ប្រធាន ដាល្លិន អេក អូក ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាអ្នកឡើងនិយាយបញ្ចប់នៃសម័យប្រជុំសន្និសីទទូទៅនាពេលរសៀល នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ។
លោកបានមានប្រសាសន៍ថា « ព្រះវិញ្ញាណនៃព្រះអម្ចាស់បានបំផុសគំនិតយើងរាល់គ្នាឲ្យផ្ដោតលើការថ្វាយ បង្គំរបស់យើង ផ្ដោតលើការរៀនសូត្ររបស់យើង ហើយបង្រួបបង្រួមទីបន្ទាល់របស់យើងលើការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងផែនការរបស់ព្រះវរបិតាទ្រង់សម្រាប់ការរីកចម្រើន និងអំណរដ៏អស់កល្បរបស់យើង » ។
20260405_154243_LNilsson_CMB05184.JPG
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ថ្លែងសារលិខិតចុងក្រោយនៅក្នុងសម័យប្រជុំសន្និសីទទូទៅរសៀលថ្ងៃអាទិត្យ នៅឯមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ។2026 by Intellectual Reserve, Inc. All rights reserved.លោកបានបន្ដថា « ទ្រង់ស្គាល់ និងស្រឡាញ់យើងម្នាក់ៗយ៉ាងឥតខ្ចោះ ហើយអញ្ជើញយើងឲ្យដើរជាមួយទ្រង់ នៅជាប់នឹងទ្រង់ និងធ្វើតាមគំរូរបស់ទ្រង់ក្នុងការបម្រើអ្នកដទៃម្តងម្នាក់ៗ ដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ។ សូមឲ្យយើងបង្ហាញពីសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទនៅក្នុងគ្រួសាររបស់យើង នៅក្នុងសហគមន៍របស់យើង និងនៅក្នុងការប្រាស្រ័យទាក់ទងទាំងអស់របស់យើងជាមួយបុត្រាបុត្រីរបស់ព្រះ » ។
សារលិខិតរបស់ប្រធាន អូក បានបញ្ចប់ដោយការអញ្ជើញ និងការសន្យាដូចតទៅនេះ ៖ « នៅពេលយើងរក្សា និងអនុវត្តតាមការបង្រៀននៃសន្និសីទនេះ នោះព្រះអម្ចាស់នឹងបន្តបង្រៀន ហើយបំផុសគំនិតយើងនូវវិវរណៈ និងការណែនាំផ្ទាល់ខ្លួន ។ ខ្ញុំសន្យារឿងនេះចំពោះពួកយើងម្នាក់ៗ កាលយើងធ្វើតាមការណែនាំរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ ហើយសម្លឹងមើលទៅព្រះ ហើយរស់នៅ » ។
ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានបើកសម័យប្រជុំដោយការថ្លែងទីបន្ទាល់អំពីបុគ្គលិកលក្ខណៈដែលពេញដោយក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលយើងអាចក្លាយកាន់តែដូចទ្រង់ ។
លោកបានមានប្រសាសន៍ថា « ដោយមានសេចក្តីជំនឿលើព្រះគ្រីស្ទ យើងអាចអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការផ្លាស់ប្តូរដ៏ធំនៅក្នុងយើង ដើម្បីបណ្តុះការជំរុញដ៏ទេវភាពដូចគ្នានេះនៅក្នុងចិត្តរបស់យើង និងជួយយើងឲ្យអនុវត្តបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ ។ យើងអាចបន្តប្រែចិត្តដើម្បីកែលម្អ នៅពេលយើងខិតខំធ្វើតាមគំរូរបស់ព្រះអម្ចាស់ ។ ដែលសេចក្ដីជំនឿ និងការប្រែចិត្តនាំមកនូវការផ្លាស់ប្ដូរនៅក្នុងចិត្ត ។ យើងអាច ‹ ក្លាយជាមនុស្សដែលព្រះត្រូវការឲ្យយើងក្លាយទៅជាបាន › » ។
- 20260405_141736_HWinterton_0473.jpg
- 20260405_154243_LNilsson_CMB05184.JPG
- 20260405_132855_LNilsson_LES02022-(1).JPG
- 20260405_160000_LNilsson_CMB05217.JPG
- 20260405_141947_CPowell_6344.jpg
- 20260405_142741_CPowell_6498.jpg
- 20260405_130213_LNilsson_LES01493.JPG
- 20260405_140235_HWinterton_0065.jpg
- 20260405_144214_CPowell_6650.jpg
- 20260405_144910_CPowell_6773.jpg
- 20260405_1438_NSerey_NSB_8817.jpg
- 20260405_151758_HWinterton_9308.jpg
- 20260405_131645_CPowell_CEP_0069.jpg
- 20260405_140549_CBell_CMB_9793.JPG
- 20260405_142559_CBell_CMB_0118.JPG
- 20260405_133708_CPowell_CEP_0277.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
សម័យប្រជុំនេះ ដែលបានដឹកនាំដោយអែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មាននូវសារលិខិតមកពីសាវកបីរូបផ្សេងទៀតរបស់ព្រះអម្ចាស់ ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ការសង្កត់ធ្ងន់របស់យើងនៅឯពិធីបុណ្យអ៊ីស្ទើរ រួមមានព្រឹត្តិការណ៍ដែលជះឥទ្ធិពលដល់ភាពអស់កល្បជានិច្ច ដែលបានកើតឡើងនៅក្នុងសួនច្បារគែតសេម៉ានី នៅលើឈើឆ្កាងនៅកាលវ៉ារី និងនៅក្នុងឧទ្យានផ្នូរ ជាកន្លែងដែលព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ » ។
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « នៅពេលយើងមានសំណួរ បញ្ហា ឬអំណរ ព្រះយេស៊ូវគ្រីស្ទមានបន្ទូលថា ខ្ញុំជាចម្លើយរបស់អ្នក—ជាផ្លូវ ជាសេចក្ដីពិត ជាជីវិតរបស់អ្នក » ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដោតសុន្ទរកថារបស់លោកលើអាពាហ៍ពិពាហ៍ ។
« នៅក្នុងអាពាហ៍ពិពាហ៍ដ៏ពិសិដ្ឋរបស់យើង ដែលបានចងភ្ជាប់ទៅនឹងព្រះ និងភ្ជាប់នឹងគ្នាទៅវិញទៅមក នោះយើងរកឃើញថា ខ្លួនរបស់យើងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍខាងវិញ្ញាណដ៏សំខាន់ ដែលគុណ សម្បត្តិសំខាន់ៗ ដូចជាការលះបង់ សេចក្តីសប្បុរស ការអត់ធ្មត់ និងសាមគ្គីភាព—ដែលជាចរិតលក្ខណៈរបស់ព្រះគ្រីស្ទ—អាចក្លាយជាផ្នែកមួយដ៏ធំនៃយើង » ។
ប្រធានអង្គការបឋមសិក្សាទូទៅ ស៊ូសាន អេច ផតធ័រ បានថ្លែងសារលិខិតរបស់គាត់ទៅកាន់កុមារនៅជុំវិញពិភពលោក ដោយនិយាយអំពីទំនាក់ទំនងពិសេសរបស់យើងជាមួយព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
គាត់បានចែកចាយថា « ព្រះយេស៊ូវគ្រីស្ទស្គាល់កូន ទ្រង់យល់ពីកូន ហើយទ្រង់ស្រឡាញ់កូន ។ ព្រះយេស៊ូវបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយកូន ។ ចូរនៅជិតទ្រង់។ ចូរកូនរៀនអ្វីៗទាំងអស់អំពីទ្រង់ ។ នៅពេលកូនធ្វើតាមគំរូ និងការបង្រៀនរបស់ទ្រង់ នោះទ្រង់នឹងជួយកូនឲ្យរីកចម្រើនក្លាយទៅជាបុគ្គលដ៏អស្ចារ្យដែលកូនគួរក្លាយទៅជា ! »

20260405_144214_CPowell_6650.jpg
ប្រធាន ស៊ូសាន អេច ផតធ័រ នៃគណៈប្រធានអង្គការបឋមសិក្សាទូទៅ ផ្ដល់សារលិខិតដ៏លើកស្ទួយមួយនៅឯសម័យប្រជុំរសៀលថ្ងៃអាទិត្យនៃសន្និសីទទូទៅ ។ 2026 by Intellectual Reserve, Inc. All rights reserved.អ្នកឡើងនិយាយជាច្រើនរូបទៀតបានបង្រៀនអំពីលក្ខណៈរបស់ព្រះគ្រីស្ទ ។
អែលឌើរ ឈី ហុង ( សាំ ) វ៉ុង នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា « ថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរគឺជាការប្រារព្ធអបអរដល់បេសកកម្មប្រោសលោះរបស់ព្រះគ្រីស្ទ ជាពិសេសការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ រដូវកាលបុណ្យអ៊ីស្ទើរអញ្ជើញដល់ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពុំគ្រាន់តែឲ្យរីករាយប៉ុណ្ណោះទេ ប៉ុន្តែឲ្យចងចាំអំពីព្រះអង្គសង្គ្រោះរបស់យើង » ។
អែលឌើរ អើរ៉ុន ធី ហល នៃពួកចិតសិបនាក់ បានសម្ដែងអារម្មណ៍ដូចគ្នានោះដែរ ។
លោកបានថ្លែងទីបន្ទាល់ថា « ក្នុងគ្រានៃសេចក្តីអំណរ និងការសាកល្បងរបស់យើង ចូរយើងស្មោះត្រង់ គោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ គោរពសេចក្តីសញ្ញារបស់យើង ហើយចូររង់ចាំព្រះអម្ចាស់ដោយអត់ធ្មត់ » ។
អែលឌើរ ថានែលឡា ប៊ី វ៉ាកូឡូ នៃពួកចិតសិបនាក់ បានបន្ថែមថា « ព្រះអម្ចាស់គោរពសេចក្តីជំនឿដែលអត់ធ្មត់ ។ ហើយវាមិនដែលយឺតពេលសម្រាប់អព្ភូតហេតុឡើយ » ។

20260405_142741_CPowell_6498.jpg
អែលឌើរ អើរ៉ុន ធី ហល នៃពួកចិតសិបនាក់ ថ្លែងសុន្ទរកថាអំឡុងសម័យប្រជុំរសៀលថ្ងៃអាទិត្យនៃសន្និសីទទូទៅ ។2026 by Intellectual Reserve, Inc. All rights reserved.តន្ត្រីសម្រាប់សម័យប្រជុំនេះនឹងប្រគំឡើងដោយក្រុមចម្រៀងរោងឧបោសថនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ក្រោមការដឹកនាំភ្លេងដោយ ម៉ាក វីលប៊ើក និង រ៉ាយអ៊ិន ម៉ហ្វី ។ តន្ដ្រីជម្រើសទាំងនោះរួមមាន « ទ្រង់រស់ឡើងវិញ » « ខ្ញុំនឹងដើរតាមព្រះអង្គ » « សូមប្រាប់ខ្ញុំពីរឿងព្រះយេស៊ូវ » និង « ព្រះនៃអ៊ីស្រាអែល » ។ ក្រុមចម្រៀងក៏បានចូលរួមច្រៀងជាមួយអ្នកស្តាប់នូវបទ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ផងដែរ ។
អែលឌើរ ហ៊ូហ្គូ អ៊ី ម៉ាទីណេស្ស និងអែលឌើរ អាន់ថូនី ឌី ភើគីន នៃពួកចិតសិបនាក់ បានផ្ដល់ការអធិស្ឋាន ។
សេចក្តីសង្ខេបសុន្ទរកថានីមួយៗ ( តាមលំដាប់នៃការនិយាយ )
- ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន ៖ ‹ បុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទ ›
- អែលឌើរ ឈី ហុង ( សាំ ) វ៉ុង ៖ ‹ ចូរចងចាំចុះ ចូរចងចាំចុះ ›
- អែលឌើរ អើរ៉ុន ធី ហល ៖ ‹ ខ្ញុំសរសើរតម្កើងនៅក្នុងព្រះយេស៊ូវរបស់ខ្ញុំ ›
- ប្រធាន ស៊ូសាន អេច ផតធ័រ ៖ ‹ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ›
- អែលឌើរ នែល អិល អាន់ឌើរសិន ៖ ‹ អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចគឺជាដំណើរដ៏អស់កល្បជានិច្ចមួយ ›
- អែលឌើរ ឃ្វីនថិន អិល ឃុក ៖ ‹ កូនសោ សេចក្ដីសញ្ញា និងបុណ្យអ៊ីស្ទើរ ›
- អែលឌើរ ថានែលឡា ប៊ី វ៉ាកូឡូ ៖ ‹ ចូរមករកព្រះគ្រីស្ទ—ជាមួយគ្នា ›
- អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ៖ ‹ ដល់រដូវបុណ្យអ៊ីស្ទើរហើយ ៖ គ្មាននរណាម្នាក់ដើរតែម្នាក់ឯងទេ ›
- ប្រធាន ដាល្លិន អេក អូក ៖ ‹ សុន្ទរកថាបិទ ›