Translation

អែលឌើរ ហ្គែរ៉ល កូសសេ​ត្រូវ​បាន​ហៅ​ជា​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់

2024_07_22_GeraldCausse_OlympicFireside_JimmerFredettePeterVidmar_16.jpg

អែលឌើរ ហ្គែរ៉ល កូសសេ គឺជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ថ្មី​ជាង​គេ​បំផុត របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ លោក​ត្រូវ​បាន​ហៅ​នៅថ្ងៃ​ព្រហស្បត្តិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយ​ត្រូវបាន​តែងតាំង​នៅថ្ងៃ​ដដែល​នោះ​ដោយ​ប្រធាន ដាល្លិន អេច អូក និង​សមាជិក​ដទៃទៀត​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

អែលឌើរ កូសសេ បាន​ថ្លែង​នៅថ្ងៃ​ព្រហស្បត្តិ៍​ថា « ខ្ញុំ​តែងតែ​មាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ » ។ « ទ្រង់​តែងតែ​ស្ថិត​នៅ​ជា​ស្នូល​នៃ​ជីវិត​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ហើយ​ខ្ញុំ​ដឹង​ថា​ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ឱ​នោះ​គឺជា​រឿង​ដ៏​អស្ចារ្យ​ណាស់​ដើម្បី​ធ្វើជា​សាក្សី​ម្នាក់​របស់​ព្រះគ្រីស្ទ ។ នោះ​គឺជា​ទំនួល​ខុសត្រូវ ឬ​កិច្ចការ​ដ៏​ល្អបំផុត ដែល​យើង​អាច​មាន​នៅក្នុង​ជីវិត​របស់​យើង » ។

ពួកសាវក គឺជា​សាក្សី​ពិសេស​នៃ​ព្រះនាម​របស់​គ្រីស្ទ​ទៅកាន់​មនុស្ស​ទូទាំង​ពិភពលោក ។ ពួកលោក​ក៏​ចូលរួម​នៅក្នុង​ការទទួលខុសត្រូវ​សំខាន់ៗ​ផ្នែក​រដ្ឋបាល​ដោយ​មើលខុសត្រូវ​ទៅលើ​កិច្ចប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​សាសនាចក្រ​ជា​សាកល​ផងដែរ ។ ពួក​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​គឺជា​ស្ថាប័ន​ជា​អធិបតី​ទីពីរ​នៅក្នុង​ការគ្រប់គ្រង​សាសនាចក្រ ។ ពួកលោក​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធានទីមួយ ដែល​រួមមាន​នូវ​ប្រធាន​នៃ​សាសនាចក្រ និង​ទីប្រឹក្សា​ពីររូប ។

អែលឌើរ កូសសេ មាន​អាយុ ៦២ ឆ្នាំ មាន​ដើមកំណើត​មកពី​ទីក្រុង ប័រដូ ប្រទេស​បារាំង ។ នៅពេល​លោក​ទទួល​ការហៅនេះ លោក​បម្រើ​ជា​ប៊ីស្សព​ជា​អធិបតី​ទី១១ របស់​សាសនាចក្រ ។ លោក​គឺជា​ប៊ីស្សព​ជាអធិបតី​ទីបី​ដែល​មាន​ដើម​កំណើត​នៅក្រៅ​សហរដ្ឋ ហើយ​ជា​បុគ្គល​ទីមួយ​ដែល​និយាយ​ភាសា​អង់គ្លេស ជា​ភាសា​ទីពីរ ។ គណៈប៊ីស្សព​ជា​អធិបតី គ្រប់គ្រង​នូវ​កិច្ចការ​ដូចជា​ជំនួយ​មនុស្ស​ធម៌ កម្មវិធី​សុខុមាលភាព ដង្វាយមួយភាគដប់ និង​ដង្វាយតមអាហារ អគារ និង​ការរៀបចំ​កំណត់ត្រា​សមាជិកភាព ព្រមទាំង​កិច្ចការ​ដទៃទៀត​ជា​ច្រើន ។​ ពួកលោក​ក៏​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ដើម្បី​បម្រើ​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។

អែលឌើរ កូសសេ​ក៏​បាន​បម្រើ​ជា​ទីប្រឹក្សា​មួយរូប​នៅក្នុង​គណៈប៊ីស្សព​ជា​អធិបតី ( ឆ្នាំ២០១២-២០២៥ ) ហើយ​ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ ( ឆ្នាំ២០០៨-២០១២ ) ។

លោក​កើត​នៅទីក្រុង​ប័រដូ ប្រទេស​បារាំង នៅថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ១៩៦៣ នៅក្នុង​គ្រួសារ​របស់​ជេន កូសសេ និង​ម៉ារី ប្លាន បុនណេត កូសសេ អែលឌើរ កូសសេ​បាន​ផ្លាស់​ទៅទីក្រុង​ប៉ារីស​នៅពេល​លោក​មាន​អាយុ ១៩ ឆ្នាំ ។ នៅទីនោះ លោក​បាន​ចូល​បម្រើ​កងទ័ព​រយៈពេល​មួយឆ្នាំ ។ លោក​បាន​ដើរលេងជាគូរ​នឹង​វ៉ាឡេរី បាប៊ីន ដែល​លោក​បាន​ស្គាល់​តាំង​ពី​វ័យកុមារ នៅពេល​ដែល​ពួកគាត់​នៅ​ក្នុង​វួដ​ជាមួយគ្នា​នៅទីក្រុង​ប៉ារីស ។ ពួកលោក​ទាំងពីរ​នាក់​ជា​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជំនាន់​ទីពីរ ។ ឪពុក​ម្ដាយ​របស់​អែលឌើរ កូសសេ​បាន​ជ្រមុជទឹក​នៅពេល​លោក​មាន​អាយុ​ប្រាំ​មួយខែ ហើយ​ឪពុក​ម្ដាយ​របស់​វ៉ាឡេរី បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅពេល​គាត់​មាន​អាយុ ៣ ឆ្នាំ ។

ពួក​លោក​បាន​រៀបការ​នៅថ្ងៃទី៥ ខែ​សីហា ឆ្នាំ ១៩៨៦ នៅក្នុង​ព្រះវិហារបរិសុទ្ធ ប៊ឺន ស្វីស ហើយ​ពួកលោក​មាន​កូនប្រាំនាក់ ។

7IV04444-2.jpg
7IV04444-2.jpg
អែលឌើរ ហ្គែរ៉ល កូសសេ និងភរិយារបស់លោក វ៉ាឡេរី ថ្លែងអំពីការហៅថ្មីរបស់លោកនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ចេញមកពីអគាររំឭកចាំយ៉ូសែបស្ម៊ីធនៅវិសាលនដ្ឋានព្រះវិហារបរិសុទ្ធនៅទីក្រុងសលត៍ ឡេក រដ្ឋយូថាហ៍ នៅថ្ងៃព្រហស្បត្តិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ការចាត់តាំង​របស់​អែលឌើរ កូសសេ​ក្នុង​នាម​ជា​អ្នកមាន​សិទ្ធិអំណាច​ទូទៅ​ដំបូងគេ គឺ​បាន​នាំ​លោក និង​វ៉ាឡេរី និង​កូនៗ​បីនាក់​របស់​ពួកគាត់​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ហើយ​បន្ទាប់មក​សហរដ្ឋ​អាមេរិក ។ គ្រួសារ​កូសសេ​បាន​កោតសរសើរ​ដល់​កូនៗ​ដែល​បាន​ស៊ូទ្រាំ​នៅក្នុង​ការ​ផ្លាស់​ទីលំដៅ​ដ៏​លំបាក​ទាំងនោះ ។

អែលឌើរ កូសសេ បាន​ថ្លែង​ថា « រឿង​នោះ​វា​ពុំ​មែន​ជា​រឿង​ងាយស្រួល​ដើម្បី​ធ្វើនោះទេ » ។ « ពួកយើង​សរសើរ​ពួកគេ​ដែល​មាន​ការលះបង់​ខ្ពស់ ។ ពួកគេ​ពុំ​ដែល​រអ៊ូរទាំ​ឡើយ ។ ពួកគេ​បាន​ផ្លាស់​មក​ជាមួយ​ពួកយើង ហើយ​បាន​ផ្លាស់ប្ដូរ​ជីវិត ។ ហើយ​កូនៗ​ដែល​នៅ​បារាំង ពួកយើង​សរសើរ​ចំពោះ​ការ​ដែល​រស់នៅ​ដោយ​គ្មាន​ឪពុក​ម្ដាយ​នៅជិត​អស់រយៈពេល​ជិត ១៧ ឆ្នាំ​ហើយ​មក​ដល់​ឥឡូវ​នេះ ។

ស៊ីស្ទើរ កូសសេ​បាន​បន្ថែម​ថា « ពួកគេ​លើក​ទឹកចិត្ត​ដល់​ពួកយើង » ។ « កូន​ម្នាក់​បាន​ប្រាប់​ពួកយើង​ថា គាត់​បាន​យំ​រាល់​យប់ ហើយ​គាត់​មិន​ដឹង​ថា​ត្រូវ​ប្រាប់​ពួកយើង​យ៉ាងណា​ទេ ក្រៅ​ពី​ការលើកទឹកចិត្ត ។ ពួកយើង​មាន​មោទនភាព​ចំពោះ​ពួកគេ​ណាស់ » ។

ចំណែក​នៃ​ការ​បម្រើ​របស់​អែលឌើរ កូសសេ​ក្នុង​នាមជា​អ្នកមានសិទ្ធិ​អំណាច​ទូទៅ​គឺ​ជំនាន់​កំពុង​ពេញវ័យ ។ ជាឧទាហរណ៍ នៅខែសីហា ឆ្នាំ២០២៥ លោក​បាន​រំឭក​ដល់​យុវមជ្ឈិមវ័យ​ថា កិច្ចការ​នៃ​ការ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​ធ្វើ​នៅ​សព្វថ្ងៃនេះ — ហើយ​ក្នុងនាម ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ពួកគេ​ត្រូវ​បាន​ហៅ​ឲ្យ​ចូលរួម​ចំណែក ។

« សាសនាចក្រ​ត្រូវការ​បងប្អូន — មិន​ថា​បងប្អូន​ជា​នរណា​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​បងប្អូន​នោះហើយ ។ « បងប្អូន​ម្នាក់ៗ​មាន​អំណោយទាន​ពិសេស និង​បទពិសោធន៍​ជីវិត​ជាច្រើន ដែល​សំខាន់​នៅក្នុង​ការ​បំពេញ​តាម​គោលបំណង​របស់​ព្រះអម្ចាស់ » ។

សាវក​ថ្មី​ក៏​បាន​ផ្ដល់​សុន្ទរកថា​សំខាន់​ផងដែរ​អំពី​សារៈសំខាន់​នៃ​ការ​មើល​ថែ​ចំពោះ​ការបង្កបង្កើត​របស់​ព្រះ ។ ជាឧទាហរណ៍ នៅក្នុង​សន្និសីទ​មួយ​នៅ​ប្រទេស​ប្រេស៊ីល​ក្នុង​ឆ្នាំ២០២៣ លោក​បាន​ថ្លែង​ទៅកាន់​អ្នកមាន​វិជ្ជាជីវៈ​វ័យ​ក្មេង​ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ចំនួន ១០០ នាក់​អំពី​វិធីសាស្ត្រ​របស់​សាសនាចក្រ​ចំពោះនិរន្ដរភាព​ដល់​បរិដ្ឋាន

អែលឌើរ កូសសេ បានថ្លែង​ថា « ព្រះ​បាន​ទុក​ចិត្ត​ផ្ដល់​កិច្ចការ​ដល់​យើង​ឲ្យ​មើល​ថែ​ការបង្កបង្កើត​របស់​ទ្រង់ រួមមាន​ទាំង​ការ​មើលថែ​ដល់​កូនចៅ​របស់ទ្រង់ — ដែល​ជា​បងប្អូនប្រុសស្រី​របស់យើង » ។ « ការធ្វើកិច្ចការ​នេះ​ជំនួស​ឲ្យ​ទ្រង់​គឺជា​របៀប​មួយ​នៃការ​ចែកចាយ​សេចក្ដីស្រឡាញ់​ដែល​អង្គបង្កបង្កើត​បាន​ផ្ដល់​មក​កាន់​ពួកយើង ។ សិស្ស​របស់​ព្រះ​គ្រីស្ទ​គ្រប់​រូប​គួរតែ​ដឹង​ពី​សារៈសំខាន់​នៃ​ការប្រទានពរ​ដល់​ក្រុមគ្រួសារ និង​សហគមន៍​ដែល​ពួកគេ​រស់នៅ » ។

ដែល​សំខាន់​បំផុត​នោះ លោក​បាន​ផ្ដោត​ទៅលើ​សេចក្ដីសង្ឃឹម​មាន​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ​ជាប្រធានបទ​មួយ​ដែល​លោក​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​សន្និសីទ​ថ្មីៗ​បំផុត​របស់​លោក

អែលឌើរ កូសសេ បាន​មាន​ប្រសាសន៍​នៅក្នុង​ខែ​មេសា ឆ្នាំ២០២៥ ថា « សារលិខិត​នៃ​ក្ដីសង្ឃឹម និងការលួងលោម​ចិត្ត​នេះ គឺមានសម្រាប់​យើង​ទាំងអស់គ្នា ដែល​ជា​កូនចៅ​របស់ព្រះ » ។ « ពុំ​មាន​គ្នា​យើង​ណាម្នាក់​អាច​ចៀសផុត​ពីឧបសគ្គ និង​ការដាក់​កំហិត​នៅក្នុង​ជីវិតរមែង​ស្លាប់នេះទេ ។ បន្ទាប់នោះ យើង​ទាំងអស់គ្នា​កើត​មក​ជាមួយ​នឹងភាព​អសមត្ថភាព​ដើម្បី​សង្គ្រោះ​ខ្លួន​យើង ។ ប៉ុន្តែ យើង​មាន​ព្រះអង្គសង្គ្រោះ ជាទីស្រឡាញ់ ហើយ ‹ យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះ​គុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន › (នីហ្វៃទី២ ២៥:២៣ ) ។