- 20260405_080712_SOkubo_SO_7383.jpg
- 20260405_113900_CPowell_5766.jpg
- 20260405_101655_CPowell_4369-(1).jpg
- 20260405_100401_CPowell_4241.jpg
- 20260405_105351_CPowell_5307.jpg
- 20260405_110657_CPowell_5452.jpg
- 20260405_103219_CPowell_4781-(1).jpg
- 20260405_103938_CPowell_5026.jpg
- 20260405_104648_CPowell_5235.jpg
- 20260405_111931_CPowell_5617.jpg
- 20260405_100117_CPowell_4208.jpg
- 20260405_090607_CBell_CMB_8575.JPG
- 20260405_073812_CBell_CMB_8074.JPG
- 20260405_082658_CPowell_CEP_7454.JPG
- 20260405_065937_CBell_CMB_7796.JPG
- 20260405_091806_CPowell_CEP_9030.jpg
- 20260405_090923_CPowell_CEP_8903.jpg
- 20260405_110343_CPowell_CEP_9405.jpg
- 20260405_113820_CPowell_CEP_9480.jpg
- 20260405_110508_CPowell_CEP_9441.jpg
- 20260405_115835_CPowell_6051.jpg
- 20260405_115943_HWinterton_7647.jpg
- 20260405_115930_CPowell_6097.jpg
- 20260405_105942_CBell_CMB_9351.JPG
- 20260405_081152_SHuysmans_STEF2611.jpg
- 20260405_080711_SOkubo_SO_7112.jpg
- 20260405_080711_SOkubo_SO_7210.jpg
- 20260405_104412_CBell_CMB_8980.JPG
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
នៅចុងបញ្ចប់នៃសន្និសីទទូទៅនៅព្រឹកបុណ្យអ៊ីស្ទើរ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ប្រធាន ដាល្លិន អេក អូក ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្រៀនថា ជំនឿលើការរស់ឡើងវិញតាមន័យត្រង់ និងជាសកល ជួយបុគ្គលម្នាក់ៗឲ្យរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់នៅក្នុងជីវិតនេះ និងទន្ទឹងរង់ចាំការរួបរួមគ្នាដោយអំណរនៅជីវិតបន្ទាប់ពីនេះ ។
លោកមានប្រសាសន៍ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយអាចជ្រើសរើសធ្វើតាមការបង្រៀន និងគំរូរបស់ព្រះគ្រីស្ទ ដើម្បីស្រឡាញ់អ្នកដទៃ រួមទាំងសត្រូវផងដែរ ទោះបីជាពួកគេបង្ហាញសេចក្ដីស្រឡាញ់តិចតួច ឬគ្មានសេចក្ដីស្រឡាញ់ត្រឡប់មកវិញក្ដី ។
លោកមានប្រសាសន៍ថា « អ្នកដែលផ្សះផ្សាគេ ! តើវានឹងផ្លាស់ប្ដូរពិភពលោកនេះយ៉ាងណាទៅ ប្រសិនបើអ្នកដើរតាមព្រះគ្រីស្ទនឹងបោះចោលពាក្យសម្ដីគ្រោតគ្រាត និងឈឺចាប់ ចេញពីគ្រប់ទំនាក់ទំនងរបស់ពួកគេទាំងអស់នោះ » ។
ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ បានដឹកនាំសម័យប្រជុំនេះពីមជ្ឈមណ្ឌលសន្និសីទនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ជាកន្លែងដែលមនុស្សរាប់ពាន់នាក់បានស្តាប់ដោយផ្ទាល់ និងមនុស្សរាប់រយរាប់ពាន់នាក់ទៀតនៅជុំវិញពិភពលោកស្ដាប់ពីចម្ងាយ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ប្រធានស្ដីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ដូចជាក្រុមស្ត្រីតូចមួយក្រុម ដែលទោះជាមានទុក្ខព្រួយ ការភ័យខ្លាច និងសំណួរដែលគ្មានចម្លើយក្ដី ក៏ពួកគេបានជួបនៅផ្នូរទទេ ហើយបានរៀនដោយផ្ទាល់អំពីសេចក្តីពិតដ៏រុងរឿងនៃការរស់ឡើងវិញរបស់ទ្រង់ ។ យើងទាំងអស់គ្នាត្រូវតែធ្វើដូចគ្នានេះ » ។
លោកបានថ្លែងថា « យើងត្រូវតែជួបនៅឯផ្នូរទទេ ដកពិសោធន៍ភាពពិតនៃអត្ថន័យនោះ ហើយជាថ្នូរមកវិញ ចែកចាយទីបន្ទាល់នោះជាមួយអ្នកដទៃ » ។
លោកបានបន្តថា « ដោយសារតែអ្វីដែលបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនោះ យើងអាចនិយាយអំពីព្រះយេស៊ូវគ្រីស្ទក្នុងបច្ចុប្បន្នកាលបាន ។ ទ្រង់មានព្រះជន្មរស់ ! នៅថ្ងៃនេះ នៅពេលនេះ » ។
20260405_090607_CBell_CMB_8575.JPG
អ្នកចូលរួមសន្និសីទស្តាប់សម័យប្រជុំសន្និសីទទូទៅនៅមជ្ឈមណ្ឌលសន្និសីទ ។2026 by Intellectual Reserve, Inc. All rights reserved.អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ព្រះវរបិតា និងការរស់ឡើងវិញ« ដ៏អស្ចារ្យ និងមហិមា »របស់ទ្រង់គឺជាស្នូលនៃគោលលទ្ធិរបស់សាសនាចក្រ ។ លោកបានមានប្រសាសន៍ថា « ព្រះយេស៊ូវគ្រីស្ទបានផ្ដាច់ចំណងនៃសេចក្ដីស្លាប់ដែលបានដាក់ដោយការធ្លាក់ ។ ជាមួយនឹងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បានធានានូវសេចក្ដីសង្គ្រោះពីសេចក្ដីស្លាប់ខាងរូបកាយសម្រាប់យើង ដែលជាបុត្រាបុត្រីរបស់ព្រះទាំងអស់នៅគ្រប់សម័យកាល » ។
លោកបានបន្ថែមថា « សូមឲ្យយើងថ្លែងទីបន្ទាល់អំពីទ្រង់តាមរបៀបដែលយើងរស់នៅ និងតាមអ្វីដែលយើងស្រឡាញ់ ។ សូមឲ្យយើងទទួលអារម្មណ៍ដល់ព្រលឹងយើងនូវពាក្យដ៏រំជួលចិត្តទាំងនេះ ៖ « ទ្រង់រស់ឡើងវិញ ! ទ្រង់រស់ឡើងវិញ ! យើងប្រាប់ដោយអំណរសាទរ » និង « ចូរឲ្យលោកាអរសាទរ » ( ‹ ទ្រង់រស់ឡើងវិញ ! › ទំនុកតម្កើង ល.រ. ១២១ ) ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានលើកទឹកចិត្តអ្នកស្តាប់ឲ្យដាក់ការផ្តោតអារម្មណ៍របស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែទ្រង់ សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នោះទេ មនុស្សទាំងអស់ដែលប្រែចិត្តនឹងទទួលបានការអភ័យទោស ហើយភាពអយុត្តិធម៌ទាំងអស់នៅក្នុងជីវិតនឹងត្រូវបានកែតម្រូវ ។ លោកបានបង្រៀនថា ចូរផ្ដោតលើទ្រង់ ។
លោកបានមានប្រសាសន៍ថា « ដោយសារតែព្រះយេស៊ូវគ្រីស្ទបានបំពេញដង្វាយធួន ទ្រង់មានព្រះចេស្ដាដើម្បីជួយបងប្អូនក្នុងដំណើរជីវិតនៅលើផែនដី ហើយប្រោសលោះបងប្អូនពីសេចក្តីស្លាប់ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ចូរអបអរសារលិខិតដ៏រីករាយនៃបុណ្យអ៊ីស្ទើរជារៀងរាល់ថ្ងៃ ដោយត្រិះរិះជារៀងរាល់ថ្ងៃនូវពរជ័យដែលបងប្អូនទទួលបានដោយសារតែទ្រង់ ។ ‹ ចូរបើកចិត្តដែលខ្ទេចខ្ទាំរបស់អ្នកឲ្យធំទូលាយ ហើយអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះរបស់អ្នកយាងចូលមក ! › » ។
ប្រធានយុវនារីទូទៅ អេមីលី បេលី ហ្វ្រីមែន បានបង្រៀនថា ជីវិតរមែងស្លាប់រួមមានទាំងថ្ងៃដ៏ល្អបំផុត និងថ្ងៃដ៏អាក្រក់បំផុត ដែលជួយបុគ្គលម្នាក់ៗឲ្យក្លាយជាមនុស្សដែលព្រះអម្ចាស់តម្រូវឲ្យពួកគេប្រែក្លាយ ។ ការរងទុក្ខ និងផ្នូរទទេរបស់ព្រះអង្គសង្គ្រោះបង្ហាញថា ទ្រង់ជ្រាបអ្វីទាំងអស់អំពីថ្ងៃដ៏អាក្រក់បំផុត និងថ្ងៃដ៏ល្អបំផុត ។ គាត់បានថ្លែងថា « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់យើង ។ ដោយសារតែទ្រង់ មិនថាមានរឿងអាក្រក់យ៉ាងណានៅពេលនេះទេ ថ្ងៃដ៏ល្អបំផុតរបស់បងប្អូននឹងមកដល់ » ។
អែលឌើរ ផេដ្រូ អិក ឡារៀល នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា ការប្រជុំសាក្រាម៉ង់គឺជាការប្រជុំដ៏សំខាន់បំផុតនៅក្នុងសាសនាចក្រ ដោយសារតែពិធីបរិសុទ្ធសាក្រាម៉ង់ ដែលតំណាងឲ្យដង្វាយធួនរបស់ព្រះអម្ចាស់ ។ លោកបានថ្លែងថា « ដង្វាយធួន និងសាក្រាម៉ង់គឺជាការរំឭកដោយផ្ទាល់អំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញដល់យើងម្នាក់ៗ កាលទ្រង់ធ្វើឲ្យយើងអាចរួចផុតពីច្រវាក់នៃសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ » ។
នៅអំឡុងសាក្រាម៉ង់ លោកបានលើកទឹកចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យខិតខំដកចេញនូវគំនិតខាងលោកិយ អធិស្ឋាន និងមានគារវភាព ហើយខំខ្នះខ្នែងទទួលបានសេចក្ដីស្រឡាញ់របស់ទ្រង់ និងចងចាំទ្រង់ ។
អែលឌើរ អេឌវឺដស៍ ប៊ី រ៉អូហ៍ នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា ការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យដើរជាមួយទ្រង់គឺសម្រាប់មនុស្សទាំងអស់ ។ លោកបានមានប្រសាសន៍ថា « ព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែជាមគ្គទ្ទេសក៍ដ៏ល្អឥតខ្ចោះ និងផ្ទាល់ខ្លួនប៉ុណ្ណោះទេ—ទ្រង់ក៏ជាព្រះប្រោសលោះដែលមានព្រះជន្មរស់ឡើងវិញ និងជាអង្គព្យាបាលផងដែរ ! មិនថាបងប្អូនរងរបួសធ្ងន់ ឬមិនល្អឥតខ្ចោះប៉ុនណា ហើយមានអារម្មណ៍ថា បងប្អូនមិនល្អគ្រប់គ្រាន់ប៉ុនណាក្នុងការធ្វើតាមទ្រង់នោះទេ ទ្រង់ស្រឡាញ់បងប្អូន ។ ព្រះហស្ដដ៏មានមេត្តាកុណារបស់ទ្រង់បានលាតសន្ធឹងមកកាន់បងប្អូន សូម្បីតែឥឡូវនេះ ។ សូមកាន់ព្រះហស្ដនោះទៅ ! »

20260405_100117_CPowell_4208.jpg
ម៉ាក វីលប៊ើក ដែលជាអ្នកដឹកនាំតន្ដ្រី ដឹកនាំក្រុមចម្រៀងរោងឧបោសថនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ។2026 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ធារី ឃេ មូតូមបូ នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា ការយល់ដឹងអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់នាំមកនូវការលួងលោម សេចក្ដីសុខសាន្ដ និងការធានាជាថ្មីម្ដងទៀត ។ « ‹ មករកយើង › គឺជាការអញ្ជើញដ៏ទេវភាព ដែលមានន័យថា មិនថាឥឡូវនេះបងប្អូននៅទីណា ឬមិនថាបងប្អូនកំពុងឆ្លងកាត់អ្វីក្នុងជីវិតបងប្អូនទេ បងប្អូនអាចទទួលអារម្មណ៍នៃក្ដីស្រឡាញ់ដ៏គ្មានទីបញ្ចប់របស់ព្រះ ដែលបានបង្ហាញតាមរយៈព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ » ។
អែលឌើរ អាឡែន អ័រ វ៉កគឺ នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ព្រះវរបិតាសួគ៌ គឺចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់រស់នៅជាមួយទ្រង់ម្តងទៀត ហើយរីករាយនឹងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្បែរទ្រង់ ។ លោកបានមានប្រសាសន៍ថា « ព្រះអម្ចាស់មិនសុំឲ្យមានភាពល្អឥតខ្ចោះទាំងអស់នៅក្នុងពេលតែមួយនោះទេ ផ្ទុយទៅវិញ ទ្រង់សុំឲ្យមានចិត្តស្មោះត្រង់ និងចិត្តសង្រេង វិញ្ញាណរាបទាប និងការត្រៀមខ្លួនដោយស្ម័គ្រចិត្តនៅក្នុងការរក្សាសេចក្តីសញ្ញារបស់យើង—សូម្បីតែនៅពេលដែលវាតម្រូវឲ្យមានការលះបង់ក៏ដោយ » ។
ប្រធាន ផល វី ចនសុន ប្រធានសាលាថ្ងៃអាទិត្យទូទៅ និងស៊ីស្ទើរ អេមមី អេ រ៉ាយ ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ផ្ដល់ការអធិស្ឋាន ។
ក្រុមចម្រៀងរោងឧបោសថនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធបានច្រៀង ដែលដឹកនាំដោយ ម៉ាក វីលប៊ើក និងលេងព្យាណូខ្យល់ដោយ រីឆាត អ៊ីលៀត និង អាន់ឌ្រូ អាន់ស្វើស ។
សេចក្តីសង្ខេបសុន្ទរកថានីមួយៗ ( តាមលំដាប់នៃការនិយាយ )
- ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ៖ ‹ ជួបនៅឯផ្នូរទទេ ›
- ប្រធាន អេមីលី បេលី ហ្វ្រីមែន ៖ ‹ ថ្ងៃដ៏ល្អបំផុត និងថ្ងៃដ៏អាក្រក់បំផុត ›
- អែលឌើរ ផេដ្រូ អិក ឡារៀល ៖ ‹ ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្គ្រោះ ›
- អែលឌើរ អេឌវឺដស៍ ប៊ី រ៉អូហ៍ ៖ ‹ ជ្រើសរើសព្រះយេស៊ូវគ្រីស្ទធ្វើជាមគ្គទ្ទេសក៍របស់បងប្អូន ›
- អែលឌើរ រ៉ូណល អេ រ៉ាសបាន ៖ ‹ ទ្រង់មានព្រះជន្មរស់ឡើងវិញ ›
- អែលឌើរ ឌែល ជី រិនឡាន់ ៖ ‹ ដោយសារតែព្រះយេស៊ូវគ្រីស្ទ ›
- អែលឌើរ ធារី ឃេ មូតូមបូ ៖ ‹ អំណរនៃទំនាក់ទំនងក្នុងសេចក្តីសញ្ញាជាមួយព្រះ ›
- អែលឌើរ អាឡែន អ័រ វ៉កគឺ ៖ ‹ បានដាច់ជារបស់ផងយើង ›
- ប្រធាន ដាល្លិន អេក អូក ៖ ‹ រស់នៅក្នុងព្រះគ្រីស្ទ ›