Translation

‹ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌គ្រីស្ទ › ៖ ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក បើក​ស្វាគមន៍​ពិភពលោក​ទាំងមូល

ការបម្រុងទុកបានបើកហើយ ខណៈដែលថ្នាក់ដឹកនាំសាសនាចក្រអញ្ជើញមនុស្សនៅគ្រប់ទីកន្លែងឲ្យចូលរួមដោយផ្ទាល់ និងតាមអនឡាញនៅឆ្នាំ២០២៧

Downloadable B-roll & SOTs

 

កាលពី​ថ្ងៃ​អង្គារ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​អញ្ជើញ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ឆ្នាំ​២០២៧ ដោយ​ប្រកាស​ពី​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​នេះ​ថា « ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌គ្រីស្ទ » និង​បើក​ការបម្រុង​ទុក​សម្រាប់​ការដើរ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដែល​ទើប​ជួសជុល​​ឡើងវិញ​នេះ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ អ្នកតំណាង​សហគមន៍ និង​ភ្ញៀវ​កិត្តិយស​បាន​ជួបជុំគ្នា​នៅ​អគារ​ច្រកចូល​ខាងលិច​ថ្មី​នៃ​ព្រះវិហារ​បរិសុទ្ធ​ នៅឯ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ នៅ​ព្រឹក​ថ្ងៃ​អង្គារ សម្រាប់​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្តោតលើ​ការប្រារព្ធ​ពិធី​នេះ ការផ្សព្វផ្សាយ​ទៅ​ទូទាំង​ពិភពលោក និង​ឱកាស​ជាច្រើន​ដើម្បី​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​អនឡាញ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក បាន​មាន​ប្រសាសន៍​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា​សាសនាចក្រ​ទូទាំង​សកលលោក​មួយ ដែល​មាន​សារលិខិត​ជា​សកល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​យើង​អរសប្បាយ ។ យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ក្រៃលែង ដែល​យើង​នៅ​ទីនេះ​ក្នុង​សហគមន៍​មួយ ដែល​យើង​ត្រូវបាន​ស្វាគមន៍ ។ យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មក​មើល ហើយ​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ និង​មនុស្ស​ទាំងឡាយ​ដែល​មក​ទីនេះ » ។

ប្រធានបទ « ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌គ្រីស្ទ » ឆ្លុះបញ្ចាំង​ពី​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ​ផង និង​ការប្រារព្ធ​ពិធី​នេះ​ផង ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា ការប្រារព្ធ​ពិធី​នេះ​រយៈពេល​ប្រាំមួយ​ខែ ( ថ្ងៃទី​៥ ខែ​មេសា ដល់​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៧ ) នឹង​ផ្តោត​សំខាន់​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អញ្ជើញ​ភ្ញៀវ​ទស្សនា​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ការបង្រៀន​របស់​ទ្រង់ ដំណឹងល្អ​របស់​ទ្រង់ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ប្រធាន អុជដូហ្វ បាន​កត់​សម្គាល់​ថា ការអញ្ជើញ​ឲ្យ​អរ​សប្បាយ​ក្នុង​ព្រះគ្រីស្ទ លាត​សន្ធឹង​ហួសពី​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ទៅ​ទៀត ។ ដោយ​សំដៅ​ទៅលើ​អស់​អ្នក​ដែល​កំពុង​រងទុក្ខ​នៅ​ប្រទេស​នេប៉ាល់ និង​កន្លែង​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក លោក​បាន​មាន​ប្រសាសន៍​ថា អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ខិតខំ​បម្រើ អធិស្ឋាន និង​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ ដោយ​មិន​គិតពី​សញ្ជាតិ សេចក្ដី​ជំនឿ ឬ​កាលៈទេសៈ​អ្វី​ឡើយ ។

Salt-Lake-Temple-Celebration-Theme-Announcement
Salt-Lake-Temple-Celebration-Theme-Announcement
រូបសំណាកចម្លងពីរូបសំណាក « ព្រះគ្រីស្ទ » របស់ ប៊ើថេល ថលវ៉ាលដ៏សិន ដាក់តាំងបង្ហាញនៅក្នុងអគារច្រកចូលខាងលិចនៃព្រះវិហារបរិសុទ្ធ សលត៍ លេក ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក​បាន​មាន​ប្រសាសន៍​ថា « នេះ​ជា​មូលហេតុ​ដែល​យើង​អរសប្បាយ​ក្នុង​ព្រះគ្រីស្ទ ។ វា​មិន​អាស្រ័យ​លើ​សេចក្ដី​ជំនឿ​ដែល​យើង​មាន ពណ៌​សម្បុរ​របស់​យើង ភាសា​ដែល​យើង​និយាយ សាវតារ​ខាង​សង្គម​សេដ្ឋកិច្ច​អ្វី​ដែល​យើង​មាន​នោះ​ទេ ។ នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ យើង​រួបរួមគ្នា​នៅ​គ្រា​ដ៏អស្ចារ្យ​នេះ​នៃ​ការអរ​សប្បាយ​នៅក្នុង​ទ្រង់ » ។

ឃ្លា​ដូចគ្នា​នេះ « ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌គ្រីស្ទ » ក៏​ត្រូវបាន​ជ្រើសរើស​ជា​បាវចនា​យុវវ័យ​ឆ្នាំ​២០២៧ របស់​សាសនាចក្រ​ផងដែរ ដែល​បង្កើត​ជា​ឱកាស​បន្ថែម​ទៀត​សម្រាប់​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ​ពេញ​មួយ​ឆ្នាំ ។

អេមីលី បេលី ហ្វ្រីមែន ប្រធាន​យុវនារី​ទូទៅ បាន​កត់​សម្គាល់​ថា « ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌គ្រីស្ទ » គឺ​មកពី ភីលីព ៤:៤ ។ គាត់​បាន​និយាយ​ថា ប្រធានបទ​ដែល​ដូចគ្នា​នឹង​បាវចនា​នេះ នឹង​ជួយ​ភ្ជាប់​យុវវ័យ​ទៅនឹង​ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក និង​ទាំង​ពរជ័យ​នៃ​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ផង ។

ប្រធាន ហ្វ្រីមែន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​គំនិត​នេះ​ណាស់ ថា​យុវវ័យ​ទូទាំង​ពិភពលោក​កំពុង​អរ​សប្បាយ​នឹង​អ្វីៗ​ទាំងអស់ ដែល​យើង​ដឹង​អំពី​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ និង​ពរជ័យ​ដែល​កើត​ចេញពី​ចំណេះដឹង​នោះ ។ ឆ្នាំ​នេះ​នឹង​ជា​ឆ្នាំ​ហាលេលូយ៉ា ។ ឆ្នាំ​នេះ​នឹង​ជា​ឆ្នាំ​ហូសាណា ។ ឆ្នាំ​នេះ​នឹង​ជា​ឆ្នាំ​នៃ​ការអរ​សប្បាយ​សម្រាប់​យើង ។ ខ្ញុំ​ពេញចិត្ត​ដែល​យុវវ័យ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ឆ្នាំ​ដ៏អស្ចារ្យ​នៃ​ការអរ​សប្បាយ​នោះ » ។

ការប្រារព្ធ​ពិធី​នៅ​ព្រះវិហារ​បរិសុទ្ធ​នេះ កើតឡើង​នៅ​អំឡុង​គ្រា​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក ។ នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប្រធាន ដាល្លិន អេក អូក បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ បេឡូ ហូរីហ្សូនតេ ប្រេស៊ីល ខណៈ​ដែល​ភ្ញៀវ​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ដើរ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា ក្នុង​អំឡុង​ពិធី​សម្ពោធ​ជាសាធារណៈ​របស់​ខ្លួន ។ ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ទូទាំង​ពិភពលោក ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ និង​តួនាទី​របស់​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ការទាញ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​មើល​បញ្ជី​ពេញលេញ​នៃ​ព្រះវិហារ​បរិសុទ្ធ​នេះ ។

មិន​ដូចជា​សាលាប្រជុំ​របស់​សាសនាចក្រ ដែល​ប្រើប្រាស់​សម្រាប់​ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ​ទេ ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ថ្វាយបង្គំ​ដ៏​ពិសិដ្ឋ​បំផុត​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជា​កន្លែង​ដែល​សមាជិក​សាសនាចក្រ​ធ្វើ​ការសន្យា​ជាមួយ​ព្រះ ហើយ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ ដែល​ទាញ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

សមាជិក​ផ្សេងទៀត​នៃ​គណៈកម្មការ​ប្រតិបត្តិ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដែល​មាន​វត្តមាន​នៅឯ​ការប្រកាស​នៅ​ថ្ងៃ​អង្គារ គឺ​អែលឌើរ ឃ្វីនថិន អិល ឃុក និង​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ព្រមទាំង​ប្រធាន​សមាគម​សង្គ្រោះ ខាំមៀល អិន ចនសុន ។

Salt-Lake-Temple-Celebration-Theme-Announcement
Salt-Lake-Temple-Celebration-Theme-Announcement
អភិបាលរដ្ឋយូថាហ៍ លោក ស្ពែនសើរ ខកស៍ ចាប់ដៃជាមួយប្រធានសមាគមសង្គ្រោះទូទៅ ខាំមៀល អិន ចនសុន បន្ទាប់ពីព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ពិធីអបអរសាទរព្រះវិហារបរិសុទ្ធ សលត៍ លេក ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ពួកលោក​បាន​សង្កត់​ធ្ងន់​ថា ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក គឺជា​ព្រឹត្តិការណ៍​សកល​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា ដោយ​មិន​គិត​ពី​ប្រពៃណី ឬ​សាវតារ​នៃ​សេចក្ដី​ជំនឿ​ឡើយ ។ មិន​ថា​ភ្ញៀវ​គឺជា​មិត្តភក្តិ​យូរអង្វែង​របស់​សាសនាចក្រ ជា​ភ្ញៀវ​ទស្សនា​លើក​ដំបូង​មកកាន់​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ឬ​ចូលរួម​ពី​ចម្ងាយ​មកពី​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​នោះ​ទេ មនុស្ស​ទាំងអស់គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​បទពិសោធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សារលិខិត​នៃ​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​ការចូល​ចុះ​ចំណោម​នឹង​គ្នា ។

ប្រធាន ចនសុន បាន​មាន​ប្រសាសន៍​ថា « យើង​សង្ឃឹម​ថា បងប្អូន​នឹង​មក ហើយ​ស្វែងយល់​បន្ថែម​ទៀត​អំពី​ពួកយើង ។ យើង​សង្ឃឹម​ថា បងប្អូន​នឹង​យល់​តាម​របៀប​មួយ​ដែល​ពេញលេញ​ជាងមុន អំពី​មូលហេតុ​ដែល​យើង​សាងសង់​ព្រះដំណាក់​នៃ​ព្រះអម្ចាស់​នៅ​ទូទាំង​ពិភពលោក និង​គោលបំណង​របស់​យើង ថា​មនុស្ស​នឹង​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ជំរុញ​យើង — គឺ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នកជិតខាង​របស់​យើង ។ ហើយ​អ្វី​ដែល​សំខាន់​ជាងនេះ​គឺ ខ្ញុំ​សង្ឃឹម​ថា មនុស្ស​នឹង​ទទួល​បាន​អារម្មណ៍​អ្វីមួយ ។ ពួកគេ​នឹង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ដ សេចក្ដី​ស្រឡាញ់ និង​ជំនួយ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ » ។

Salt-Lake-Temple-Celebration-
Salt-Lake-Temple-Celebration-
ផ្ទាំងកញ្ចក់ពណ៌មួយផ្ទាំងដាក់តាំងបង្ហាញនៅក្នុងអគារច្រកចូលខាងលិចនៃព្រះវិហារបរិសុទ្ធ សលត៍ លេក ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ព្រឹត្តិការណ៍​ប្រកាស​នេះ​បាន​ផ្តល់​ឱកាស​លើក​ដំបូង​ដើម្បី​មើល​កញ្ចក់​សិល្បៈ​ថ្មី ដែល​ពណ៌នា​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា « មើល​ន៏ កូន​តូចៗ​របស់​អ្នករាល់គ្នា » ( នីហ្វៃទី៣ ១៧:២៣ ) ។ នៅក្នុង​បរិបទ​នេះ ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ រ៉ូសម៉ារី ខេ. ឈីបូតា បាន​ថ្លែង​អំពី​តួនាទី​របស់​កុមារ និង​យុវវ័យ​នៅក្នុង​ពិធី​អបអរសាទរ​នេះ ។ អ្នកដឹកនាំ​កម្មវិធី​កុមារ​ជា​សកលលោក​របស់​សាសនាចក្រ​រូប​នេះ បាន​លើក​ទឹកចិត្ត​យុវវ័យ​ឲ្យ​ស្វែងយល់​ពី​ព្រះវិហារ​បរិសុទ្ធ សួរ​សំណួរ អញ្ជើញ​អ្នកដទៃ​ឲ្យ​ចូលរួម ហើយ​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ឈីបូតា បាន​មាន​ប្រសាសន៍​ថា « ការណ៍​នេះ​គឺ​លើសពី​ការដើរ​ទស្សនា​អគារ​មួយ​ទៅ​ទៀត — ជា​អគារ​ដ៏អស្ចារ្យ ។ វា​គឺ​អំពី​ការខិត​មក​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺ​អំពី​ការទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​យើង ហើយ​ចងចាំ​ថា យើង​ទាំងអស់គ្នា​គឺជា​បុត្រា​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង » ។

បន្ទាប់ពី​សុន្ទរកថា​របស់​គាត់ ក្រុមចម្រៀង​កុមារ​បាន​ច្រៀង​ទំនុក​តម្កើង​ដ៏ល្បី​មួយ​បទ ដែល​មាន​ចំណងជើង​ថា « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ។

Salt-Lake-Temple-Celebration-Theme-Announcement
Salt-Lake-Temple-Celebration-Theme-Announcement
ក្រុមចម្រៀងកុមារសម្តែងនៅព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងអគារច្រកចូលខាងលិចនៃព្រះវិហារបរិសុទ្ធ នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធ សម្រាប់ពិធីអបអរសាទរព្រះវិហារបរិសុទ្ធ សលត៍ លេក នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អភិបាល​រដ្ឋ​យូថាហ៍ លោក ស្ពែនសើរ ខកស៍ ក៏​មាន​វត្តមាន​នៅក្នុង​ពិធី​ប្រកាស​នេះ​ដែរ ហើយ​បាន​យក​ឱកាស​នេះ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក ដោយ​បាន​បញ្ជាក់ពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ចំពោះ​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​របស់​រដ្ឋ​យូថាហ៍ ។ លោក​ក៏​បាន​កត់សម្គាល់​ពី​ការចូលរួម​ចំណែក​របស់​សមាជិក​សាសនាចក្រ​ផងដែរ ដែល​តាមរយៈ​សេចក្ដី​ជំនឿ ការបម្រើ និង​ការចូលរួម​ក្នុង​សហគមន៍​របស់​ពួកគេ វា​បន្ត​សម្រិត​សម្រាំង​រដ្ឋ​នេះ ។

អភិបាល ខកស៍ បាន​មាន​ប្រសាសន៍​ថា « យើង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សម្រាប់​កិច្ចខិតខំ​របស់​ពួកគេ​ក្នុង​ការថែរក្សា​អគារ​នេះ ។ [ វា​គឺជា ] កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កំពូល​មួយ​នៅ​រដ្ឋ​យូថាហ៍ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កំពូល​មួយ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក » ។

លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋ​រំពឹង​ថា​នឹង​មាន​មនុស្ស​រាប់​លាន​នាក់​មក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​នេះ​នៅ​ឆ្នាំ​២០២៧ ។ លោក​បាន​កត់​សម្គាល់​ថា ភ្ញៀវ​ទស្សនា​នឹង​មាន​ឱកាស​រៀន​ពី​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​របស់​រដ្ឋ​យូថាហ៍ ខណៈ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ ។

លោក​អភិបាល​បាន​មាន​ប្រសាសន៍​ថា « សូម​អរគុណ​ដែល​ផ្តល់​ឱកាស​នេះ​ដល់​ពិភពលោក ។ យើង​ទន្ទឹង​រង់ចាំ​ចូលរួម​ក្នុង​ឱកាស​នេះ​ជាមួយ​បងប្អូន » ។

បន្ថែម​លើ​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ ពិធី​អបអរ​សាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នឹង​ធ្វើ​ការតាំង​ពិព័រណ៍ ការចាក់​ភាពយន្ត ការប្រគុំ​តន្ត្រី​បន្ត​ផ្ទាល់ សិល្បៈ​ទស្សនីយភាព ឱកាស​ធ្វើ​ពង្សប្រវត្តិ និង​សកម្មភាព​ផ្សេងៗ​ទៀត​នៅ​ទូទាំង​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ ភ្ញៀវ​ទស្សនា​នឹង​អាច​ស្វែងយល់​ពី​ដំណើររឿង​នៃ​គម្រោង​ជួសជុល​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​ក្នុង​លក្ខណៈ​ធំ​នេះ ស្វែងយល់​ពី​គោលបំណង​ដ៏ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូលរួម​ក្នុង​បទពិសោធ​នានា​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​របស់​មនុស្ស​គ្រប់​វ័យ ។

ការបម្រុង​ទុក​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៃ​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ចាប់​បើក​ពី​ថ្ងៃទី​១ ខែ​កញ្ញា​ទៅ នៅលើ​គេហទំព័រ TempleSquare.org និង​នៅលើ​កម្មវិធី Temple Square ។ ខណៈ​ដែល​វា​តម្រូវ​ឲ្យ​មាន​ការបម្រុង​ទុក​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​សកម្មភាព​ប្រារព្ធ​អបអរ​សាទរ​ជាច្រើន​ទៀត​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ នឹង​បើក​សម្រាប់​សាធារណជន​ដោយ​មិន​ចាំបាច់​បម្រុង​ទុក​ជាមុន​ឡើយ ។ ឱកាស​បម្រុង​ទុក​បន្ថែម នឹង​មាន​នៅក្នុង​ការចេញផ្សាយ​នាពេល​ក្រោយ ។

ដើម្បី​ទទួល​ភ្ញៀវ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ភ្ញៀវ​កិត្តិយស​អាច​កក់​សំបុត្រ​បាន​រហូត​ដល់ ៦ សន្លឹក ។ អស់​អ្នក​ដែល​កំពុង​ស្វែងរក​សំបុត្រ​សម្រាប់​ក្រុម​ធំៗ រួមមាន​ការជួបជុំ​ក្រុម​គ្រួសារ ក្រុម​ព្រះវិហារ ឬ​អង្គការ​សហគមន៍​នានា អាច​ដាក់​សំណើ​សុំ​ការបម្រុង​ទុក​បាន ។

ការចូលរួម​តាម​ឌីជីថល

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ដែល​បម្រើ​នៅក្នុង​គណៈកម្មការ​ប្រតិបត្តិ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក បាន​មាន​ប្រសាសន៍​ដែរ​ថា ការប្រារព្ធ​ពិធី​នេះ​កើតឡើង​ហួសពី​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ទៅ​ទៀត ។

សាវក​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា « ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នេះ​មិន​មែន​តែ​សម្រាប់​អ្នក​ដែល​រស់នៅ​ក្បែរ​នេះ​នោះ​ទេ ។ នេះ​ជា​ពិធី​អបអរ​សាទរ​ទូទាំង​ពិភពលោក ។ វា​ជា​អ្វីមួយ​ដែល​នឹង​ត្រូវបាន​អបអរ​សាទរ​នៅ​គ្រប់​ទិសទី​ក្នុង​ពិភពលោក​នេះ ។ វា​មាន​អត្ថន័យ និង​គោលបំណង​ដ៏​ធំធេង » ។

ការប្រារព្ធ​ពិធី​នេះ​នឹង​រួមមាន​ធនធាន​ឌីជីថល​ថ្មី​មួយ​ឈុត ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​បទពិសោធន​នេះ ។ តាមរយៈ​គេហទំព័រ TempleSquare.org និង​កម្មវិធី Temple Square ( មាន​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី Apple និង Android ) មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នឹង​អាច​ទទួល​បាន​បទពិសោធ​ពី​ចម្ងាយ ធនធាន​ក្នុង​ពិធី​អបអរ​សាទរ និង​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ ។

ដំណើរ​ទស្សនកិច្ច​ពី​ចម្ងាយ​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក កំពុង​ត្រូវបាន​បង្កើត​ឡើង ដើម្បី​អនុញ្ញាត​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ស្វែងយល់​ពី​សំណង់​អគារ​នេះ និង​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និង​គោលបំណង​នៃ​អគារ​នេះ ។ ចននី រ៉ូឌ្រីហ្គឺស ប្រធាន​ផ្នែក​នវានុវត្តន៍​នៅ Fresh Consulting និង​ជា​ប្រធាន​ផ្នែក​កិច្ចខិតខំ​ធ្វើ​ពិសោធន៍​ពី​ចម្ងាយ​នេះ បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​ត្រូវបាន​រចនា​ឡើង ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​ចូល​មើល​ព្រះវិហារ​បរិសុទ្ធ​នេះ​បាន ទោះជា​ពួកគេ​រស់​ទីកន្លែង​ណា​ក៏ដោយ ។

Salt-Lake-Temple-Virtual-Tour-Demo
Salt-Lake-Temple-Virtual-Tour-Demo
ចននី រ៉ូឌ្រីហ្គឺស ប្រធានផ្នែកនវានុវត្តន៍នៅ Fresh Consulting បង្ហាញបច្ចេកវិទ្យាស្កេន 3D ដែលនឹងត្រូវប្រើដើម្បីចាប់យករូបភាពព្រះវិហារបរិសុទ្ធ សលត៍ លេក ជាទម្រង់ឌីជីថល ហើយបង្កើតជាដំណើរទស្សនកិច្ចពីចម្ងាយ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអ្នកទស្សនាវិសាលដ្ឋានព្រះវិហារបរិសុទ្ធនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

គាត់​បាន​មាន​ប្រសាសន៍​ថា « វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​មាន​ចំណែក​តូច​មួយ​នៅក្នុង​ការនាំ​យក​កិច្ចការ​នេះ​ទៅកាន់​មនុស្ស ដែល​ប្រហែល​ជា​មិន​អាច​ទទួល​បាន​បទពិសោធ​នេះ​ទេ បើ​មិន​ធ្វើ​ដូច្នោះ​នោះ » ។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​ពី​ចម្ងាយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នេះ ភ្ញៀវ​ទស្សនា​អាច​នឹង​ស្វែងយល់​ពី​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក តាម​ល្បឿន​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​រៀន​ពី​លក្ខណៈ​ពិសេស​ខាង​ផ្នែក​ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និង​ខាង​សាសនា​របស់​អគារ​នេះ ។ រ៉ូឌ្រីហ្គឺស បាន​ថ្លែង​ថា បទពិសោធ​នេះ​ត្រូវបាន​រចនា​ឡើង ដើម្បី​ធ្វើឲ្យ​អ្នកប្រើប្រាស់​ទទួល​បាន​អារម្មណ៍​ស្វែងយល់​ផ្ទាល់ខ្លួន ។

គាត់​បាន​ថ្លែង​ថា « យើង​បាន​ព្យាយាម​ធ្វើឲ្យ​វា​ក្លាយជា​អ្វីមួយ ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទស្សនា​អាច​គ្រប់គ្រង និង​មើល​ព្រះវិហារ​បរិសុទ្ធ​នេះ ចេញពី​ទស្សនវិស័យ​របស់​ពួកគេ [ ហើយ ] ដាក់​ពួកគេ​នៅ​ចំ​កណ្តាល​បទពិសោធ​នោះ » ។

រ៉ូឌ្រីហ្គឺស បាន​ថ្លែង​ថា គាត់​សង្ឃឹម​ថា ជម្រើស​មើល​ពី​ចម្ងាយ​នេះ​នឹង​ជួយ​ភ្ញៀវ​ទស្សនា​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ ។

គាត់​បាន​ថ្លែង​ថា « ខ្ញុំ​សង្ឃឹម​ថា ភ្ញៀវ​ទស្សនា​ដែល​បាន​ដក​ពិសោធ​ការទស្សនា​ពី​ចម្ងាយ​នេះ​នឹង​មាន​អារម្មណ៍​ថា ‹ អី​យ៉ាស់ មាន​អ្វី​ជាច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ​ដែល​ចង្អុល​ទៅ​រក​ព្រះគ្រីស្ទ › » ។

មិន​ថា​វា​ជា​ការចូលរួម​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ឬ​តាមរយៈ​បទពិសោធ​ពី​ចម្ងាយ​នៅ​ជុំវិញ​ពិភពលោក​ទេ ភ្ញៀវ​ទស្សនា​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ហើយ​អរ​សប្បាយ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។

Salt-Lake-Temple-Celebration-Media-Moment
Salt-Lake-Temple-Celebration-Media-Moment
ព្រះវិហារបរិសុទ្ធ សលត៍ លេក នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD