-
អ្នកចូលរួមសន្និសីទបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលសន្និសីទទូទៅនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ពីមុនសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ។
-
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្លែងសុន្ទរកថានៅក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅ ។
-
ក្រុមចម្រៀងរួមគ្នានៃនិស្សិតសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ ក្រោមការដឹកនាំរបស់ អាធីណា ខូតតេស៍, អេដា អាស្ហប៊ី, ផល បាសែលប៊ឺហ្គ និង រ៉េនដល ខេមផ៍តុន ដោយមាន លីនដា ម៉ាហ្គែត ជាអ្នកលេងព្យាណូខ្យល់ នៅក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន លើកដៃរបស់លោកឡើង ជាមួយនឹងពួកបរិសុទ្ធថ្ងៃចុងក្រោយដទៃទៀតដែលចូលរួមសន្និសីទទូទៅ ដើម្បីគាំទ្រដល់ពួកអ្នកមានសិទ្ធិអំណាច និងអ្នកកាន់តំណែងទូទៅនៃសាសនាចក្រ ក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅ ។
-
ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលចូលរួមសន្និសីទទូទៅលើកដៃឡើងដើម្បីគាំទ្រដល់ពួកអ្នកមានសិទ្ធិអំណាច និងអ្នកកាន់តំណែងទូទៅនៃសាសនាចក្រ ។
-
សមាជិកពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅនៅក្នុងអំឡុងពេលសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
ប្រធាន រ៉ូសម៉ារី ខេ ឈីបូតា និង ស៊ីស្ទើរ ថេរេសា អេ ខូលីនស៍ នៃគណៈប្រធានអង្គការបឋមសិក្សាទូទៅដែលទើបត្រូវបានតែងតាំងថ្មី ជាមួយស៊ីស្ទើរ អេមមី អេ រ៉ាយ និងប្រធាន ស៊ូសាន អេច ផតធ័រ នៃគណៈប្រធានអង្គការបឋមសិក្សាទូទៅបច្ចុប្បន្ន នៅក្នុងអំឡុងពេលសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អែលឌើរ ជែរលដ៍ ឃូសេ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្លែងសុន្ទរកថាក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ផ្ដល់ការណែនាំ ។
-
អែលឌើរ អេឌ្វ័រដូ អេហ្វ. អ័រតេហ្គា ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ថ្លែងសុន្ទរកថានៅក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អែលឌើរ វាន-យាំង វូ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ថ្លែងសុន្ទរកថាក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
ដេវីឌ ជេ វ័នឌើរលី ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវជនទូទៅ ថ្លែងសុន្ទរកថានៅក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អែលឌើរ ប្រាយអិន ជេ ហូមស៍ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ថ្លែងសុន្ទរកថានៅក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ផ្តល់ការណែនាំ ។
-
អែលឌើរ ជែរលដ៍ ឃូសេ និង អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រង់ចាំការចាក់ ផ្សាយចាប់ផ្តើម ។
-
សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់រង់ចាំការចាក់ផ្សាយចាប់ផ្តើម ។
-
គណៈប្រធានអង្គការបឋមសិក្សាទូទៅថ្មី គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។ ពីឆ្វេងទៅស្តាំ ៖ នីណា អិម ហ្គាហ្វៀល ( ទីប្រឹក្សាទីមួយ ), រ៉ូសម៉ារី ខេ ឈីបូតា ( ប្រធាន ) ថេរេសា អេ ខូលីនស៍ ( ទីប្រឹក្សាទីពីរ ) ។
-
សមាជិកគណៈប្រធានអង្គការបឋមសិក្សាទូទៅ ។
-
អ្នកចូលរួមនៅជិតព្រះវិហារបរិសុទ្ធ សលត៍ លេក នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងរដ្ឋយូថាហ៍ ។
-
អ្នកចូលរួមសន្និសីទជួបជុំគ្នាមុនសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។ ( 20, 21 )
-
អ្នកចូលរួមសន្និសីទជួបជុំគ្នាមុនសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
គ្រួសារមួយនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធនៅក្នុងអំឡុងនៅចុងសប្ដាហ៍នៃសន្និសិទទូទៅ ។
-
ក្រុមចម្រៀងរួមគ្នានៃនិស្សិតសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ ក្រោមការដឹកនាំរបស់ អាធីណា ខូតតេស៍, អេដា អាស្ហប៊ី, ផល បាសែលប៊ឺហ្គ និង រ៉េនដល ខេមផ៍តុន ដោយមាន លីនដា ម៉ាហ្គែត ជាអ្នកលេងព្យាណូខ្យល់ នៅក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
អ្នកចូលរួមសន្និសីទជួបជុំគ្នាមុនសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។
-
ក្មេងប្រុសម្នាក់ឈប់មើលរូបចម្លាក់របស់ប្រធាន ដាល្លិន អេក អូក នៅសាលនៃពួកព្យាការី នៅក្នុងមជ្ឈមណ្ឌលសន្និសីទ ។
-
គ្រួសារមួយមកពីប្រទេសបូលីវី ទស្សនាសម័យប្រជុំពេលរសៀលនៃសន្និសីទទូទៅ ។
-
គ្រួសារវ័យក្មេងមួយមកពីទីក្រុងកូរ៉ូណា រដ្ឋកាលីហ្វ័រញ៉ា ទស្សនាសម័យប្រជុំពេលរសៀលនៃសន្និសីទទូទៅ ។
-
គ្រួសារវ័យក្មេងមួយមកពីប្រទេសបូលីវីលើកដៃរបស់ពួកគេគាំទ្រថ្នាក់ដឹកនាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខណៈពេលកំពុងទស្សនាសម័យប្រជុំពេលរសៀល ។
-
ក្មេងស្រីពីរនាក់មកពីរដ្ឋយូថាហ៍លេងជាមួយរូបចម្លាក់ព្រះវិហារបរិសុទ្ធ សលត៍ លេក ពេលកំពុងមើលសម័យប្រជុំពេលព្រឹក ។
-
ក្មេងស្រីម្នាក់មកពីរដ្ឋយូថាហ៍ បង្ហាញរូបចម្លាក់ព្រះយេស៊ូវគ្រីស្ទរបស់នាង ។
| 1 / 2 |
ក្នុងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទខែមេសា ឆ្នាំ ២០២៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅចំនួនប្រាំបីរូប និងគណៈប្រធានអង្គការបឋមសិក្សាទូទៅថ្មីត្រូវបានប្រកាស ។
អែលឌើរ រ៉ូណាល់ អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដឹកនាំសម័យប្រជុំនេះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងមជ្ឈមណ្ឌលសន្និសីទនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធ នៅក្នុងទីក្រុង សលត៍ លេក ។
ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន នៃគណៈប្រធានទីមួយ បានប្រកាសពីការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងអំឡុងពេលនៃការគាំទ្រដល់ពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងអ្នកដឹកនាំទូទៅនៃសាសនាចក្រ ។
អែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន, អេក្វាដូ ហ្គាវ៉ារ៉ែត, ប្រ៊ូក ភី ហែល៍, វីល្លាម ខេ ចាកសុន, អ៊ីរីច ដបុលយូ. កូពីសឆ្កេរ, ភីទើរ អែហ្វ ម៉ើរស្ស និង អេស ម៉ាក ផលម័រ នៃពួកចិតសិបនាក់ នឹងត្រូវបានដោះលែង និងទទួលបានងារកិត្តិយសនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ត្រូវបានហៅឲ្យបម្រើជាសមាជិកនៃគណៈប្រធាននៃពួកចិតសិបនាក់ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ ។
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅថ្មីចំនួនប្រាំបីរូប ដែលការហៅរបស់ពួកលោកមានប្រសិទ្ធភាពភ្លាមៗ គឺអែលឌើរ គ្រីស្ទាន ស៊ី. ឈីហ្គប៊ុនឌូ, ម៉ាធ្យូ ជេ អាវរិង, ហ៊ូត យូ. ហ្វាល, ជេមស៍ អូ ហ្វាន់តុន, ខេវីន ជេ. ហាថាវ៉េ, ថាបូ លីបេថៅ, យេរេមា ជេ. ម៉ូហ្គែន និង ផល អេច. ស៊ីនក្លែរ ។
ប្រធាន គ្រីស្តូហ្វឺសិន ក៏បានប្រកាសពីគណៈប្រធានអង្គការបឋមសិក្សាទូទៅថ្មី ដែលនឹងចាប់ផ្តើមបម្រើនៅខែសីហានេះផងដែរ ។ ថ្នាក់ដឹកនាំថ្មីរួមមាន រ៉ូសម៉ារី ខេ ឈីបូតា ( ប្រធាន ), នីណា អិម ហ្គាហ្វៀល ( ទីប្រឹក្សាទីមួយ ) និង ថេរេសា អេ ខូលីនស៍ ( ទីប្រឹក្សាទីពីរ ) ។

20260404_160723_HWinterton_3838.jpg
គណៈប្រធានអង្គការបឋមសិក្សាទូទៅថ្មី ។ ពីឆ្វេងទៅស្តាំ ៖ នីណា អិម ហ្គាហ្វៀល ( ទីប្រឹក្សាទីមួយ ), រ៉ូសម៉ារី ខេ ឈីបូតា ( ប្រធាន ) ថេរេសា អេ ខូលីនស៍ ( ទីប្រឹក្សាទីពីរ ) ។2026 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានអញ្ជើញអ្នកស្តាប់ឲ្យផ្តល់សេចក្ដីស្រឡាញ់ និងការបម្រើដូចជាព្រះគ្រីស្ទ ផ្តល់ជំនួយ និងការលួងលោម ស្វែងរកការណែនាំពីព្រះវិញ្ញាណដោយការអធិស្ឋាន និងជួយរៀបចំគ្រួសារឲ្យធ្វើ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋទាំងឡាយ ។ លោកបានមានប្រសាសន៍ថា « យើងទាំងអស់គ្នាគឺជាគ្រួសារតែមួយ ។ យើងទាំងអស់គ្នាត្រូវការជំនួយ និងការគាំទ្រនៅក្នុងជីវិតរមែងស្លាប់នេះ » ។
លោកបានមានប្រសាសន៍ថា នៅក្នុង« គ្រាដ៏លំបាក »សព្វថ្ងៃនេះ ជំនាន់កំពុងពេញវ័យត្រូវការការការពារ និងជម្រកពីព្យុះសង្ឃរាដែលសមាជិកសាសនាចក្រអាចផ្ដល់ឲ្យបានតាមរយៈការបង្រៀនពួកគេឲ្យស្គាល់ ស្រឡាញ់ និងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដោយដឹងថា បុត្រាបុត្រីរបស់ទ្រង់ត្រូវឆ្លងកាត់ឧបសគ្គនៃជីវិតរមែងស្លាប់ ការលួងលោមដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ « គឺការដឹងថា ពួកគេមិនធ្វើដំណើរតែម្នាក់ឯងនោះទេ ។ ឪពុកម្តាយ ក្រុមគ្រួសារ ថ្នាក់ដឹកនាំ មិត្តភក្តិ បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើ បងប្អូន និងខ្ញុំ បម្រើជាអ្នកត្រួតត្រាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ទ្រង់ » ។
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ព្រះអង្គសង្គ្រោះបានបង្រៀនថា ទ្រង់គឺជាប្រភពពិត គួរឲ្យទុកចិត្ត និងចាំបាច់ចំពោះអាហារូបត្ថម្ភខាងវិញ្ញាណ ។
20260404_114114_BNicholson_Newsroom_196th_Annual_General_Conference_Saturday_2109.JPG
អ្នកចូលរួមសន្និសីទបានប្រមូលផ្តុំគ្នាមុនសម័យប្រជុំថ្ងៃសៅរ៍នៃសន្និសីទទូទៅ នៅក្នុងមជ្ឈមណ្ឌលសន្និសីទនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ។2026 by Intellectual Reserve, Inc. All rights reserved.លោកបានមានប្រសាសន៍ថា « ការនៅជាប់ក្នុងព្រះគ្រីស្ទមិនមែនជាទង្វើដែលធ្វើម្តងម្កាល ឬគាប់ជួននោះទេ វាគឺជាជម្រើសដ៏ខ្ជាប់ខ្ជួន ដែលមានមនសិការ និងពិសិដ្ឋ ។ ការនៅជាប់ក្នុងព្រះគ្រីស្ទមិនបានយកបន្ទុកនៃជីវិតចេញនោះទេ ប៉ុន្តែតាមរយៈព្រះគុណរបស់ទ្រង់ បន្ទុកទាំងនោះត្រូវបានធ្វើឲ្យស្រាលជាងមុន ហើយចិត្តរបស់យើងត្រូវបានពង្រឹងដោយការកម្សាន្តចិត្ត និងសេចក្តីសុខសាន្តដែលទ្រង់សន្យា » ។
លោកបានបន្ថែមថា នៅក្នុងពិភពលោកដែលពោរពេញទៅដោយសំឡេងជាច្រើន សំឡេងមួយចំនួនអាចដឹកនាំទៅរកការបាត់បង់ខាងវិញ្ញាណ និងទុក្ខព្រួយ ។ លោកបានមានប្រសាសន៍ថា « ប្រាជ្ញាពិតនៅក្នុងសម័យបច្ចេកវិទ្យារបស់យើង ត្រូវបានរកឃើញនៅក្នុងការប្រើប្រាស់ឧបករណ៍ទំនើបៗជាមួយនឹងការចេះសង្កេតខាងវិញ្ញាណ—តាមរយៈព្រះវិញ្ញាណបរិសុទ្ធ—ដោយមិនអនុញ្ញាតឲ្យឧបករណ៍ទាំងនោះជំនួសព្រះសូរសៀងត្រឹមត្រូវនៃដើមទំពាំងបាយជូរដ៏ពិតនោះទេ » ។
អែលឌើរ ជែរលដ៍ ឃូសេ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ក្នុងសុន្ទរកថាសន្និសីទទូទៅជាលើកដំបូងរបស់លោកក្នុងនាមជាសាវកថា ទោះបីជាមានសកលលោកដ៏ធំទូលាយក៏ដោយ ព្រលឹងនីមួយៗមានតម្លៃគ្មានដែនកំណត់ ។
« ទោះជាយើងហាក់ដូចជាតូចតាច តែយើងម្នាក់ៗត្រូវបានស្គាល់ ចងចាំ និងស្រឡាញ់ដោយផ្ទាល់មកពីព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ » ។
លោកបានថ្លែងទីបន្ទាល់ថា ទ្រង់ទាំងទ្វេ « ស្រឡាញ់មនុស្សទាំងអស់—ហើយទ្រង់ស្រឡាញ់យើង ម្នាក់ៗ » ហើយពួកសិស្សថ្លែងជាសាក្សី និងចែកចាយអំពីសេចក្ដីស្រឡាញ់នោះជាមួយមនុស្សម្នាក់ៗដែលពួកគេជួប ។
នៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ មិនគួរមានភាពអនាមិកឡើយ ។ លោកបានមានប្រសាសន៍ថា « នៅពេលយើងពង្រីកសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទចំពោះមនុស្សម្នាក់ៗដែលយើងបម្រើ នោះភ្នែករបស់យើងត្រូវបានបើកឲ្យឃើញនូវសក្ដានុពលដ៏ទេវភាពរបស់ពួកគេ ។ យើងចាប់ផ្ដើមមើលឃើញពួកគេដូចជាព្រះអម្ចាស់ទតមើលឃើញពួកគេ ។
អែលឌើរ អេឌ្វ័រដូ អេហ្វ. អ័រតេហ្គា នៃពួកចិតសិបនាក់ បានបង្រៀនថា ដោយឥតគិតអំពីរយៈពេលនៃសមាជិកភាពនោះទេ « ការអញ្ជើញឲ្យស្វែងរក ឲ្យស្គាល់ និងឲ្យធ្វើ ហើយបន្ទាប់មកស៊ូទ្រាំនៅលើផ្លូវនៃសេចក្តីសញ្ញាគឺដូចគ្នាសម្រាប់ពួកយើងទាំងអស់គ្នា » ។
ទីបន្ទាល់ផ្ទាល់ខ្លួនកើតចេញពីការស្វែងរកដោយស្មោះ និងលះបង់ ដើម្បីដឹងសម្រាប់ខ្លួនឯង ហើយបន្ទាប់មកធ្វើតាមចំណាប់អារម្មណ៍ និងចំណេះដឹងដែលទទួលបាន ។ លោកបានបង្រៀនថា « ការក្លាយជាសិស្សពេញមួយជីវិតរបស់ព្រះគ្រីស្ទ គឺជាដំណើរការមួយ ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ផ្ទាល់ខ្លួន និងខាងវិញ្ញាណតូចៗប្រចាំថ្ងៃជាច្រើន » ។
បងប្រុស ដេវីឌ ជេ វ័នឌើរលី ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវជនទូទៅ បានមានប្រសាសន៍ថា យុវវ័យនៅសព្វថ្ងៃនេះកំពុងជ្រើសរើសធ្វើជាសិស្សពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង ។
លោកបានអញ្ជើញអស់អ្នកដែលមានអារម្មណ៍ឯកា និងមានបន្ទុកដោយសារទម្ងន់នៃការប្រឈមនៃជីវិត ឲ្យមាន« គោលបំណង »រក្សាព្រះអង្គសង្គ្រោះឲ្យគង់នៅជាមួយពួកគេ តាមរយៈការថ្វាយបង្គំ និងការប្រែចិត្តជារៀងរាល់ថ្ងៃ ។ លោកបានមានប្រសាសន៍ថា « ព្រះយេស៊ូវគ្រីស្ទមិនមែនជាបន្ទុកទេ ។ ទ្រង់គឺជាសេចក្តី សង្គ្រោះរបស់យើង ទ្រង់គឺជាកម្លាំងរបស់យើង ទ្រង់គឺជាផ្លូវ ។ សូមឲ្យយើងទាំងអស់គ្នាដើរជាប់នឹងទ្រង់ » ។
អែលឌើរ អែលឌើរ វាន-យាំង វូ បានបង្រៀនថា ការមករកព្រះគ្រីស្ទគឺលើសពីការរៀនសូត្រអំពីទ្រង់ទៅទៀត ។ លោកបានមានប្រសាសន៍ថា « វាគឺជាទំនាក់ទំនងខាងក្នុងរវាងសេចក្តីជំនឿ និងទង្វើ វាមានន័យថា ការប្រែចិត្តជឿលើទ្រង់ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ នៅពេលយើងធ្វើដូច្នេះ យើងនឹងមានសុភមង្គល ក្តីសង្ឃឹម សេចក្តីសុខសាន្ត និងគោលបំណងកាន់តែមហិមានៅក្នុងជីវិតនេះ ។
លោកបានថ្លែងទីបន្ទាល់ថា « ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើង » ។
20260404_130645_BNicholson_Newsroom_196th_Annual_General_Conference_Saturday_3236.JPG
គ្រួសារមួយនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។2026 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ប្រាយអិន ជេ ហូមស៍ បានបង្រៀនថា បើទោះបីមានគ្រានៃភាពស្រស់ស្អាត និងសេចក្តីរីករាយក៏ដោយ ជីវិត« ក៏ពិបាកខ្លាំងណាស់ដែរ ។ យើងទាំងអស់គ្នាចង់ឆ្លងកាត់ទីផ្តាច់ព្រ័ត្រ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែបើគ្មានអំណាចដ៏មហិមាជាងអំណាចយើងទេ នោះគ្មាននរណាម្នាក់បញ្ចប់ការរត់ប្រណាំងនេះដោយជោគជ័យនោះបានឡើយ » ។
លោកបានបន្ថែមថា « ព្រះអង្គសង្គ្រោះបានបង្រៀនថា ទ្រង់មិនត្រឹមតែជាអ្នកដឹកនាំរបស់យើងប៉ុណ្ណោះទេ តែទ្រង់ក៏ជាផ្លូវរបស់យើងផងដែរ ។ ផ្លូវរបស់ទ្រង់គឺជាមាគ៌ាតែមួយគត់ដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច » ។
អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា ព្រះយេស៊ូវគ្រីស្ទចងចាំ និងស្គាល់មនុស្សគ្រប់គ្នាតាមឈ្មោះ ហើយ « នាមដែលមានឥទ្ធិពលបំផុតលើយើងជាអស់កល្បជានិច្ច ដែលយើងអាចទទួលបាន នោះគឺជាព្រះនាមដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ » ។
ទ្រង់នឹងព្យាបាលបេះដូងដែលខ្ទេចខ្ទំ ។ លោកបានមានប្រសាសន៍ថា « សំណួរមិនគួរជា‹ តើព្រះអង្គសង្គ្រោះនឹងយាងជាប់នឹងខ្ញុំដែរឬទេ ? › ។ ទ្រង់នឹងយាងជាប់នឹងយើង ។ សំណួរពិតប្រាកដគឺ‹ តើខ្ញុំនឹងដើរជាប់នឹងទ្រង់ដែរឬទេ ? ›
អែលឌើរ ស្កត់ ឌី វីតធីង នៃពួកចិតសិបនាក់ និងស៊ីស្ទើរ អាន់ឌ្រា មូញ៉ូស ស្ពែននូស ទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវនារីទូទៅ បានផ្ដល់ការអធិស្ឋាន ។ តន្ត្រីត្រូវបានប្រគំឡើងដោយក្រុមចម្រៀងរួមគ្នានៃនិស្សិតសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ក្រោមការដឹកនាំរបស់ អាធីណា ខូតតេស៍, អេដា អាស្ហប៊ី, ផល បាសែលប៊ឺហ្គ, និង រ៉េនដល ខេមផ៍តុន; ដោយមាន លីនដា ម៉ាហ្គែត និងយ៉ូសែប ភីពល ជាអ្នកលេងព្យាណូខ្យល់ ។
សេចក្តីសង្ខេបពីសុន្ទរកថារបស់អ្នកឡើងនិយាយម្នាក់ៗ ( តាមលំដាប់លំដោយអ្នកឡើងនិយាយ )
- អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖ ‹ វ៉ាលីដែលបាត់ ព្រលឹងដែលបានប្រោសលោះ ›
- អែលឌើរ អេឌ្វ័រដូ អេហ្វ អ័រតេហ្គា ៖ ‹ ព្រះគ្រីស្ទ—ជាមេផ្តើម ហើយជាមេសម្រេចនូវសេចក្តីជំនឿរបស់យើង ›
- អែលឌើរ វាន-យាំង វូ ៖ ‹ ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំដើម្បីឲ្យបានស្គាល់ទ្រង់ ›
- បងប្រុស ដេវីឌ ជេ វ័នឌើរលី ៖ ‹ ព្រះយេស៊ូវគ្រីស្ទមិនមែនជាបន្ទុក ទ្រង់ជាសេចក្ដីសង្គ្រោះរបស់យើង ›
- អែលឌើរ ជែរលដ៍ ឃូសេ ៖ ‹ ស្រឡាញ់មនុស្សទាំងអស់ និងស្រឡាញ់មនុស្សម្នាក់ៗ ›
- អែលឌើរ ប្រាយអិន ជេ ហូមស៍ ៖ ‹ ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវ ›
- អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា ៖ ‹ ទ្រង់ស្គាល់បងប្អូនតាមឈ្មោះ ›
- អែលឌើរ អូលីសេស សូរ៉េស ៖ ‹ ព្រះយេស៊ូវគ្រីស្ទ—ជាដើមទំពាំងបាយជូរដ៏ពិត ›