
20251005_090927_CPowell_CEP_4529.jpeg
អ្នកចូលរួមសន្និសីទប្រមូលផ្តុំគ្នានៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ក្នុងអំឡុងពេលចុងសប្តាហ៍នៃសន្និសីទទូទៅ នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.ក្នុងអំឡុងពេលសម័យប្រជុំសន្និសីទទូទៅព្រឹកថ្ងៃអាទិត្យ ខែតុលា ឆ្នាំ២០២៥ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីភស្តុតាងនៃកិច្ចការរបស់ព្រះ និងព្រះចេស្តានៃការថ្លែងទីបន្ទាល់ និងសេចក្តីពិតនៃព្រះគម្ពីរមរមន និងឥទ្ធិពលនៃព្រះគម្ពីរដែលកើតមាននៅក្នុងជីវិតរបស់លោក ។
យោងទៅលើដំណើររឿងនៃការព្យាបាលរបស់ព្រះយេស៊ូវគ្រីស្ទដល់បុរសពិការភ្នែកម្នាក់ដែលមាននៅក្នុង យ៉ូហាន ៩ លោកបានថ្លែងថា « ការជួបភស្ដុតាងជាក់ស្ដែងនៃសេចក្ដីពិតដែលបានបំភ្លឺភ្នែក និងប្រទានជីវិតដល់ខ្ញុំជាលើកដំបូង មិនបានកើតឡើងដោយភក់លាបភ្នែក ឬនៅក្នុងស្រះស៊ីឡោមនោះទេ ។ អត់ទេ ឧបករណ៍នៃសេចក្ដីពិតដែលនាំឲ្យមានការព្យាបាលពីព្រះអម្ចាស់ដល់រូបខ្ញុំ បានកើតមានដោយសារទំព័រនៅក្នុងព្រះគម្ពីរគឺព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ! …

20251005_101718_CPowell_60401.jpg
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយសារលិខិតដ៏បំផុសគំនិតក្នុងអំឡុងពេលសម័យប្រជុំសន្និសីទទូទៅព្រឹកថ្ងៃអាទិត្យ ។2025 by Intellectual Reserve, Inc. All rights reserved.លោកបានមានប្រសាសន៍ថា « ឥទ្ធិពលនៃព្រះគម្ពីរមរមនពេញដោយអព្ភូតហេតុនៅក្នុងជីវិតរបស់ខ្ញុំ គឺដូចជាការយកភក់មកលាបភ្នែករបស់បុរសខ្វាក់នោះដែរ ។ សម្រាប់ខ្ញុំ វាជាដំបងដែកសុវត្ថិភាពសម្រាប់ព្រលឹងខ្ញុំ ជាពន្លឺនៃវិវរណៈដ៏វិសេសវិសាល និងជ្រៀតចូល ដូចជាភ្លើងបំភ្លឺផ្លូវដែលខ្ញុំត្រូវដើរ នៅពេលមានអ័ព្ទនៃភាពងងឹតមកដល់ ហើយពិតណាស់ភាពងងឹតនោះគឺពិតជាមានមែន » ។
ប្រធាន ដាលីន ដាល្លិន អេក អូក ប្រធានក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដឹកនាំសម័យប្រជុំនៃសន្និសីទទូទៅពាក់កណ្ដាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចេញពីមជ្ឈមណ្ឌលសន្និសីទនៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកបានកត់សម្គាល់ឃើញពីការសម្តែងនូវសេចក្តីស្រឡាញ់ជាច្រើនដែលទទួលបានបន្ទាប់ពី មរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ។ លោកបានមានប្រសាសន៍ថា « សូមអរគុណចំពោះការយកចិត្តទុកដាក់ និងការអធិស្ឋានរបស់បងប្អូន » ។
អែលឌើរ ហែនរី ប៊ី អាវរិង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជាអ្នកថ្លែងសុន្ទរកថាចុងក្រោយសម្រាប់សម័យប្រជុំ ថ្លែងទីបន្ទាល់ថា តាមរយៈដង្វាយធួន « ដ៏រុងរឿង » ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងរឹងមាំនៅក្នុងគ្រានៃការសាកល្បង ។
លោកបានមានប្រសាសន៍ថា « ទ្រង់ជ្រាបពីរបៀបជួយយើង ព្រោះទ្រង់បានយល់ពីបញ្ហាប្រឈមទាំងអស់ដែលយើងនឹងជួបនៅក្នុងជីវិតរមែងស្លាប់ » ។
« ព្រះអម្ចាស់បានបង្ហាញ… យើង ដើម្បីពង្រឹងយើង ។ ការសាកល្បងនោះមិនមែនមកក្នុងពេលងាយស្រួល ឬពេលស្រណុកស្រួលនោះទេ ។ វាកើតឡើងក្នុងពេលដែលយើងមានអារម្មណ៍ថា វាទាញយើងលើសពីសមត្ថភាពអតិបរមារបស់យើង ដែលយើងគិតថាអាចទ្រាំទ្របាន ។ ព្រះអម្ចាស់បង្រៀនថា យើងត្រូវបន្តរីកចម្រើន និងមិនដែលនឿយណាយក្នុងការខិតខំរបស់យើងឡើយ ថាយើងមិនត្រូវបោះបង់ឡើយ ថាយើងត្រូវបន្ដព្យាយាមទៀត ។
លោកបានមានប្រសាសន៍ថា « នៅពេលយើងបន្តមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ—ទោះជាពេលអ្វីៗអាចមើលទៅមិនអាចទៅរួចសម្រាប់យើងនៅពេលនោះក៏ដោយ—យើងអាចបានកាន់តែរឹងមាំឡើងខាងវិញ្ញាណ » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីសារៈសំខាន់នៃ « ការមើលទៅព្រះ » អ្វីដែលលោកមានប្រសាសន៍គឺលោកចង់មានន័យថា « ទ្រង់មិនមែនគ្រាន់តែជាអាទិភាពមួយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះវាមានន័យថា ទ្រង់គឺជាអាទិភាពខ្ពស់បំផុតមួយរបស់យើង » ។
លោកបានបង្រៀនថា យើងអាចស្វែងរកបទបញ្ញត្តិ និងការទូន្មានរបស់ព្រះត្រូវបានរកឃើញនៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកអ្នកបម្រើរបស់ទ្រង់ ។ ហើយនៅក្នុងពិភពលោកដ៏ធ្លាក់ចុះនេះ « ជាកន្លែងដែលអារក្សខឹង និងកន្លែងដែលមនុស្សគ្រប់គ្នាមិនល្អឥតខ្ចោះ » លោកមានប្រសាសន៍ថា « មានតែការមើលទៅព្រះប៉ុណ្ណោះ ដែលបុគ្គលម្នាក់ៗ គ្រួសារ និងប្រជាជាតិនានាអាចរីកចម្រើនបាន » ។

20251005_092007_CPowell_CEP_4712.jpeg
អ្នកចូលរួមសន្និសីទបានប្រមូលផ្តុំគ្នាមុនសម័យប្រជុំសន្និសីទទូទៅព្រឹកថ្ងៃអាទិត្យ2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ អូលីសេ សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីគុណធម៌នៃការចេះសង្កត់ចិត្ត ដោយប្រើឧទាហរណ៍ពី ហាណា ដែលជាម្តាយរបស់ព្យាការីសាំយូអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាស្រ្តីដែលមានសេចក្តីជំនឿ និងគារវភាព « ដ៏មហិមា » ។ លោកបានមានប្រសាសន៍ថា « ហាណារំឭកយើងថា កម្លាំងខាងវិញ្ញាណដ៏ពិតមិនបង្ហាញឡើងតាមរយៈប្រតិកម្មដោយកម្រោល ឬពាក្យសម្ដីក្រអឺតក្រទមនោះទេ ប៉ុន្ដែដោយអាកប្បកិរិយាចេះសង្កត់ចិត្ត ចេះគិតគូរវែងឆ្ងាយ ហើយស្របនឹងព្រះបញ្ញាញាណរបស់ព្រះអម្ចាស់ » ។
« នៅពេលយើងខិតខំដោយសេចក្តីជំនឿ និងការឧស្សាហ៍ព្យាយាមដើម្បីត្បាញការចេះសង្កត់ចិត្តទៅជាសកម្មភាព និងពាក្យសម្តីរបស់យើង ខ្ញុំសូមធ្វើទីបន្ទាល់ថា យើងនឹងពង្រឹង និងបោះយុថ្កាជីវិតរបស់យើងនៅលើគ្រឹះដ៏ពិតប្រាកដរបស់ព្រះប្រោសលោះយើងបានកាន់តែមានសុវត្ថិភាព » ។
ស៊ីស្ទើរ អាន់ឌ្រា អិម ស្ពែននូស ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវនារីទូទៅ បានថ្លែងទីបន្ទាល់ថា មានពួកព្យាការីនៅលើផែនដីសព្វថ្ងៃនេះ ដែលព្រះបានហៅឲ្យនិយាយជំនួសទ្រង់ ។

20251004_224801_SOkubo_SO_9284.jpg
A family from Japan watches the morning session of general conference on Sunday, October 5, 2025.2025 by Intellectual Reserve, Inc. All rights reserved.គាត់បានមានប្រសាសន៍ថា « ខ្ញុំសន្យានឹងបងប្អូនថា នៅពេលយើងដឹងថាពួកលោកជាមនុស្សដែលព្រះបានតែងតាំង នោះជីវិតរបស់យើងនឹងកាន់តែមានភាពងាយស្រួលទោះជាមានបញ្ហាជាច្រើនជាបន្ដបន្ទាប់ក្ដី នៅពេលយើងគោរពតាមសំឡេងរបស់ពួកលោកដោយការទុកចិត្ត ជំនឿ និងក្ដីសង្ឃឹម » ។ « ការស្ដាប់ និងគោរពតាមសំឡេងរបស់ព្យាការី គឺសំខាន់ដើម្បីក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អរហូតដល់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយើង » ។
អែលឌើរ ជេមស៍ អ៊ី. អ៊ីវ៉ានសុន ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានបង្រៀនថា ការបម្រើអនុញ្ញាតឲ្យបុគ្គលម្នាក់ៗធ្វើការងារបម្រើដល់មនុស្សដទៃក្នុងគ្រប់កាលៈទេសៈទាំងអស់ ។ លោកបានមានប្រសាសន៍ថា « ការបម្រើមានអំណាចដើម្បីបើកដួងចិត្តទាំងឡាយទៅកាន់ដំណឹងល្អ ហើយអនុញ្ញាតឲ្យយើងទាំងអស់គ្នាថ្វាយព្រលឹងទាំងមូលរបស់យើងដល់ព្រះគ្រីស្ទ ។ វាផ្លាស់ប្តូរដួងចិត្តរបស់យើងដើម្បីប្រែក្លាយកាន់តែដូចទ្រង់ ហើយនៅក្នុងដំណើរការនេះ យើងលើកអ្នកដទៃឡើងដូចគ្នា »។
អែលឌើរ ភីធ័រ អិម ចនសុន ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានបង្រៀនថា « ការផ្ដល់ការងារបម្រើតាមរបៀបរបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងសេចក្តីមេត្តាករុណា សេចក្តីសប្បុរស ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់ដោយគ្មានការវិនិច្ឆ័យ » ។
លោកបានលើកទឹកចិត្តអ្នកស្តាប់ឲ្យផ្ដល់ការងារបម្រើដល់មនុស្សគ្រប់រូបតាមរបៀបដែលនាំទៅកាន់ដំណាក់នៃព្រះអម្ចាស់ « សូម្បីតែនៅពេលសំណួរដែលគ្មានចម្លើយ និងអារម្មណ៍នៃការគ្មានសារៈសំខាន់ ឯកោ បាក់ទឹកចិត្ត និងត្រូវគេមើលរំលងក៏ដោយ » ។
តន្ដ្រីត្រូវបានផ្តល់ឲ្យដោយក្រុមចម្រៀងរោងឧបោសថនៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ក្រោមការដឹកនាំរបស់ ម៉ាក វីលប៊ើក និង ដោយមាន រីឆាដ អ៊ីលៀត និង ប្រាយអែន ម៉ាធៀ ជាអ្នកលេងព្យាណូខ្យល់ ។
អែលឌើរ ឈី ហុង (សាំ) វុង និងអែលឌើរ ឌី ម៉ាទីន ហ្គូរី ទាំងពីររូបជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ ផ្តល់ការអធិស្ឋាន ។
Individual Talk Summaries (By speaking Order)
- Elder Jeffrey R. Holland: ‘And Now I See’
- Elder James E. Evanson: ‘Go and Do Likewise’
- Elder Ulisses Soares: ‘Adorned With the Virtue of Temperance’
- Elder Peter M. Johnson: ‘The Power of Ministering to the One’
- Elder D. Todd Christofferson: ‘Look to God and Live’
- Sister Andrea Muñoz Spannaus: ‘Prophets of God’
- Elder Henry B. Eyring: ‘Proved and Strengthened in Christ’