20251005_034602_BNicholson_Newsroom_GeneralConference_October_2025_1170.JPG
អ្នកទៅចូលរួមសន្និសីទឈប់ ហើយមើលរូបសំណាកព្រះគ្រីស្ទ អំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅ នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ក្នុងមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបិទសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយនិយាយអំពីការកើនឡើងថ្មីៗនេះនៃអ្នកប្រែចិត្តជឿទៅលើសាសនាចក្រ ។
លោកបានចែកចាយថា « ក្នុងរយៈពេល៣៦ខែចុងក្រោយនេះ មានពួកអ្នកប្រែចិត្តជឿជិត ៩០០,០០០ នាក់បានចូលរួមនឹងសាសនាចក្រ ។ ពួកអ្នកប្រែចិត្តជឿទាំងនេះមានប្រហែលជា ៥ភាគរយនៃសមាជិកភាពសរុបក្នុងសាសនាចក្រ » ។ « នៅប្រាំមួយខែដំបូងនៃឆ្នាំនេះ ការប្រែចិត្តជឿបានកើនឡើងច្រើនជាង ២០ភាគរយលើសពីឆ្នាំមុននៅទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី ប៉ាស៊ីហ្វិក និងអាមេរិកឡាទីន ។ នៅអាមេរិកខាងជើងយើងបានឃើញការកើនឡើង ១៧ភាគរយ » ។

Cook-Church-Growth
អ្នកទៅចូលរួមសន្និសីទឈប់ ហើយមើលរូបសំណាកព្រះគ្រីស្ទ អំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅ នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ក្នុងមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ឃុក បានលើកទឹកចិត្តសមាជិកឲ្យទទួលយក និងស្វាគមន៍សមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញរបស់សាសនាចក្រ ដោយបន្ទរឡើងវិញនូវពាក្យពេចន៍ដែលបានចែកចាយមុននេះបន្តិច នៅក្នុងសម័យប្រជុំនេះដោយអែលឌើរ ហ្គើរីត ដបុលយូ ហ្គង ។
លោកបានបញ្ចប់សារលិខិតរបស់លោកដោយមានប្រសាសន៍ថា « នៅពេលយើងជញ្ជឹងគិតពីបញ្ហាប្រឈមក្នុងជំនាន់របស់យើង នោះយើងត្រូវតែចងចាំថា ព្រះអង្គសង្គ្រោះ ក្នុងអំឡុងពេលនៃការងារបម្រើរបស់ទ្រង់នៅលើផែនដី ក៏បានរស់នៅក្នុងគ្រាដ៏ច្របូកច្របល់ និងហិង្សាផងដែរ ។ ការផ្ដោតរបស់ទ្រង់មិនមែនទៅលើការប្រឈមផ្នែកនយោបាយនៅជំនាន់នោះទេ ប៉ុន្តែបានផ្ដោតទៅលើភាពល្អឥតខ្ចោះរបស់ពួកបរិសុទ្ធ ។ ការធ្វើតាមព្រះអង្គសង្គ្រោះ ព្រមទាំងគោលលទ្ធិ និងការបង្រៀនរបស់ទ្រង់មិនដែលមានភាពងាយស្រួលឡើយនៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់ជាបន្តបន្ទាប់មួយនេះ ។ វាមិនងាយស្រួលទេសម្រាប់ព្រះអង្គសង្គ្រោះដើម្បីគង់នៅក្នុងពិភពលោកមួយដែលឆាប់ប្រែប្រួលអំឡុងដំណើរនៃជីវិតរមែងស្លាប់របស់ទ្រង់ វាមិនងាយស្រួលសម្រាប់ថ្នាក់ដឹកនាំនិងសមាជិកដំបូងរបស់យើង ហើយវាក៏មិនងាយស្រួលសម្រាប់យើងដែរ ។ ប៉ុន្តែជាសំណាងល្អ ព្យាការីដែលនៅរស់នានាផ្ដល់ការណែនាំដែលយើងត្រូវការជាពិសេសសម្រាប់ជំនាន់របស់យើង ។ ប្រធាន ដាល្លិន អេច អូក នឹងបន្តកេរដំណែលខាងវិញ្ញាណដ៏មានឥទ្ធិពល » ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដឹកនាំសម័យប្រជុំនេះពីមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។ លោកបានមានសារមរណទុក្ខចំពោះ មរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ដោយបន្ថែមថា « ពួកយើងនឹងនឹករឭកចំពោះលោកជាខ្លាំង » ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តោតសាររបស់លោកទៅលើ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលកំពុងប្រារព្ធខួបលើកទី ៣០ នៅឆ្នាំនេះ ។
លោកបានមានប្រសាសន៍ថា « មនុស្សគ្រប់គ្នាគឺជាសមាជិកម្នាក់ក្នុងគ្រួសារ មិនថាបងប្អូនជាម្តាយ ឪពុក កូនស្រី កូនប្រុស ចៅ ជីដូន ជីតា មីង ពូ បងប្រុស ប្អូនប្រុស បងស្រី ប្អូនស្រី ឬបងប្អូនជីដូនមួយនោះទេ ។ អ្វីដែលសំខាន់បំផុតគឺដូចការប្រកាស [ អំពីក្រុមគ្រួសារ ] ចែងមកអ៊ីចឹង យើងម្នាក់ៗគឺជា ‹ បុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ … [ ដែល ]មានចរិត និងគោលដៅនៃព្រះ › » ។
លោកបានបង្រៀនថា សេចក្តីប្រកាសនេះ ដូចដែលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែងនៅពេលនោះក្នុងឆ្នាំ១៩៩៥ គឺជាគោលលទ្ធិ ។

20251004_141132_HWinterton_1211.jpg
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មានប្រសាសន៍អំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។2025 by Intellectual Reserve, Inc. All rights reserved.ក្នុងការនិយាយទៅកាន់អ្នកដែលអាចមានអារម្មណ៍ថាឯកោនៅព្រះវិហារ ឬដូចជាពួកគេមិនមែនជាចំណែក អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានអញ្ជើញទាំងអស់គ្នាឲ្យ « កាត់បន្ថយការព្រួយបារម្ភ កាត់បន្ថយការវិនិច្ឆ័យ កាត់បន្ថយការទាញចំណាប់អារម្មណ៍ពីអ្នកដទៃ — ហើយចាំបាច់នោះ ត្រូវកាត់បន្ថយការវិនិច្ឆ័យលើខ្លួនឯង » ។
លោកបានបន្ថែមថា « នៅលើផ្លូវដីហ៊ុយទៅកាន់យេរីខូ យើងម្នាក់ៗត្រូវបានសើចចំអកដាក់ រងភាពអាម៉ាស់ និងការឈឺចាប់ ឬប្រហែលជាត្រូវបានប្រមាថ ឬរំលោភបំពានទៀតផង ។ ហើយដោយមានការធ្វេសប្រហែស យើងម្នាក់ៗក៏ប្រហែលជាបានធ្វើឲ្យអ្នកដទៃឈឺចាប់ដោយអចេតនាផងដែរ » ។ « វាច្បាស់ណាស់ដោយសារថាអ្នកដទៃបានធ្វើឲ្យយើងឈឺចាប់ ហើយយើងបានធ្វើឲ្យអ្នកដទៃឈឺចាប់ដែរ នោះព្រះយេស៊ូវគ្រីស្ទនាំយើងទៅកាន់ផ្ទះសំណាក់របស់ទ្រង់ ។ នៅក្នុងសាសនាចក្ររបស់ទ្រង់ និងតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញារបស់ទ្រង់ យើងមករកគ្នាទៅវិញទៅមក ហើយមកកាន់ព្រះយេស៊ូវគ្រីស្ទ ។ យើងស្រឡាញ់ និងទទួលបានការស្រឡាញ់ បម្រើ និងទទួលបានការបម្រើ អភ័យទោស និងទទួលបានការអភ័យទោស ។ សូមចងចាំថា ‹ គ្មានទុក្ខសោកលើផែនដីណាដែលស្ថានសួគ៌មិនអាចប្រោសឲ្យជាបាននោះទេ › បន្ទុកលើផែនដីនឹងបានធូរស្រាល — អំណររបស់ព្រះអង្គសង្រ្គោះគឺពិត » ។
បងប្រុស ឆាដ អេច វិប ទីប្រឹក្សាទីមួយក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ បានបង្រៀនអំពីសារៈសំខាន់នៃការក្លាយជាអ្នករៀនដោយស្មោះត្រង់ និងការបែរទៅរកព្រះវិញ្ញាណបរិសុទ្ធ ដែលជា « គ្រូបង្រៀនដ៏ឥតខ្ចោះ » នៅពេលដែលយើងសិក្សាដំណឹងល្អ ។
លោកបានមានប្រសាសន៍ថា « ដំណឹងល្អមិនមែនជាបញ្ជីនៃការទាមទារនោះទេ វាជាដំណឹងដ៏ល្អថា ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់ » ។
អែលឌើរ ជែរមី អ័រ ចាហ្គី ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានមានប្រសាសន៍អំពីអាសនាដែលត្រូវបានប្រើប្រាស់ជាប្រវត្តិសាស្រ្ត ដើម្បីថ្វាយបង្គំព្រះ ដោយបន្ថែមការអញ្ជើញនេះដល់អ្នកទាំងអស់គ្នា ៖ « ព្រះហស្ថរបស់ព្រះអង្គសង្រ្គោះរបស់យើងបានលាតសន្ធឹង តុរបស់ទ្រង់បានរៀបត្រៀបត្រា ។ សូមចូលមកថ្វាយបង្គំព្រះរាជបុត្រារបស់ព្រះ នៅឯអាសនាដ៏បរិសុទ្ធរបស់ទ្រង់ » ។
20251005_040133_BNicholson_Newsroom_GeneralConference_October_2025_1216.JPG
អ្នកទៅចូលរួមសន្និសីទមើលសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅ ក្នុងរោងឱបោសថទីក្រុង សលត៍ លេក នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ខេវីន ជី ប្រោន ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានផ្តោតគំនិតរបស់លោកលើ « សេចក្តីពិតដ៏មានឥទ្ធិពល » ចំនួនបីនៃការស្តារឡើងវិញ — ១. ព្រះគឺជាព្រះវរបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់ ២. សិទ្ធិជ្រើសរើសគឺជាអំណោយទានដើម្បីជ្រើសយក និងធ្វើសកម្មភាព និង ៣. ទីបន្ទាល់របស់យើងបានទទួលតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។
លោកបានមានប្រសាសន៍ថា « ទីបន្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធអាចមកតាមរបៀបជាច្រើន » ។ « ប្រៀបដូចជាអំពូលភ្លើងនៅក្នុងបន្ទប់ងងឹតអ៊ីចឹង វាអាចកើតឡើងយ៉ាងខ្លាំង និងភ្លាមៗ ។ វាអាចមកដូចជាថ្ងៃរះបន្តិចម្តងៗ និងទៅតាមពេលវេលា ។ វាអាចមកដូចជាពន្លឺកាំរស្មី ដែលភ្លឹបភ្លែតៗឆ្ពោះទៅរកនូវប្រាជ្ញាដ៏បរិសុទ្ធ ។ មិនថាតាមរបៀបណាក៏ដោយ គឺវាមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ » ។
អែលឌើរ ម៉ៃឃល ហ្សាស្លា ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានមានប្រសាសន៍អំពីអំណាចដែលមកពីការរស់នៅតាមគោលលទ្ធិដ៏បរិសុទ្ធ និងសាមញ្ញ ។
លោកបានមានប្រសាសន៍ថា « ការអនុវត្តតាមគោលលទ្ធិរបស់ព្រះគ្រីស្ទតាមរបៀបសាមញ្ញ និងផ្តោតអារម្មណ៍នឹងជួយយើងឲ្យស្វែងរកអំណរនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ផ្តល់ការណែនាំក្នុងការហៅរបស់យើង ឆ្លើយសំណួរដ៏ស្មុគស្មាញបំផុតមួយចំនួនក្នុងជីវិត និងផ្តល់កម្លាំងដើម្បីប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់យើង » ។

20251004_151444_CPowell_CEP_3043.jpg
ក្រុមចម្រៀងថ្នាក់វិទ្យាស្ថានរួមគ្នាមកពីអូហ្គឌិន និងជ័រឌិនខាងត្បូង រដ្ឋយូថាហ៍ ក្រោមការដឹកនាំរបស់ អាឡេន សោនដឺរស៍ និង អាឡេន សាខេតថ៍ ដោយមាន យ៉ូសែប ភីភល និង លីនដា ម៉ាហ្គ្រេត ជាអ្នកលេងព្យាណូខ្យល់ ច្រៀងអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍ ។2025 by Intellectual Reserve, Inc. All rights reserved.តន្ត្រីនឹងប្រគំឡើងដោយក្រុមចម្រៀងថ្នាក់វិទ្យាស្ថានរួមគ្នាមកពីអូហ្គឌិន និងជ័រឌិនខាងត្បូង រដ្ឋយូថាហ៍ ក្រោមការដឹកនាំរបស់ អាឡេន សោនដឺរស៍ និង អាឡេន សាខេតថ៍ ដោយមាន យ៉ូសែប ភីភល និង លីនដា ម៉ាហ្គ្រេត ជាអ្នកលេងព្យាណូខ្យល់ ។ អែលឌើរ គ្រីស្តូហ្វី ជី ជីរ៉ត-ខារៀល ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ និងប្រធានយុវនារីទូទៅ អេមីលី បេលី ហ្វ្រីមែន បានផ្តល់ការអធិស្ឋាន ។
Individual Talk Summaries (By speaking Order)
- Elder Ronald A. Rasband: ‘The Family Proclamation — Words From God’
- Brother Chad H Webb: ‘That All May Be Edified’
- Elder Jeremy R. Jaggi: ‘Humble Souls at Altars Kneel’
- Elder Kevin G. Brown: ‘The Eternal Gift of Testimony’
- Elder Gerrit W. Gong: ‘No One Sits Alone’
- Elder Michael Cziesla: ‘Simplicity in Christ’
- Elder Quentin L. Cook: ‘The Lord is Hastening His Work’