ខណៈធ្វើទស្សនកិច្ចនៅរដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. កាលពីថ្ងៃទី ២៣–២៧ ខែ តុលា ឆ្នាំ ២០២៣ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានជួបសំណេះសំណាលជាមួយអគ្គរាជទូត និងអ្នកតំណាងមកពីប្រទេសចំនួនប្រាំបួន ( ប្រាំបីប្រទេសក្នុងចំណោមនោះមកពីអាស៊ី ) និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីរដ្ឋអាយដាហូ និងរដ្ឋយូថាហ៍ ។
សាវកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរូបនេះ បានពង្រឹងទំនាក់ទំនងជាមួយនឹងអ្នកតំណាងមកពីប្រទេស ព្រុយណេ កម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី បាគីស្ថាន ថៃ និងវៀតណាម ។ លោកក៏បានជួបសំណេះសំណាលជាមួយនឹងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ជីម រីសស្ស៍ នៃរដ្ឋអាយដាហូ និងសមាជិកព្រឹទ្ធសភាលោក ម៉ៃក លី និងលោក មីត រ៉ូមនី នៃរដ្ឋយូថាហ៍ផងដែរ ។
ខណៈគិតពិចារណាពីការធ្វើទស្សនកិច្ចទាំងនេះនៅឯការិយាល័យរបស់លោកនៅអគាររដ្ឋបាលសាសនាចក្រនៅទីក្រុង សលត៍ លេក កាលពីថ្ងៃ ពុធ ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ អែលឌើរ អុជដូហ្វ បានថ្លែងថា « សាសនាចក្រតែងតែចូលតាមទ្វារមុខនៃប្រទេសមួយជានិច្ច ។ យើងមានតម្លាភាពទាំងស្រុង ។ យើងចង់ឲ្យមនុស្សគ្រប់គ្នាដឹងថា យើងគ្មានរបៀបវារៈលាក់កំបាំងណាមួយឡើយ ។ កិច្ចការរបស់យើងគឺមិនមែនដើម្បីមូលហេតុភាពអាត្មានិយម ឬផ្នែកសេដ្ឋកិច្ចនោះទេ ។ យើងធ្វើតាមការអញ្ជើញឲ្យចូលទៅក្នុងជាតិមួយ ដោយសារយើងជឿថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងដ៏ល្អប្រសើរមួយបាន ។ សកម្មភាពរបស់យើងក្នុងការជួយផ្នែកសប្បុរសធម៌ ការគាំទ្រខាងសតិអារម្មណ៍ និងការបំភ្លឺខាងវិញ្ញាណ ផ្ដោតសំខាន់ទៅលើព្រះមួយអង្គ ដែលជាគំរូរបស់យើង និងដែលកំពុងដឹកនាំយើង—គឺព្រះយេស៊ូវគ្រីស្ទ ។ យើងអញ្ជើញមនុស្សគ្រប់គ្នាឲ្យមក ជួយ និងមានចំណែក តាមឆន្ទៈ និងជម្រើសដោយសេរីរបស់ពួកគេផ្ទាល់—យើងស្វាគមន៍មនុស្សគ្រប់គ្នា គឺមនុស្សគ្រប់រូប !
- 31-IMG_9832-Salute.jpg
- 26.5-IMG_9820-Wreath-Laying.jpg
- tomb-unknown-soldier-dc.jpg
- 26-IMG_3992-Wreath.jpg
- uchtdorf-romney-1.jpg
- uchtdorf-romney-2.jpg
- uchtdorf-malaysia-ambassador-2023.jpg
- Vietnam-Amb-group-2.jpg
- Visiting-with-Vietnam-Amb.jpg
- India-Amb-Taranjit-Sandhu.jpg
- Elder-Uchtdorf,-Senator-Jim-Risch-and-Elder-Teixeira.JPG
- Brunei-Amb-Serbini-Ali,-Elder-Teixeira,-Elder-Uchtdorf,-Mauri-Earl.jpg
- Pakistan-Amb-Masood-Khan,-Elder-Teixeira,-Elder-Uchtdorf,-Mauri-Earl.jpg
- Pakistan-Amb-visiting-with-Elder-Uchtdorf-and-Elder-Teixiera.jpg
- Cambodia-Amb-Keo-Chhea,-Elder-Teixeira,-Elder-Uchtdorf,-Mauri-Earl.jpg
- Cambodia-Amb-with-Elder-Uchtdorf.jpg
- Thailand-Amb-Tanee-Sangrat,Elder-Teixeira,-Elder-Uchtdorf,-Mauri-Earl.jpg
- German-Embassy-visit-(outside-photo)-w.-Mauri-Earl-and-James-Burton.jpg
- Indonesia-minister.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
អគ្គរាជទូតទាំងឡាយបានថ្លែងអំណរគុណដល់កិច្ចខិតខំរបស់យើងក្នុងការពង្រឹងយុវវ័យ តាមរយៈការបង្រៀនពីគុណតម្លៃខាងសីលធម៌នៃភាពទៀងត្រង់ ភាពស្មោះត្រង់ និងការបម្រើ » ។ អែលឌើរ អុជដូហ្វ បានថ្លែងថា « អគ្គរាជទូតមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសៀវភៅមគ្គទេសក៍ ‹ ដើម្បីកម្លាំងនៃយុវជន › ហើយបានបង្ហាញចំណាប់អារម្មណ៍ចង់រៀនបន្ថែមទៀតអំពីកម្មវិធីកុមារ និងយុវវ័យរបស់យើង » ។
ជាឧទាហរណ៍ ក្នុងការធ្វើទស្សនកិច្ចរបស់លោកទៅជួបអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក ដាតូ សឺរ៊ី ម៉ូហាម៉េត ណាសរី អាប់ឌុល អាស៊ីស នោះសាវករូបនេះបានពិភាក្សាលម្អិតអំពីកូនសៀវភៅ « ដើម្បីកម្លាំងនៃយុវជន » ។
លោកបានពោលថា « ថ្នាក់ដឹកនាំទាំងនេះតែងចាប់អារម្មណ៍ជានិច្ចទៅលើការចិញ្ចឹមបីបាច់យុវវ័យរបស់ពួកលោកតាមរបៀបដ៏សមរម្យ និងល្អត្រឹមត្រូវមួយ ដោយមានភាពទៀងត្រង់ និងភាពស្មោះត្រង់ » ។ សាវករូបនេះក៏បានចែកចាយជាមួយអគ្គរាជទូតម៉ាឡេស៊ីអំពីគោលបំណងនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់សមាជិកយើងផងដែរ ខណៈប្រទេសម៉ាឡេស៊ីគឺជាទីដែលមានពួកបរិសុទ្ធថ្ងៃចុងក្រោយជាង ១០,០០០ នាក់ ។ អែលឌើរ អុជដូហ្វ បានថ្លែងថា « ទាំងនេះគឺជារឿងដែលសំខាន់ខាងវិញ្ញាណ និងខាងសតិអារម្មណ៍ដែលភ្ជាប់មនុស្សឲ្យទាក់ទងគ្នា » ។
បុរសជនជាតិដើមអាល្លឺម៉ង់រូបនេះបានស្វាគមន៍ឱកាសដើម្បីចែកចាយព័ត៌មានបន្ថែមទៀតអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ អគ្គរាជទូតបាគីស្ថាន លោក ម៉ាស៊ូត ខាន បានសួរសំណួរដ៏ស៊ីជម្រៅជាច្រើនអំពីសេចក្ដីជំនឿ ។ មានសំណួរមួយគឺ « តើ ម៉ិកា របស់លោកនៅឯណា ? » ម៉ិកា គឺជាទីកន្លែងកំណើតរបស់ព្យាការី ម៉ូហាម៉េត និងជាទីក្រុងដ៏បរិសុទ្ធបំផុតសម្រាប់សាសនាអ៊ីស្លាម ។ អែលឌើរ អុជដូហ្វ បានចែកចាយជាមួយលោកថា ព្រះវិហារបរិសុទ្ធរបស់សាសនាចក្រ ឬព្រះរាជដំណាក់នៃព្រះអម្ចាស់គឺជាទីកន្លែងថ្វាយបង្គំព្រះដ៏ពិសិដ្ឋបំផុតរបស់យើង ដែលមាននៅជុំវិញពិភពលោក ។

Pakistan-Amb-visiting-with-Elder-Uchtdorf-and-Elder-Teixiera.jpg
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអែលឌើរ ហូសេ អេ តិក្សេរ៉ា នៃគណៈប្រធាននៃពួកចិតសិបនាក់ បានសើចជុំគ្នាជាមួយនឹងអគ្គរាជទូតបាគីស្ថានប្រចាំនៅសហរដ្ឋអាមេរិក លោក ម៉ាស៊ូត ខាន នៅរដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ តុលា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.« ប្រសិនបើលោកចង់ប្រៀបធៀប លោកអាចនិយាយបានថា យើងមាន ម៉ិកា ជាច្រើន ។ ព្រះវិហារបរិសុទ្ធរបស់យើងគឺជាកន្លែងថ្វាយបង្គំដ៏ពិសិដ្ឋបំផុតរបស់យើង » អែលឌើរ អុជដូហ្វ បានថ្លែងអំពីព្រះរាជដំណាក់នៃព្រះអម្ចាស់ទាំង ៣៣៥ ក្នុងសាសនាចក្រ ដែលកំពុងប្រតិបត្តិការ ឬនៅក្នុងដំណាក់កាលផ្សេងៗនៃការរចនា ឬការសាងសង់ ។
ក្នុងការឆ្លើយតបបន្ដទៀតទៅកាន់សំណួររបស់អគ្គរាជទូតបាគីស្ថាន និងយោងទៅការអធិស្ឋាន និងការថ្វាយបង្គំយ៉ាងខ្ជាប់ខ្ជួននៅជុំវិញ ខាបា នៅទីក្រុង ម៉ិកា អែលឌើរ អុជដូហ្វ បានចែកចាយថា យើងមានសមាជិកក្នុងប្រទេសជាច្រើននៅជុំវិញសកលលោកនេះ ។ ហេតុដូច្នេះហើយ ជាទូទៅគឺតែងមាននរណាម្នាក់ថ្វាយបង្គំ និងអធិស្ឋានទៅព្រះជានិច្ច មិនថានៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់ពួកគេ ឬការអធិស្ឋាននៅក្នុងក្រុមជំនុំនោះទេ ។ នៅក្នុងកម្មវិធីថ្វាយបង្គំរបស់យើង យើងតាំងចិត្តដើម្បីចងចាំដល់ព្រះ ហើយដើម្បីមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជានិច្ច ។
អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា « យើងមានព្រះវិហារបរិសុទ្ធនៅជុំវិញសកលលោកនេះ ដូច្នេះយើងថ្វាយបង្គំព្រះ ហើយយើងអធិស្ឋានសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ២៤/៧ » ។
នៅប៉ុន្មានឆ្នាំថ្មីៗនេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានប្រកាសថា យើងនឹងសាងសង់ព្រះរាជដំណាក់នៃព្រះអម្ចាស់នៅប្រទេសកម្ពុជា ឥណ្ឌា និងឥណ្ឌូណេស៊ី ។ ហើយទើបតែខែមុននេះ សាសនាចក្របានសម្ពោធបើកព្រះវិហារបរិសុទ្ធដំបូងគេនៅប្រទេសថៃ ។
ការធ្វើទស្សនកិច្ចទៅកាន់អគ្គរាជទូតវៀតណាម លោក ងៀន គុក សួង បានរំឭកអែលឌើរ អុជដូហ្វ អំពីអំណាចនៃការផ្សះផ្សា ។
អែលឌើរ អុជដូហ្វ បានថ្លែងថា « វាគឺជាគំរូដ៏អស្ចារ្យមួយដែលបន្ទាប់ពីមានសង្គ្រាមដ៏ជូរចត់មួយនៅអាស៊ីអាគ្នេយ៍ ដោយមានការរងទុក្ខជាច្រើនអនេក នោះប្រជាជាតិដដែលនេះ និងប្រជាពលរដ្ឋរបស់ខ្លួនកំពុងមានការផ្សះផ្សាដ៏ល្អផូរផង់មួយនៅពេលនេះ ។ យើងមានអំណរគុណចំពោះទំនាក់ទំនងដ៏អស្ចារ្យ ដែលយើងមានជាមួយមិត្តរបស់យើងនៅអាស៊ី » ។

Visiting-with-Vietnam-Amb.jpg
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និងភរិយារបស់់លោក ហារៀត បានជួបសំណេះសំណាលជាមួយអគ្គរាជទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក ងៀន គុក សួង និងភរិយារបស់លោក ត្រាន ធី ប៊ិច វ៉ាន នៅឯផ្ទះវៀតណាមនៅរដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. កាលពីថ្ងៃ អង្គារ ទី ២៤ ខែ តុលា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.គណៈប្រតិភូវៀតណាមបានជួបសំណេះសំណាលជាមួយនឹងគណៈប្រធានទីមួយនៅខែ មិថុនា ឆ្នាំ ២០១៩ ហើយប្រធាន រ័សុល អិម ណិលសុន បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញនៅខែ វិច្ឆិកា ក្នុងឆ្នាំដដែលនោះ ។
ជាមួយនឹងប្រទេសដូចជាព្រុយណេ ជាកន្លែងដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទមិនទាន់មានវត្តមានជាផ្លូវការនៅឡើយ នោះអែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា ការបង្កើតទំនាក់ទំនងគឺនៅតែមានសារៈសំខាន់យ៉ាងខ្លាំងដដែល ។
អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា « ជារឿយៗ អគ្គរាជទូតអន្ដរជាតិស្គាល់ និងគោរពគ្នាទៅវិញទៅមក ។ ពួកលោកធ្វើការលើប្រធានបទស្រដៀងគ្នា និងមានបទពិសោធន៍ដូចគ្នា ។ កាលយើងធ្វើការជាមួយស្ថានទូតនានា ដើម្បីដំណើរការនៅក្នុងប្រទេសរបស់ពួកលោកស្របតាមច្បាប់របស់ពួកលោក នោះយើងស្ថាបនាទំនាក់ទំនងមួយដែលមានការទុកចិត្តគ្នា និងជាមិត្តនៃប្រជាជាតិ និងប្រជាជនរបស់ពួកលោកផងដែរ ។ សាសនាចក្រ និងដំណឹងល្អមានសារលិខិតនៃសេចក្ដីសុខសាន្ដជាសាកល ។ សមាជិករបស់យើងខិតខំមានភាពស្មោះត្រង់ រស់នៅដោយភាពទៀងត្រង់ និងព្យាយាមដើម្បីធ្វើឲ្យពិភពលោកនេះក្លាយជាទីកន្លែងដ៏ល្អប្រសើរមួយ ។ ទាំងនេះគឺជាចំណុចល្អៗដែលអគ្គរាជទូតចង់បានសម្រាប់ប្រជាជនរបស់ពួកលោកដែរ » ។
នៅថ្ងៃ ចន្ទ ទី ២៣ ខែ តុលា អែលឌើរ អុជដូហ្វ ក៏បានចូលរួមក្នុងពិធីបំពាក់កម្រងផ្កានៅឯទីបញ្ចុះសពជាតិ អាលីងថុន ផងដែរ ។ ដោយបានអមដំណើរដោយស៊ីស្ទើរ ហារៀត អុជដូហ្វ និងអែលឌើរ ហូសេ អេ តិក្សេរ៉ា នៃគណៈប្រធាននៃពួកចិតសិបនាក់ និងភរិយារបស់លោក ហ្វីឡូមេណា នោះអែលឌើរ អុជដូហ្វ បានដាក់កម្រងផ្កាជំនួសឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ អុជដូហ្វ បានថ្លែងថា « យើងគោរពដល់អស់អ្នកដែលពលីជីវិតរបស់ពួកគេ ដើម្បីធ្វើឲ្យពិភពលោកនេះក្លាយជាទីកន្លែងដ៏ល្អប្រសើរមួយ ។ តាមរយៈប្រវត្តិសាស្ដ្រផ្ទាល់ខ្លួនរបស់យើង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទអាចយល់ពីអារម្មណ៍ដ៏ជ្រាលជ្រៅនៃអស់អ្នកដែលបានក្រោកឈរដើម្បីជំនឿរបស់ពួកគេ ក្នុងដំណើរការការពារដល់សេរីភាពរបស់មនុស្សជាតិទាំងអស់នៅទូទាំងពិភពលោកនេះ » ។

26.5-IMG_9820-Wreath-Laying.jpg
Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles and his wife, Harriet, place a wreath at the Tomb of the Unknown Soldier at Arlington National Cemetery in Arlington, Virginia, on Monday, October 23, 2023.© 2023 by Intellectual Reserve, Inc. All rights reserved.ការជួបសំណេះសំណាលជាមួយនឹងអ្នកតំណាងរដ្ឋាភិបាលជាន់ខ្ពស់នេះ ត្រូវបានដឹកនាំ និងណែនាំដោយគណៈប្រធានទីមួយ សំដៅធានាឲ្យបានថា គោលបំណងទូទៅរបស់សាសនាចក្រត្រូវបានចងចាំក្នុងចិត្តជានិច្ច ។ មានចំណុចភ្ជាប់គ្នាជាច្រើនសម្រាប់សាសនាចក្រនៅទូទាំងពិភពលោក ។ ភាគច្រើនគឺនៅក្នុងប្រទេសជាតិនោះតែម្ដង រួចហើយខ្លះទៀតគឺនៅទីនេះក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើននៅឯទីស្នាក់ការកណ្តាលសាសនាចក្រ ។ ឧទាហរណ៍ ជារៀងរាល់ឆ្នាំអ្នកតំណាងដ៏សំខាន់មកពីប្រទេសជាច្រើនបានជួបជុំគ្នានៅក្នុងសន្និសីទអ្នកជំនាញផ្នែកច្បាប់អន្ដរជាតិនៅឯសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ. ) ។
ប៊ី.វ៉ាយ.យូ. ក៏អញ្ជើញអគ្គរាជទូតទាំងឡាយឲ្យចូលរួមក្នុងវគ្គបង្រៀនការទូតនៅទីក្រុងប្រូវ៉ូផងដែរ ។ អែលឌើរ អុជដូហ្វ បានផ្ដល់ការអញ្ជើញបែបនោះជំនួសឲ្យ ប៊ី.វ៉ាយ.យូ. ទៅកាន់អគ្គរាជទូតពីររូបដែលលោកបានជួបជាមួយ ។
អគ្គរាជទូតបានសម្ដែងការដឹងគុណសម្រាប់ឱកាសបែបនោះ ដែលពួកលោកអាចរៀនបន្ថែមទៀតអំពីសាសនាចក្រ និងគោលបំណងទូទាំងពិភពលោករបស់សាសនាចក្រ ព្រមទាំងចែកចាយនូវការយល់ដឹង និងបទពិសោធន៍របស់ពួកលោកជាមួយសិស្ស និងមហាវិទ្យាល័យអំពីកិច្ចការពិភពលោកនាពេលបច្ចុប្បន្នផងដែរ ។ វាគឺជាចំណុចពិសេសនៅក្នុងការធ្វើទស្សនកិច្ចរបស់ពួកលោកនៅរដ្ឋយូថាហ៍ នៅពេលដែលពួកលោកមានឱកាសជួបជាមួយនឹងគណៈប្រធានទីមួយ ។
ពិធីសម្ពោធព្រះវិហារបរិសុទ្ធគឺជាព្រឹត្តិការណ៍មួយទៀត ដែលពួកលោកបានលើកឡើងថាជាបទពិសោធន៍រៀនសូត្រមួយនៅក្នុងជីវិតការទូតរបស់ពួកលោក ។ ដោយសារជាញឹកញាប់ អគ្គរាជទូតបំពេញកិច្ចការនៅប្រទេសការទូតរបស់ពួកលោករយៈពេលបីបួនឆ្នាំ នោះពួកលោកមានអំណរគុណជាខ្លាំងចំពោះការអញ្ជើញឲ្យចូលរួមសកម្មភាព ដែលមានក្រុមគ្រួសាររបស់ពួកលោកចូលរួមដែរ ។ អគ្គរាជទូតមួយចំនួនទើបតែបានចូលរួមក្នុងព្រឹត្តិការណ៍ពិចនិចគ្រួសារលោកខាងលិចជាមួយគ្រួសារ ម៉ារីអុត នាពេលថ្មីៗនេះ ហើយបានចែកចាយពីអំណរដែលកូនៗរបស់ពួកលោកបានរីករាយនឹងព្រឹត្តិការណ៍វប្បធម៌នេះ ។
ជីវិតប្រចាំថ្ងៃសាមញ្ញរួមមាននូវចំណុចចាប់ផ្ដើម និងបទពិសោធន៍ជាច្រើន ។ តាមរយៈបទពិសោធន៍ទាំងនោះ យើងរៀនពីគ្នា គោរពគ្នា និងស្រឡាញ់អ្នកជិតខាងរបស់យើង ។ អែលឌើរ អុជដូហ្វ បានបង្ហាញក្ដីសង្ឃឹមរបស់លោកថា ដូចដែលលោកបានរៀនពីរឿងសំខាន់ៗជាច្រើនអំឡុងទំនាក់ទំនងការទូតទាំងនេះ ថាអ្នកតំណាងរបស់ពួកលោកក៏នឹងមានអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ផងដែរ កាលកិច្ចការរបស់ទ្រង់រីករាលដាលទៅទូទាំងពិភពលោកនេះ ។
សាសនាចក្រមានសមាជិកជាច្រើនដែលមានទេពកោសល្យដ៏សែនប៉ិនប្រសព្វ និងការលះបង់ខ្ពស់ចំពោះកិច្ចការនៅក្នុងមុខតំណាងរដ្ឋាភិបាលដ៏សំខាន់ ។ អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា « ក្រុម វ៉ាស៊ីនតោន បានចូលរួមយ៉ាងសកម្មខ្លាំងបំផុត ហើយខិតខំធ្វើការដើម្បីស្ថាបនាទំនាក់ទំនងដ៏រឹងមាំជាមួយនឹងប្រជាជាតិទាំងអស់នៅជុំវិញពិភពលោក ។ អ្នកតំណាងប្រជាជាតិផ្សេងទៀតមានការគោរពយ៉ាងខ្ពង់ខ្ពស់ដល់ពួកគេ » ។
គឺតាមរយៈទង្វើល្អជារៀងរាល់ថ្ងៃជាច្រើន ទើបកិច្ចការនេះឆ្ពោះទៅមុខបាន ។ ព្រះអម្ចាស់បានមានបន្ទូលថា « ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ( អាលម៉ា ៣៧:៦ ) ។ អែលឌើរ អុជដូហ្វ បានបន្ថែមថា « ព្រះអម្ចាស់រំពឹងឲ្យយើងធ្វើចំណែករបស់យើង ដែលអាចមិនល្អឥតខ្ចោះនោះទេ ។ ប៉ុន្ដែទ្រង់រំពឹងចង់បានវា ព្រោះយើងអាចធ្វើវាបាន ។ រួចហើយកិច្ចការរបស់យើងនឹងបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ។ ការណ៍នេះអនុវត្តចំពោះការបម្រើសាធារណៈរបស់យើង ចំពោះការហៅ និងការទទួលខុសត្រូវរបស់យើងនៅក្នុងសាសនាចក្រ ប៉ុន្ដែជាពិសេសចំពោះជីវិតផ្ទាល់ខ្លួនរបស់យើង ។ យើងអាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទបាន ។ ទ្រង់គឺជាសសរទ្រូងនៃកិច្ចការនេះ » ។