ដំណាក់នៃព្រះអម្ចាស់ – ព្រះវិហារបរិសុទ្ធ – នឹងមាននៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ហើយពួកបរិសុទ្ធនៅក្នុងមូលដ្ឋានមានក្តីសោមនស្សជាពន់ពេក ។
ក្តីរំភើបរីករាយនេះបានឈានដល់កម្រិតថ្មី ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងម៉ារី ជាភរិយារបស់លោក មកកាន់ប្រទេសកម្ពុជា ។
- Elder-Cook_DSC08654-Enhanced-NR.jpg
- Elder-Cook_DSC08741-Enhanced-NR.jpg
- Elder-Cook_DSC08561-Enhanced-NR.jpg
- Elder-Cook_DSC08413.jpg
- Elder-Cook_DSC08434.jpg
- Elder-Cook_DSC08438.jpg
- Elder-Cook_DSC03892.jpg
- Elder-Cook_DSC08365-Enhanced-NR.jpg
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ពេលថ្លែងទៅកាន់ពួកបរិសុទ្ធទាំងនេះនៅក្នុងសន្និសីទពហុស្តេក អែលឌើរ ឃុក បានផ្តល់ពរជ័យដល់ពួកគេថា « នៅក្នុងពេលវេលាដ៏ពិសេសនេះ ពេលដែលព្រះវិហារបរិសុទ្ធមាននៅក្នុងប្រទេសកម្ពុជា សូមឲ្យពរជ័យនៃស្ថានសួគ៌បានចាក់ស្រោចមកលើបងប្អូន ហើយសូមឲ្យបងប្អូនទទួលបានពរជ័យតាមរបៀបដែលបងប្អូនមិននឹកស្មានដល់ ជាពិសេសនៅក្នុងគ្រួសាររបស់បងប្អូន » ។
សាសនាចក្រនៅប្រទេសកម្ពុជាបានប្រារព្ធខួបលើកទី ៣០ របស់ខ្លួនកាលពីឆ្នាំមុន ហើយឥឡូវនេះមានសមាជិកប្រហែល ១៧,០០០ នាក់ ។ អស់ជាច្រើនឆ្នាំមកហើយ ពួកបរិសុទ្ធទាំងនេះបានប្រើប្រាក់សន្សំពេញមួយជីវិតរបស់ពួកគេ ដើម្បីទៅព្រះវិហារបរិសុទ្ធរបស់សាសនាចក្រ ដែលជារឿយៗទៅបានតែម្តងគត់ក្នុងមួយជីវិតរបស់ពួកគេ ។ នៅពេលប្រធាន រ័សុល អិម ណិលសុន បានប្រកាសអំពីព្រះវិហារបរិសុទ្ធរបស់ពួកគេក្នុងឆ្នាំ២០១៨ អែលឌើរ អេង ប៊ុនហួច ជាពួកចិតសិបនាក់ប្រចាំតំបន់បានថ្លែងថា ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់ពួកគាត់ « គឺមិនមែនជាសុបិនទៀតឡើយ » ។
ដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា នារបបខ្មែរក្រហមដែលគ្រប់គ្រងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួនជាងពីរលាននាក់ និងបំផ្លិចបំផ្លាញកំណត់ត្រាជាច្រើន ។ ការណ៍នេះបានធ្វើឲ្យកិច្ចការពង្សប្រវត្តិមានការលំបាក ប៉ុន្តែក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការព្រះវិហារបរិសុទ្ធផងដែរ ។
ដើម្បីជួយសមាជិកឲ្យរៀបចំខ្លួនសម្រាប់ការធ្វើសេចក្តីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ គណៈប្រធានតំបន់អាស៊ី បានលើកទឹកចិត្តពួកគេឲ្យចូលរៀនថ្នាក់រៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ដើម្បីឲ្យមានភាព ស័ក្ដិសមទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងស្វែងរកបុព្វការីជនដែលកំពុងរង់ចាំធ្វើពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះរបស់ពួកគាត់ ។
អំឡុងសន្និសីទនេះ អែលឌើរ ឃុក បានមានការចាប់អារម្មណ៍ជាខ្លាំងចំពោះក្រុមចម្រៀងដ៏ធំនៃក្រុមយុវមជ្ឈិមវ័យនៅលីវ ។ គាត់បានរំឭកដោយស្នាមញញឹម ៖ « ពួកគេមើលទៅស្រស់ស្អាតណាស់ ។ ខ្ញុំមានអារម្មណ៍បែបនេះ ខណៈពេលដែល [ កម្ពុជា ] មិនមានប្រវត្តិសាស្ត្រ ( សាសនាចក្រ ) យូរអង្វែងដូចជាតំបន់ខ្លះទៀត ប៉ុន្តែកម្ពុជាមានអនាគតដ៏ភ្លឺស្វាង ។ ខ្ញុំមានអារម្មណ៍ថាមានការណ៍អស្ចារ្យនឹងកើតឡើង ហើយខ្ញុំទន្ទឹងរង់ចាំមើលព្រះវិហារបរិសុទ្ធធ្វើរួចរាល់ » ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ពួកលោកមកកាន់ប្រទេសកម្ពុជា អែលឌើរ និងស៊ីស្ទើរ ឃុក ក៏បានផ្ដល់ការងារបម្រើដល់សមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនានៅតៃវ៉ាន់ និងម៉ាឡេស៊ីផងដែរ ។ គ្រប់ទីកន្លែងដែលពួកលោកបាន អញ្ជើញទៅដល់ ពួកលោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកចូលរួមរបស់ពួកលោក ដោយក្តីអំណរ និងក្តីស្រឡាញ់ ។ នៅតៃវ៉ាន់ ក្រុមចម្រៀងថែមទាំងបញ្ចូលអ្នកច្រៀងដែលមិនមែនជាសមាជិកនៃសាសនាចក្រទៀតផង ។
- Elder-CookThumbnail.JPG
- Elder-Cook_DSC2242.JPG
- Elder-Cook_DSC2887.JPG
- Elder-Cook_DSC2713.JPG
- Elder-Cook_DSC2983.JPG
- Elder-Cook_DSC2997.JPG
- Elder-Cook_DSC1490.JPG
- Elder-Cook_DSC3140.JPG
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ខណៈដែលព្រះពុទ្ធសាសនាជាសាសនាដែលធំជាងគេក្នុងប្រទេសកម្ពុជា និងតៃវ៉ាន់ ចំណែកប្រទេសម៉ាឡេស៊ីក៏មានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមដ៏សកម្មផងដែរ ។ អត្រាកំណើននៃសាសនាចក្រនៅកន្លែងទាំងនេះមានភាពខុសគ្នា ហើយបរិយាកាសនីមួយៗមានលក្ខណៈពិសេស ដោយបង្ហាញពីបញ្ហាប្រឈមរៀងៗខ្លួនក្នុងការធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងចំនួនដ៏តិចតួចនេះ ។
ស៊ីស្ទើរ ឃុក បានថ្លែងថា « យើងចូលចិត្តជួបសមាជិកនៅក្នុងប្រទេសផ្សេងៗនៅទូទាំងពិភពលោក ។ មិនថាយើងរស់នៅទីណានោះទេ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានចិត្តតែមួយ និងបេះដូងតែមួយ ។ យើងទទួលបានការលួងលោមជាខ្លាំងដោយដឹងថាព្រះអម្ចាស់គិតពីយើង មិនថាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ព្រះអម្ចាស់ស្គាល់យើងដោយផ្ទាល់ » ។
ក្នុងការលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យរក្សាភាពខ្ជាប់ខ្ជួន ហើយរឹងមាំនឹងននៅក្នុងសេចក្តីជំនឿរបស់ពួកគេ អែលឌើរ ឃុក បានចែកចាយមេរៀនមួយដែលលោកបានរៀនពីអែលឌើរ ហារ៉ូល ប៊ី លី ខណៈពេលដែលលោក និងស៊ីស្ទើរ ឃុក កំពុងចិញ្ចឹមបីបាច់គ្រួសារពួកលោកនៅសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ អំឡុងពេលនៃភាពចលាចលក្នុងសង្គម ។ អែលឌើរ លី បានបង្រៀនថា ប្រសិនបើសមាជិកអនុវត្តតាមគោលការណ៍សាមញ្ញបីយ៉ាង នោះពួកគេ និងគ្រួសាររបស់ពួកគេអាចទទួលបានការការពារ ។
- ស្ថាបនាស៊ីយ៉ូនក្នុងចិត្តអ្នក និងក្នុងគេហដ្ឋានរបស់អ្នក ។
- ធ្វើជាគំរូ និងធ្វើជាបង្គោលពន្លឺក្នុងសហគមន៍របស់អ្នក ។
- ផ្ដោតលើគោលការណ៍ និងសេចក្ដីសញ្ញាដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ ។
យូ-ហ្វេង ចូ មកពីស្តេក តៃជុង ខាងលិច បាននិយាយថា នាងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរំឭកទាំងបីនេះ ។ មួយរយៈមុននេះ ស្វាមីនាង និងនាងកំពុងព្យាយាមសម្រេចចិត្តថាតើត្រូវធ្វើចំណាកស្រុកដើម្បីផ្តល់បរិយាកាសលូតលាស់ធំធាត់បានល្អសម្រាប់កូនៗរបស់ពួកគេឬទេ ។ យ៉ាងណាក៏ដោយ នាងបាននិយាយថា « ខ្ញុំបានរកឃើញសេចក្តីសុខសាន្ត និងការធានានៅក្នុងដំបូន្មានរបស់អែលឌើរ ឃុក ដែលបានបញ្ជាក់ថា ដរាបណាយើងធ្វើកិច្ចការទាំងបីនេះ នោះយើងអាចចិញ្ចឹមបីបាច់កូនៗរបស់យើងតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ! »
- Elder-Cook-22-Feb-71.jpg
- Elder-Cook-22-Feb-214.jpg
- Elder-Cook-23-Feb-194.jpg
- Elder-Cook-22-Feb-221.jpg
- Elder-Cook-23-Feb-186.jpg
- Elder-Cook-22-Feb-230.jpg
- Elder-Cook-23-Feb-44.jpg
- Elder-Cook-22-Feb-237.jpg
- Elder-Cook-23-Feb-438.jpg
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ឌុនកាន ហ៊ន មកពីសាខាកូឡាឡាំពួ បាននិយាយថា « យើងពិតជារីករាយក្នុងការរៀនអំពីកិច្ចការបីយ៉ាងដែលយើងអាចធ្វើបានជាពិសេសនៅកន្លែងដែលយើងនៅទីឆ្ងាយពីពួកបរិសុទ្ធដទៃទៀត » ។ គាត់ និងភរិយាគាត់ ដែលមានឈ្មោះថា ហ្វីឌែលៀ និងកូនៗរស់នៅឆ្ងាយពីសមាជិកផ្សេងទៀតនៃសាសនាចក្រ ។ គាត់បានបង្ហាញថា ទោះបីជាពួកគេតែងព្យាយាមបង្រៀនគោលការណ៍ទាំងនេះនៅក្នុងគេហដ្ឋានរបស់ពួកគេក្តី ក៏ពួកគេចាត់ទុកថាមានសារៈសំខាន់ខ្លាំងណាស់ នៅពេលមានការណែនាំដោយសាវករបស់ព្រះអម្ចាស់ដែរ ។
សាវកក៏ឆ្លៀតឱកាសដើម្បីថ្លែងទីបន្ទាល់ដល់អ្នកចូលរួមថា ព្យាការីរបស់ពួកលោក គឺប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីរបស់ព្រះនៅលើផែនដី ហើយលោកកំពុងដឹកនាំសាសនាចក្រក្រោមការដឹកនាំរបស់ព្រះអង្គសង្គ្រោះ ។
អែលឌើរ ឃុក មានប្រសាសន៍ថា « ប្រធាន ណិលសុន ជាមនុស្សពិសេសដោយសារលោកមិនចេះរារែកទាល់តែ សោះ ។ លោកបានសង្កេតឃើញថា មនុស្សដែលមិនចេះរារែក ភាគច្រើនមិនចេះបន្ទាបខ្លួនទេ ។ « ប៉ុន្តែ លោកបន្ទាបខ្លួន និងផ្អែមល្ហែមដូចដែលបងប្អូនអាចស្រមៃបាន ។ លោកមានចិត្តសប្បុរសចំពោះបងប្អូនរាល់គ្នា ហើយលោកស្តាប់មនុស្សគ្រប់គ្នា » ។ លោកអាចជាមនុស្សមិនចេះរារែក ពីព្រោះលោកទទួលការណែនាំមកពីព្រះអម្ចាស់ និងតាមរយៈក្រុមប្រឹក្សានៃសាសនាចក្រ ។ « នៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់ និងការទាស់ទែងគ្នា
នោះយើងមានព្យាការីមិនចេះរារែក ដែលលោកនៅជិតព្រះអម្ចាស់ ផ្ដល់ឲ្យយើងនូវការដឹកនាំដែលយើងត្រូវការនៅសម័យរបស់យើង » ។
នៅពេលលោកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកដែលអមដំណើរដោយគណៈប្រធានតំបន់អាស៊ី អែលឌើរ ឃុក បានមានប្រសាសន៍ថា លោកស្ងើចសរសើរចំពោះសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនានៅតំបន់នីមួយៗថា « ខ្ញុំមើលឃើញនៅក្នុងមនុស្សដែលខ្ញុំបានជួបមាននូវការតាំងចិត្តចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយនោះជាអ្វីដែលខ្ញុំពេញចិត្តបំផុត » ។