នុងព្រះវិហារអំពីអំណោយដ៏អស្ចារ្យនៃព្រះរាជបុត្រារបស់ព្រះដល់ពិភពលោក ។ ពន្លឺភ្លើងបុណ្យគ្រីស្ទម៉ាស់បានរំលេចនៅលើបដា ដែលបានរៀបចំដាក់នៅលើរបង និងដើមឈើនៅតាមព្រះវិហារនានាក្នុងប្រទេសកម្ពុជា ដើម្បីជួយប្រកាសដល់អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវពីការប្រារព្ធការប្រសូតរបស់ព្រះគ្រីស្ទ ។