
20251004_180942_HWinterton_0623.jpg
ក្រុមចម្រៀងសមាជិកចម្រុះមកពីទូទាំងតំបន់រដ្ឋយូថាហ៍ ក្រោមការដឹកនាំរបស់ ខេលី ឌីហាន និង ម៉ានូ ហារីស ដែលមាន លីនដា ម៉ាហ្គេត និង យ៉ូសែប ភីផឹល ជាអ្នកលេងព្យាណូខ្យល់ ច្រៀងអំឡុងសម័យប្រជុំល្ងាចថ្ងៃសៅរ៍នៃសន្និសីទទូទៅ នៅមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ នែល អិល អាន់ឌើរសិន បានមានប្រសាសន៍នៅចុងបញ្ចប់នៃសម័យប្រជុំល្ងាចថ្ងៃសៅរ៍នៃសន្និសីទទូទៅ ខែតុលា ឆ្នាំ២០២៥ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ថា « ការព្យាបាល និងការអត់ទោសនីមួយៗត្រូវបានរកឃើញក្នុងភាពពេញលេញរបស់វានៅក្នុងសេចក្តីស្រឡាញ់ដ៏ធួនរបស់ព្រះគ្រីស្ទ » ។
សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់រូបនេះបានធ្វើទីបន្ទាល់ថា សម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គសង្គ្រោះពិតប្រាកដ ការព្យាបាលរបស់ទ្រង់គឺជា « អំណោយដ៏ទេវភាព » ។
លោកបានមានប្រសាសន៍ថា « ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ហើយកំពុងស្ថិតក្នុងដំណើរការប្រែចិត្ត ឬមានបំណងចង់ប្រែចិត្តពេញលេញ និងទទួលបាននូវអំណរនៃការអត់ទោសហួសពីពាក្យដែលអាចថ្លែងបាន សូមដឹងថា អព្ភូតហេតុនេះកំពុងរង់ចាំបងប្អូន » ។ « ព្រះអង្គសង្រ្គោះបន្តអំពាវនាវថា ‹ ចូរមកឯខ្ញុំ › » ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដឹកនាំសម័យប្រជុំនេះពីមជ្ឈមណ្ឌលសន្និសីទនៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។ លោកទទួលស្គាល់ពីមរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ហើយបានបង្ហាញការដឹងគុណចំពោះគំរូ និងការបម្រើដ៏ស្មោះត្រង់របស់លោក ។
អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ការចាប់ផ្ដើមថ្មីគឺជាចំណុចសំខាន់នៃផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីទ្រង់ និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អ ។
លោកបានមានប្រសាសន៍ថា « ហើយការចាប់ផ្ដើមថ្មីគឺលើសពីអំពើបាប និងកំហុសយើងទៅទៀត » ។ « តាមរយៈសេចក្ដីល្អ និងព្រះគុណរបស់ព្រះអង្គសង្គ្រោះ យើងអាចមានការចាប់ផ្ដើមឡើងវិញដែលជំរុញការផ្លាស់ប្តូរនៅក្នុងផ្នត់គំនិតចាស់ ទម្លាប់អាក្រក់ អាកប្បកិរិយារអ៊ូរទាំ អាកប្បកិរិយាអវិជ្ជមាន អារម្មណ៍នៃការគ្មានអំណាច និងទំនោរក្នុងការស្តីបន្ទោសអ្នកដទៃ និងការចៀសវាងពីការទទួលខុសត្រូវផ្ទាល់ខ្លួន » ។
អែលឌើរ ខៀរ៉ុន បានលើកទឹកចិត្តចំពោះអ្នកដែលតស៊ូនឹងអំពើបាប ឬការធ្លាក់ចុះដដែលៗម្តងហើយម្តងទៀត ឲ្យ « បន្តខិតខំ » ស្វែងរកជំនួយពីអ្នកដទៃ និង « ទុកចិត្តលើការចាប់ផ្ដើមថ្មីដែលមាននៅទីនោះសម្រាប់បងប្អូនគ្រប់ពេលដែលបងប្អូនងាកត្រឡប់មករកព្រះវរបិតារបស់បងប្អូនវិញដោយដួងចិត្ដស្មោះសរ » ។

20251004_182808_HWinterton_1498.jpg
ស៊ីស្ទើរ ចេ អាណែត ដិននីស ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ថ្លែងនៅក្នុងសម័យប្រជុំល្ងាចថ្ងៃសៅរ៍នៃសន្និសីទទូទៅ ។2025 by Intellectual Reserve, Inc. All rights reserved.ដោយចែកចាយពីរឿងរ៉ាវរបស់ អូវីល រ៉ជ័រ អាយុ១០០ឆ្នាំ ដែលបានបញ្ចប់ចុងក្រោយគេក្នុងព្រឹត្តិការណ៍ចំនួនប្រាំនៅឯកម្មវិធីម្ចាស់ជើងឯករត់ប្រណាំងថ្នាក់សម្រាប់មនុស្សចាស់ ប៉ុន្តែនៅតែបង្កើតកំណត់ត្រាពិភពលោកចំនួនប្រាំ នោះស៊ីស្ទើរ ចេ អាណែត ដិននីស បានលើកទឹកចិត្តអ្នកស្តាប់កុំឲ្យវិនិច្ឆ័យគ្នាទៅវិញទៅមក ( និងខ្លួនឯង ) ប៉ុន្តែត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកវិញ ។
ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាស៍ថា « មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលទ្រង់ជ្រាបដឹងច្បាស់ពីកម្រិតពិតប្រាកដនៃការលំបាកដែលយើងម្នាក់ៗកំពុងរត់ប្រណាំងក្នុងជីវិត—បន្ទុក ការប្រឈម និងឧបសគ្គទាំងឡាយដែលយើងជួប ជាញឹកញាប់អ្នកដទៃទៀតមិនអាចមើលឃើញនោះទេ » ។
ចំពោះអ្នកដែលមានអារម្មណ៍ថាពួកគេកំពុងយឺតយ៉ាវ គាត់បានមានប្រសាសន៍ថា « មានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលអាចវិនិច្ឆ័យបានពេញលេញថាបងប្អូនគួរនៅត្រង់ចំណុចណា ហើយទ្រង់មានព្រះទ័យមេត្តា និងយុត្តិធម៌ » ។
20251004_170113_CBell_CMB_4716.JPG
អ្នកទស្សនានៅក្បែរព្រះវិហារបរិសុទ្ធ សលត៍ លេក នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធ មុនសម័យប្រជុំល្ងាចថ្ងៃសៅរ៍នៃសន្និសីទទូទៅ ។2025 by Intellectual Reserve, Inc. All rights reserved.អែលឌើរ ស្ទីវិន ស៊ី បារឡូ ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានបង្រៀនអំពីការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះដោយការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ ។ ការបម្រើគ្នាទៅវិញទៅមកគឺជាវិធីដែល « មិនអាចភាន់ច្រលំ » បាន ដែលយើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ ។ លោកបានមានប្រសាសន៍ថា « យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ នៅពេលដែលយើងបម្រើ ស្តាប់ ស្រឡាញ់ លើកស្ទួយ ឬបម្រើដល់បុត្រាបុត្រីរបស់ទ្រង់ ។ ការបម្រើនោះអាចមានលក្ខណៈសាមញ្ញដូចជាការមើលទៅអ្នកដទៃដោយគ្មានការវិនិច្ឆ័យ » ។
អែលឌើរ វីល្លាម ខេ ចាកសុន ជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ បានបង្រៀនអំពីសារៈសំខាន់នៃការកត់សម្គាល់អ្នកដទៃ និងការងារបម្រើដល់អ្នកដទៃ ដែលលោកបានហៅថា គោលការណ៍នៃ « ការរាប់ចំនួន និងការទទួលខុសត្រូវ » ។
លោកបានមានប្រសាសន៍ថា « ចំពោះព្រះ ដែលបានបង្កើតសាកលលោក និងច្បាប់គ្រប់គ្រងទាំងអស់ កិច្ចការនេះ—( ជាកិច្ចការ និងសិរីល្អរបស់ទ្រង់ ) គឺជារឿងផ្ទាល់ខ្លួនណាស់ » ។ « ដូច្នេះ ពួកយើងម្នាក់ៗក៏គួរតែដូច្នោះដែរ ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដ៏អស្ចារ្យរបស់ទ្រង់ ។ អព្ភូតហេតុនៅក្នុងជីវិតរបស់មនុស្សពិតនឹងសម្ដែងឡើង » ។
តន្ត្រីត្រូវបានផ្តល់ដោយក្រុមចម្រៀងសមាជិកចម្រុះមកពីទូទាំងតំបន់រដ្ឋយូថាហ៍ ក្រោមការដឹកនាំរបស់ ខេលី ឌីហាន និង ម៉ានូ ហារីស ដោយមាន លីនដា ម៉ាហ្គែត និង យូសែប ភីភល ជាអ្នកលេងព្យាណូខ្យល់ ។ អែលឌើរ ជ័គ ក្លេប៊ីនហ្គាត និងអែលឌើរ អាយ រ៉េម៉ុន អេហ្គបូ លោកទាំងពីរជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានផ្តល់ការអធិស្ឋាន ។
Individual Talk Summaries (By Speaking Order)
- Elder Patrick Kearon: ‘Jesus Christ and Your New Beginning’
- Sister J. Anette Dennis: ‘Cheering Each Other On’
- Elder Steven C. Barlow: ‘Lovest Thou Me?’
- Elder William K. Jackson: ‘Remembering the Sheep’
- Elder Neil L. Andersen: ‘The Atoning Love of Jesus Christ’