នៅចុងបញ្ចប់នៃសម័យប្រជុំសន្និសីទទូទៅ ខែតុលា ឆ្នាំ២០២៥ ប្រធាន ដាល្លិន អេក អូក បានមានប្រសាសន៍ថា ក្រុមគ្រួសារ និងព្រះវិហារបរិសុទ្ធមានសារៈសំខាន់ណាស់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
លោកបានមានប្រសាសន៍ថា « ពិធីបរិសុទ្ធដែលបានទទួល[ នៅក្នុងព្រះវិហារបរិសុទ្ធ ]អាចឲ្យយើងត្រឡប់ជាគ្រួសារដ៏អស់កល្បទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌របស់យើង » ។
ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា សាសនាចក្រនឹង « ឆ្ពោះទៅមុខក្នុងការផ្តល់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដល់សមាជិកសាសនាចក្រទូទាំងពិភពលោក រួមទាំងពេលវេលា និងកន្លែងណាដែលត្រូវប្រកាសអំពីការសាងសង់ព្រះវិហារបរិសុទ្ធថ្មី » ។ លោកពុំបានប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីនៅក្នុងសន្ទរកថារបស់លោកទេ សូមកត់សម្គាល់ថា « ដោយមានចំនួនព្រះវិហារបរិសុទ្ធដ៏ច្រើនឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលដំបូងបំផុតនៃការរៀបចំផែនការ និងការសាងសង់ វាជាការសមរម្យដែលយើងបន្ថយការប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មី » ។
លោកបានប្រកាសថាការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយមានការអនុម័តពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ប្រធាន រ័សុល អិម ណិលសុន ដែលបាន ទទួលមរណភាព នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសពីការសាងសង់ព្រះវិហារបរិសុទ្ធថ្មីចំនួន ២០០ ក្នុងអំឡុងពេលប្រាំពីរឆ្នាំកន្លះរបស់លោកក្នុងនាមជាប្រធាននៃសាសនាចក្រ ។
ប្រធាន អូក បានមានប្រសាសន៍ថា « លោកចូលចិត្តប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីនៅចុងបញ្ចប់នៃសន្និសីទទូទៅនីមួយៗ ហើយយើងទាំងអស់គ្នារីករាយជាមួយលោក » ។
ប្រធាន អូក បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃគ្រួសារនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងសុន្ទរកថារបស់លោក ។
លោកបានមានប្រសាសន៍ថា « គោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្ដោតលើក្រុមគ្រួសារ ។ យើងជាសាសនាចក្រដែលផ្តោតលើគ្រួសារ ។
ទំនាក់ទំនងរបស់យើងជាមួយព្រះ និងគោលបំណងនៃជីវិតរមែងស្លាប់របស់យើងគឺត្រូវបានពន្យល់នៅក្នុងពាក្យថា ក្រុមគ្រួសារ » ។ លោកបានមានប្រសាសន៍ថា « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់ជាអត្ថប្រយោជន៍ដល់កូនចៅខាងវិញ្ញាណរបស់ទ្រង់ ។
យើងពិតជាអាចនិយាយបានយ៉ាងប្រាកដថា ផែនការនៃដំណឹងល្អត្រូវបានបង្រៀនជាលើកដំបូងដល់យើងនៅក្នុងក្រុមប្រឹក្សានៃក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ វាត្រូវបានអនុវត្តតាមរយៈក្រុមគ្រួសារដែលរមែងស្លាប់របស់យើង ហើយគោលបំណងនៃជោគវាសនារបស់ក្រុមគ្រួសារគឺដើម្បីតម្កើងឡើងកូនចៅរបស់ព្រះនៅក្នុងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច » ។
លោកបានថ្លែងទីបន្ទាល់ថា « ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទគឺជាវីរៈគំរូដ៏ខ្ពង់ខ្ពស់របស់យើង ។ យើងនឹងទទួលបានពរ បើយើងយកគំរូតាមការបង្រៀន និងការលះបង់ខ្លួនរបស់ទ្រង់ ។ ការធ្វើតាមព្រះគ្រីស្ទ និងការលះបង់ខ្លួននៅក្នុងការបម្រើគ្នាទៅវិញទៅមក គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ភាពអាត្មានិយម និងការគិតតែពីខ្លួនឯង ដែលឥឡូវនេះហាក់ដូចជារឿងធម្មតា » ។

20251005_153646_CPowell_63870.jpg
ប្រធាន ដាល្លិន អេក អូក ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្លែងសុន្ទរកថាបញ្ចប់នាសម័យប្រជុំសន្និសីទទូទៅរសៀលថ្ងៃអាទិត្យ ចេញពីមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ខែតុលា ឆ្នាំ២០២៥2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដឹកនាំសម័យប្រជុំនៃសន្និសីទទូទៅលើកទី ១៩៥ ចេញពីមជ្ឈមណ្ឌលសន្និសីទនៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។
ដោយមានប្រសាសន៍អំពីការទទួលខុសត្រូវ និងថ្ងៃជំនុំជម្រះ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា គោលបំណងមួយនៃការបង្កបង្កើត និងជីវិតរមែងស្លាប់គឺដើម្បីផ្តល់ឲ្យដល់បុត្រាបុត្រីរបស់ព្រះនូវ « ឱកាសដើម្បីធ្វើទង្វើ និងប្រែក្លាយជាអ្វីដែលព្រះអម្ចាស់អញ្ជើញយើងឲ្យប្រែក្លាយ » ។
លោកបានពន្យល់ថា « សិទ្ធិជ្រើសរើសខាងសីលធម៌ជាអំណាចនៃសកម្មភាពឯករាជ្យ ដែលបានរចនាឡើងដោយព្រះ ដែលផ្តល់អំណាចដល់យើងជាបុត្រាបុត្រីរបស់ព្រះ ឲ្យក្លាយជាភ្នាក់ងារក្នុងការធ្វើសកម្មភាព និងមិនមែនគ្រាន់តែជាកម្មវត្ថុដែលត្រូវទទួលសកម្មភាពនោះទេ » ។
លោកបានមានប្រសាសន៍ថា « បើសិនបំណងប្រាថ្នារបស់យើងមានសម្រាប់ធ្វើសេចក្ដីសុចរិត ហើយកិច្ចការរបស់យើងល្អ—មានន័យថាយើងបានអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ បានធ្វើនិងរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះ និងបានប្រែចិត្តពីអំពើបាបរបស់យើង—នោះវេទិកាជំនំជម្រះនឹងជាទីដ៏គាប់ចិត្ត » ។
20251005_120302_CBell_CMB_7799.JPG
អ្នកចូលរួមសន្និសីទប្រមូលផ្តុំគ្នានៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ 2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីអត្ថន័យនៃការលើកដាក់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ កាលណាបុគ្គលម្នាក់ៗកាន់តែកំណត់អត្តសញ្ញាណតាមព្រះយេស៊ូវគ្រីស្ទ និងចងចាំទ្រង់ នោះពួកគេកាន់តែចង់ក្លាយដូចជាទ្រង់ ។
លោកបានមានប្រសាសន៍ថា « នៅពេលយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងភ្ជាប់ឈ្មោះយើងទៅនឹងព្រះនាមរបស់ទ្រង់ ។ យើងកំណត់អត្តសញ្ញាណយើងតាមទ្រង់ ។ យើងរីករាយដែលគេស្គាល់យើងថាជាគ្រីស្ទាន ។ យើងទទួលស្គាល់ព្រះអង្គសង្គ្រោះ ហើយឈរយ៉ាងក្លាហានដើម្បីត្រូវបានរាប់ជារាស្ដ្ររបស់ទ្រង់ » ។
លោកបានបន្តថា « ក្នុងនាមជាសិស្សរបស់ទ្រង់ យើងផ្លាស់ប្ដូរបានកាន់តែប្រសើរ នៅពេលយើងផ្ដោតលើទ្រង់កាន់តែខ្លាំងឡើង ជាងពេលយើងផ្ដោតលើខ្លួនយើង ។ យើងខិតខំក្លាយដូចជាទ្រង់ និងព្យាយាមដើម្បីទទួលបានពរជ័យឲ្យមានគុណលក្ខណៈរបស់ទ្រង់ ។ យើងអធិស្ឋានយ៉ាងក្លៀវក្លាដើម្បីបានពោរពេញដោយសេចក្ដីសប្បុរស ជាសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ » ។
អែលឌើរ ប៊ី ខូរី ឃូវែលយើរ៍ ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានមានប្រសាសន៍អំពីការត្រូវបានហៅដោយព្រះនាមនៃព្រះគ្រីស្ទ ។
លោកបានមានប្រសាន៍ថា ទេសនកថាដ៏អស្ចារ្យបំផុតដែលមិនបានឮពីមុនមក ប៉ុន្តែបានឃើញ « ដោយស្ងៀមស្ងាត់ ក្នុងទង្វើដែលមិននឹកស្មានដល់ នៅក្នុងជីវិតរបស់មនុស្សសាមញ្ញធម្មតា ដែលព្យាយាមធ្វើដូចជាព្រះយេស៊ូវ ជាអ្នកដែលទៅធ្វើការល្អជួយដល់មនុស្សដទៃ » ។
លោកបានមានប្រសាសន៍ថា « នៅទីបំផុត អត្តសញ្ញាណរបស់យើងមិនបានកំណត់ដោយពិភពលោកនេះទេ ។ ប៉ុន្តែភាពជាសិស្សរបស់យើងត្រូវបានកំណត់ដោយពិធីបរិសុទ្ធ ដែលយើងទទួលសេចក្តីសញ្ញាដែលយើងរក្សា និងសេចក្តីស្រឡាញ់ដែលយើងបង្ហាញចំពោះព្រះ និងអ្នកជិតខាងតាមរយៈការធ្វើអំពើល្អ » ។
ការរៀបរាប់ឡើងវិញនូវដំណើររឿងរបស់យ៉ូណាស នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អែលឌើរ ម៉ាធ្យូ អេស ហូឡិន ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានមានប្រសាសន៍អំពីបុគ្គលម្នាក់ៗ មានសិទ្ធិទទួលបានជំនួយ និងការព្យាបាលដ៏ទេវភាពភ្លាមៗ ។
លោកបានមានបង្រៀនថា « សេចក្តីមេត្តាករុណាដ៏គួរឲ្យស្ញប់ស្ញែងនេះចូលមក និងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ដោយសារទ្រង់ស្គាល់ និងស្រឡាញ់បងប្អូនយ៉ាងល្អឥតខ្ចោះ …មានន័យថា វាគឺសមយ៉ាងល្អឥតខ្ចោះសម្រាប់បងប្អូន ត្រូវបានបង្កើតឡើងដើម្បីបំបាត់ការឈឺចាប់ផ្ទាល់ខ្លួនរបស់បងប្អូនម្នាក់ៗ និងដើម្បីព្យាបាលការឈឺចាប់ជាក់លាក់របស់បងប្អូន » ។
លោកបានលើកទឹកចិត្តថា « ចូរបែរទៅរកទ្រង់ ។ ចូរជឿលើទ្រង់ ។ ចូរបម្រើទ្រង់ ។ ចូរញញឹម ។ ព្រោះនៅក្នុងទ្រង់ និងមានតែទ្រង់មួយអង្គគត់ ដែលមាននូវការព្យាបាលដ៏ពេញលេញ និងសប្បាយរីករាយចេញមកពីការធ្លាក់ ដែលយើងទាំងអស់គ្នាត្រូវការជាចាំបាច់ ហើយស្វែងរកដោយសុភាពរាបសា » ។
20251005_112350_CBell_CMB_6897.JPG
អ្នកចូលរួមសន្និសីទប្រមូលផ្តុំគ្នានៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ខាឡូស អេ ហ្គូដយ ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានមានប្រសាសន៍អំពីការស្វែងរកសេចក្តីអំណរ និងព្រះចេស្តានៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ ។ លោកបានរៀបរាប់អំពីរបៀបដែលពួកបរិសុទ្ធនៅអាហ្រ្វិកជួបប្រទះនឹងឧបសគ្គនៃជីវិត និងតម្រូវការនៃសាសនាចក្រដែលកំពុងរីកចម្រើន ជាមួយនឹងឥរិយាបថវិជ្ជមាន ។
លោកបានមានប្រសាសន៍ថា « ពួកគេរកឃើញសេចក្តីរីករាយទោះបីជាមានឧបសគ្គក៏ដោយ ។ ពួកគេបានរៀនថា ទំនាក់ទំនងរបស់យើងជាមួយព្រះអង្គសង្គ្រោះអនុញ្ញាតឲ្យយើងមើលទៅការលំបាកជាមួយនឹងស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ » ។
អែលឌើរ ចន ឌី អេម៉ុស ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានមានប្រសាសន៍អំពីការមានសុភមង្គលតាមរយៈការរស់នៅតាមដំណឹងល្អ ។
« អាថ៌កំបាំងសាមញ្ញដើម្បីមានភាពរីករាយនេះ គឺជាការរស់នៅតាមរូបមន្តរបស់ព្រះ ដូចដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរទាំងឡាយ ។ ខ្ញុំហៅវាថា « ‹ រូបមន្តសេចក្ដីល្អដែលត្រូវដឹង › » ។
លោកបានមានប្រសាសន៍ថា « ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច »។
អែលឌើរ អូស្សានី ហ្វារីយ៉ាស ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនមានព្រះចេស្តាធ្វើឲ្យការប្រែចិត្តជឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទកាន់តែជ្រាលជ្រៅ ហើយឆ្លើយតប « សំណួរខាងព្រលឹងវិញ្ញាណ » ។
លោកបានមានប្រសាសន៍ថា « ខ្ញុំសូមអញ្ជើញបងប្អូនឲ្យទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយព្រះបន្ទូលទាំងនោះនឹងបើកទ្វារទៅកាន់វិវរណៈ ព្រមទាំងបង្ហាញដល់យើងនូវអ្វីដែលយើងចាំបាច់ត្រូវធ្វើនៅក្នុងស្ថានភាពផ្សេងៗនៃជីវិតរបស់យើង ដើម្បីខិតទៅកាន់តែជិតនឹងទ្រង់ » ។
តន្ដ្រីត្រូវបានប្រគំឡើងដោយក្រុមចម្រៀងរោងឱបោសថនៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ក្រោមការដឹកនាំរបស់ ម៉ាក វីលប៊ើក និងដោយមាន អាន់ឌ្រូ អាន់ស្វើស និង រីឆាដ អ៊ីលៀត ជាអ្នកលេងព្យាណូខ្យល់ ។
បងប្រុស ស៊ាន អរ ឌីកសុន ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវជនទូទៅនិង ប្រធានសមាគមសង្គ្រោះទូទៅខាំមៀល អិន ចនសុន ផ្តល់ការអធិស្ឋាន ។
Individual Talk Summaries (By speaking Order)
- Elder David A. Bednar: “‘They Are Their Own Judges’”
- Elder B. Corey Cuvelier: ‘The Name by Which Ye Are Called’
- Elder Matthew S.Holland: ‘Forsake Not Your Own Mercy’
- Elder Carlos A. Godoy: ‘Smiling Faces and Grateful Hearts’
- Elder Dale G. Renlund: ‘Taking on the Name of Jesus Christ’
- Elder John D. Amos: ‘The Good News Recipe’
- Elder Ozani Farias: ‘The Book of Mormon — An Immeasurable Treasure on Our Journey’
- President Dallin H. Oaks: ‘The Family-Centered Gospel of Jesus Christ’