Translation

សេចក្តី​សង្ខេប​សុន្ទរកថា​ចេញ​ពី​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍ ខែតុលា ឆ្នាំ២០២៥

20251004_101125_LNilsson_LES12143.JPG
20251004_101125_LNilsson_LES12143.JPG
ប្រធាន ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្លែងសុន្ទរកថាទីមួយអំឡុងសម័យប្រជុំព្រឹកថ្ងៃសៅរ៍នៃសន្និសីទទូទៅ នៅមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន ដាល្លិន អេក អូក បាន​បើក​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃសៅរ៍​នៃ​សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២៥ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជាមួយ​នឹង​ការដឹងគុណ​ខ្លី​មួយ​ចំពោះ​ប្រធាន រ័សុល អិម ណិលសុន ដែល បាន​ទទួល​មរណភាព នាថ្ងៃ​ទី២៧ ខែកញ្ញា ។

ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​​នាថ្ងៃទី៤ ខែតុលា ថា « ខ្ញុំ​ស្រឡាញ់​ប្រធាន រ័សុល អិម ណិលសុន ហើយ​ខ្ញុំ​បាន​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ និង​ការដឹកនាំ​ដំណឹងល្អ​ពី​ចំណង​មិត្តភាព និង​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់ខ្ញុំ​ជាមួយ​លោក ច្រើន​ជាង​មនុស្ស​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​ស្គាល់​ផ្ទាល់​ខ្លួន » ។ « លោក​គឺជា​គំរូ​របស់​យើង​ទាំងអស់​គ្នា​ក្នុង​នាម​ជា​អ្នកបម្រើ និង​ជា​អ្នកដើរ​តាម​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។

ថ្លែង​ចេញពី​មជ្ឈមណ្ឌល​សន្និសីទ​នៅឯ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ប្រធាន អូក បាន​ថ្លែង​ថា វា​ជា​លើកដំបូង​ក្នុង​រយៈពេល​៧៥ឆ្នាំ ដែល​ប្រធាន​សាសនាចក្រ​បាន​ទទួល​មរណភាព​នៅ​ពីរបី​ថ្ងៃ​មុន​សន្និសីទ​ទូទៅ ។

ដោយ​កត់សម្គាល់​ពី​របៀប​ដែល​ប្រធាន ណិលសុន យល់ពី​តម្លៃ​នៃ​សន្និសីទ​ទូទៅ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​ផ្ដល់​ការគោរព​ដល់​លោក​ដោយ​ការធ្វើ​តាម​កាលវិភាគ​សន្និសីទ​ដែល​បាន​គ្រោង​ទុក » ដោយ​ពន្យល់​ថា ការគោរព​ដឹងគុណ​ដ៏​យូរអង្វែង​សម្រាប់​អ្នកដឹកនាំ​ជា​ទីស្រឡាញ់​នឹង​ត្រូវបាន​ពន្យារ​ពេល​សម្រាប់ ពិធី​បុណ្យសព ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអង្គារ ទី៧ ខែតុលា ។

អែលឌើរ ហែនរី ប៊ី អាវរិង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ដឹកនាំ​សម័យ​ប្រជុំ​នេះ ។ លោក​បាន​ពន្យល់​ពី​របៀប​ដែល​គណៈប្រធាន​ទីមួយ​ត្រូវបាន​រំលាយ បន្ទាប់ពី​មរណភាព​របស់​ព្យាការី ហើយ​លោក និង​ប្រធាន អូក នឹង​ត្រឡប់ទៅ​តំណែង​ពួក​លោកម្ដង​ទៀត​ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​ផ្អែក​លើ​ភាព​ជា​សិស្ស​ច្បង​របស់​ខ្លួន​នៅ​ក្នុង​កូរ៉ុម ។ លោក​ក៏​បាន​ប្រកាស​ឈ្មោះ​សម្រាប់​ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ​របស់​សាសនាចក្រ​ផងដែរ សូម​កត់សម្គាល់​ពី ការហៅ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ពីរនាក់ ដែល​ត្រូវបាន​ហៅ​អំឡុង​សម័យ​ប្រជុំ​ថ្នាក់ដឹកនាំ នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ។

 
20251004_100313_LNilsson_LES12065.JPG
20251004_100313_LNilsson_LES12065.JPG
សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អង្គុយនៅខាងមុខសម័យប្រជុំព្រឹកថ្ងៃសៅរ៍នៃសន្និសីទទូទៅ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជា​អ្នកថ្លែង​សុន្ទរកថា​បញ្ចប់​នៃ​សម័យ​ប្រជុំ​បាន​បង្រៀន​ថា អ្នក​ដែល​ដាក់​សេចក្តី​សង្ឃឹម និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះគ្រីស្ទ ត្រូវបាន​ប្រទានពរ​ឲ្យ​ទទួល​បាន​កម្លាំង អំណាច និង​ព្រះគុណ​ដ៏​បរិបូរ​របស់​ទ្រង់ ។

លោក​បាន​មាន​ប្រសាសន៍​ថា « សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយទាន​មួយ ប៉ុន្តែ​ការទទួល​បាន​វា គឺ​ជា​ជម្រើស​ដោយ​មាន​មនសិការ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាំងចិត្ត ‹ អស់ពី​ពលំ អស់​ពី​គំនិត និង​អស់​ពី​កម្លាំង › របស់​យើង ។ វា​គឺ​ជា​ការអនុវត្ត​ប្រចាំថ្ងៃ » ។ « វា​ត្រូវការ​ការរៀនសូត្រ និង​ការតាំង​ចិត្ត​ដ៏​មុតមាំ​យ៉ាង​ខ្ជាប់ខ្ជួន ។ សេចក្តី​ជំនឿ ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ប្រែ​ជា​មាន​កាន់តែ​ខ្លាំង​ឡើង នៅពេល​ដែល​វា​សាកល្បង​ទប់ទល់​នឹង​ការផ្ទុយ ដែល​យើង​ប្រឈម​មុខ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ វា​បន្ដ​មុតមាំ ដោយសារ​តែ​យើង​បន្ដ​បីបាច់​វា យើង​បន្ដ​អនុវត្ត​វា​យ៉ាង​សកម្ម ហើយ​យើង​ពុំ​ត្រូវ​ចុះចាញ់​ឡើយ » ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ការផ្សះផ្សា​គឺជា​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ » ។ ការផ្សះផ្សា​ចាប់ផ្តើម​ដំបូង​នៅក្នុង​ដួងចិត្ត បន្ទាប់​មក​នៅក្នុង​គេហដ្ឋាន និង​គ្រួសារ ហើយ​ទីបំផុត​រីករាលដាល​ទៅក្នុង​ស្រុកភូមិ និង​សហគមន៍​នានា ។

លោក​បាន​មាន​ប្រសាសន៍​ថា « ការផ្សះផ្សា​ទាមទារ​នូវ​ភាពក្លាហាន និង​ការចេះ​សម្រប​ខ្លួន ប៉ុន្តែ​មិន​តម្រូវឲ្យ​មាន​ការលះបង់​គោលការណ៍​ណា​មួយ​នោះទេ » ។ « ការផ្សះផ្សា​គឺជា​ការដឹកនាំ​ដោយ​ការបើកចិត្ត​ឲ្យ​ទូលាយ មិន​មាន​ចិត្ត​ចង្អៀតចង្អល់ ។ វា​គឺជា​ការខិត​ទៅ​ជិតគ្នា​ដោយ​ការជួយ​យកអាសាគ្នា មិនមែន​ដោយ​ការខឹង​សម្បា​នោះទេ ។ ... វា​ត្រូវបាន​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ដល់​ទាំង​អ្នក​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​អ្នក​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ការផ្សះផ្សា​ត្រូវបាន​បង្រៀន​ដោយ​ព្យាការី​សម័យ​ទំនើប ចាប់តាំងពី​ថ្ងៃដំបូង​នៃ​ការស្តារ​ឡើងវិញ​រហូត​មក​ដល់​សព្វថ្ងៃនេះ » ។

20251004_104346_HWinterton_1207.jpg
20251004_104346_HWinterton_1207.jpg
ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ថ្លែងក្នុងសម័យប្រជុំព្រឹកថ្ងៃសៅរ៍ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​មាន​ប្រសាសន៍​អំពី​អំណាច​នៃ​តន្ត្រី​ក្នុង​ការបង្រៀន​កុមារ​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ចម្រៀង​អង្គការ​បឋមសិក្សា​បង្រៀន​អំពី​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ទ្រង់ ក៏​ដូចជា​គុណលក្ខណៈ​របស់​ទ្រង់ ដូចជា​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្ដី​សប្បុរស ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ហើយ​ចម្រៀង​ដ៏ពិសិដ្ឋ​បំផុត​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​ដ៏និរន្តរ​របស់​ទ្រង់ និង​សេចក្តី​ស្រឡាញ់​ដែល​ហូរ​ចេញមកពី​ទង្វើ​នៃ​សេចក្តីសង្គ្រោះ​នោះ » ។

« ចម្រៀង​ទាំងនេះ​មាន​ឥទ្ធិពល​នៅ​ជា​មួយ​កុមារ​ពេញ​មួយ​ជីវិត ដោយ​ការក្លាយជា​ផ្នែក​មួយ​នៃ​ភាពជា​សិស្ស​របស់​ពួកគេ និង​ជាវិធី​សាមញ្ញ​មួយ​សម្រាប់​ពួកគេ​ដើម្បី​ធ្វើ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ » ។

អែលឌើរ រ៉ូណល អិម បារសែឡូស ជា​ពួកចិតសិបនាក់​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​លើក​ទឹកចិត្ត​អ្នកស្តាប់​ឲ្យ​បង្វែរ​ដួងចិត្ត​របស់​ពួកគេ​យ៉ាង​ពេញលេញ​ទៅកាន់​ព្រះ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា បើ​ចិត្ត​របស់​យើង​បាន​បែរ​ទៅរក​ទ្រង់​ទាំងស្រុង ហើយដោយសារ​ពលិកម្ម​ដ៏​ធួន​របស់ទ្រង់ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​នូវ​កម្លាំង និង​អំណោយ​ខាងវិញ្ញាណ​ដែល​យើង​ត្រូវការ ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នៃ​ជីវិត​រមែងស្លាប់​របស់​យើង ទប់ទល់​នឹង​ការល្បួង ទទួល​បាន​ការដឹកនាំ និង​ការយល់ដឹង និង​អំណរ ព្រមទាំង​ភាពសុខសាន្ត​នៅ​ក្នុង​ជីវិត​របស់​យើង » ។

អែលឌើរ ប៊្រីក វី អ៊ីរេ ជា​ពួក​ចិតសិប​នាក់​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​មាន​ប្រសាសន៍​ថា ការកែលម្អ​របៀប​ដែល​យើង​ទំនាក់ទំនង​ជាមួយ​ព្រះ​អាច​ជួយ​យើង​ឲ្យ « មាន​អារម្មណ៍​កាន់តែ​ជ្រួតជ្រាប​ថា យើង​គឺជា​បុត្រាបុត្រី​របស់ទ្រង់ » ។

20251004_110249_HWinterton_1794.jpg
20251004_110249_HWinterton_1794.jpg
អ្នកដែលមានវត្តមាននៅក្នុងមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ច្រៀងទំនុកតម្កើងនៅសម័យប្រជុំព្រឹកថ្ងៃសៅរ៍ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​ប្រឈម​នឹង​បញ្ហា​នៃ​ជីវិត​រមែងស្លាប់ ឬ​នៅពេល​យើង​មាន​អារម្មណ៍ថា​នរណា​ម្នាក់​កំពុង​ដាក់ស្លាក​យើង​ដោយសារ​ភាពទន់ខ្សោយ​របស់​យើង នោះ​យើង​ត្រូវ​ឈរ​ឡើង​យ៉ាងរឹងមាំ​នៅក្នុង​ចំណេះដឹង​ថា​យើង​ជា​នរណា​ឲ្យ​ប្រាកដ » ។ « យើង​ត្រូវតែ​ស្វែងរក​ការបញ្ជាក់​មកពី​ព្រះ មិនមែន​មកពី​មនុស្ស​ដទៃ​នោះទេ ហើយ​ពេល​យើង​ធ្វើ​ដូច្នោះ យើង​ក៏អាច​ប្រកាស​យ៉ាង​ក្លាហាន​ថា ‹ ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ › បាន​ដែរ » ។

ដោយ​និយាយ​អំពី​មេត្រីភាព​ជាមួយ​ព្រះ អែលឌើរ ខេលី អរ ចនសុន ជា​ពួកចិតសិបនាក់​មាន​សិទ្ធិ​អំណាច​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « មេត្រីភាព​មិនត្រឹម​តែ​នាំមកនូវ​ភាពធូរស្បើយ​ពី​អារម្មណ៍​ខុសឆ្គង​នោះទេ ប៉ុន្ដែ​ក៏​នាំមក​នូវ​ភាពសុខសាន្ដ​នៅក្នុង​ខ្លួនយើង និង​ជាមួយ​អ្នក​ដទៃ​ផងដែរ ។ វា​ផ្សះផ្សា​ទំនាក់ទំនង បន្ទន់​ដួងចិត្ដ និង​ពង្រឹង​ភាពជា​សិស្ស​របស់​យើង ដោយ​នាំឲ្យមាន​ការកើនឡើង​នូវ​ទំនុកចិត្ដ​នៅ​ចំពោះ​មុខ​ព្រះ » ។

តន្ត្រី​ត្រូវបាន​ផ្តល់​ដោយ​ក្រុម​ចម្រៀង​រោងឱបោសថ​នៅឯវិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដឹកនាំ​ដោយ ម៉ាក វីលប៊ើក និង រ៉ាយអិន មឺហ្វី និង​អម​ដោយ​អ្នកលេង​ព្យ៉ាណូ​ខ្យល់ ប្រាយអែន ម៉ាធៀ និង អាន់ឌ្រូ អាន់ស្វើស ។ អែលឌើរ ខាល ឌី ហឹស្ស និង​អែលឌើរ អារ៉ូលដូ ប៊ី កាវ៉ាល់ខេនធេ ដែល​លោក​ទាំងពីរ​នាក់​ជា​ពួកចិតសិបនាក់​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​ផ្តល់​ការអធិស្ឋាន ។

Individual Talk Summaries (By Speaking Order)