Leader Biography

អែលឌើរ ម៉ៃឃល ចន យូ ថេ

អែលឌើរ ម៉ៃឃល ចន អ៊ុយ ថេ បាន​គាំទ្រ​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៧ ។ ពីមុន​លោក​បានបម្រើ​ជា​សមាជិក​នៃ​កូរ៉ុម​ទីបី និង​ទី​ប្រាំបី​នៃ​ពួក​ចិតសិប​នាក់​នៅក្នុង​តំបន់​ហ្វីលីពីន ។ ក្នុង​នាម​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ លោក​ក៏​បាន​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​តំបន់​ហ្វីលីពីន​ផងដែរ ។ ក្រោយ​មក​លោក​បាន​ធ្វើ​ជា​ប្រធាន​តំបន់​ប្រចាំ​ហ្វីលីពីន​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣ ។

នៅពេល​បម្រើការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ លោក​បាន​បម្រើ​ជា​ជំនួយការ​ប្រចាំ​តំបន់​អាមេរិក​ខាងជើង​ភាគនិរតី ជំនួយការ​នាយក​ប្រតិបត្តិ​នៅ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ប្រធាន​គណៈកម្មការ​លើ​ការស្ដារ​ពរជ័យ​ឡើងវិញ និង​ការលុបចោល​ការផ្សារភ្ជាប់ និង​ជា​សមាជិក និង​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មការ​ការផ្លាស់ប្តូរ​ព្រំដែន ។ បន្ទាប់ពី​ការចាត់តាំង​របស់​លោក​នៅ​តៃវ៉ាន់ លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​តំបន់​ហ្វីលីពីន​ចាប់ពី​ខែ​សីហា ឆ្នាំ ២០១៨ ដល់​ខែ​មិថុនា ឆ្នាំ ២០១៩ ។ បច្ចុប្បន្ន​នេះ​លោក​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​តំបន់​អាស៊ី ។

អែលឌើរ ថេ បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​ធុរកិច្ច ជំនាញ​គ្រប់គ្រង​ធុរកិច្ច​ពី​ពី​មហាវិទ្យាល័យ De La Salle, College of Saint Benilde ។ នៅ​អំឡុង​ការហៅ​របស់​លោក​ក្នុង​ការបម្រើ​ពេញ​ម៉ោង​ក្នុង​សាសនាចក្រ លោក​បាន​បម្រើការ​ជា​អ្នក​កត់ត្រា​នៅ​ព្រះវិហារ​បរិសុទ្ធ​ម៉ានីល ប្រទេស​ហ្វីលីពីន ។

អែលឌើរ ថេ បាន​បម្រើ​នៅក្នុង​ការហៅ​ជាច្រើន​ក្នុង​សាសនាចក្រ រួមទាំង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅ​បេសកកម្ម​ដាវ៉ៅ ហ្វីលីពីន ជា​ប៊ីស្សព ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ស្តេក ជា​ទី​ប្រឹក្សា​ជាន់ខ្ពស់ ជា​ទី​ប្រឹក្សា​នៅក្នុង​គណៈប្រធាន​បេសកកម្ម និង​ជា​ប្រធាន​បេសកកម្ម តៃជុង តៃវ៉ាន់ ចាប់ពី​ខែ​កក្កដា ឆ្នាំ ២០១៦ ដល់​ខែ​មិថុនា ឆ្នាំ ២០១៨ ។

អែលឌើរ ថា បាន​កើត​នៅ​ទីក្រុង ដាវ៉ៅ ដាវ៉ាវ ឌែល ស៊ឺ ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ១៩៦៥ ។ លោក​បានរៀបការ​ជាមួយ ហ្គ្រេស៍ មេ វីដុន នៅ​ខែ​ធ្នូ ឆ្នាំ ១៩៨៩ ។ ពួកលោក​មាន​កូន​បីនាក់ ។