News Release

‹ មើល​ទៅ​ព្រះ​គ្រីស្ទ › គឺជា​បាវចនា​ប្រចាំ​ឆ្នាំ២០២៥ សម្រាប់​យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បាវចនាបទគម្ពីរគឺមានន័យថាត្រូវលើកកម្ពស់យុវវ័យឲ្យអង់អាច — ជាពិសេសនៅពេលមានការសង្ស័យ ឬភ័យខ្លាច

205-youth-theme
205-youth-theme
The 2025 youth theme is “Look unto Christ” from the scripture Doctrine and Covenants 6:36, which reads, “Look unto me in every thought; doubt not, fear not.”2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ពេញ​មួយ​ឆ្នាំ២០២៥ យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​មាន​អាយុ​ពី ១១ ដល់ ១៨ឆ្នាំ នឹង​លើក​ទឹកចិត្ត​ឲ្យ « មើល​ទៅ​ព្រះ​គ្រីស្ទ » ។

គណៈប្រធាន​ទូទៅ​នៃ ក្រុម​យុវនារី និង ក្រុម​យុវជន នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​មើល​ការខុសត្រូវ​កម្មវិធី​សាសនាចក្រ​សម្រាប់​យុវវ័យ បានប្រកាស​នៅ​ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ថាប្រធានបទ​យុវវ័យ​ប្រចាំ​ឆ្នាំ២០២៥ គឺ « មើល​ទៅ​ព្រះ​គ្រីស្ទ » ចេញពី​ព្រះគម្ពីរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ដែល​អាន​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។

ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​យុវវ័យ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​បង្រៀន​គោលការណ៍​ទាំងឡាយ​ចេញពី​បាវចនា​នេះ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ​ពេញ​មួយ​ឆ្នាំ ។ បាវចនា​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ជា​ប្រធានបទ​សម្រាប់​ការឡើង​និយាយ​ក្នុង​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​របស់​យុវវ័យ ហើយ​អាច​ផ្តល់​ការផ្តោត​ចិត្ត​ទុកដាក់​សម្រាប់​សកម្មភាព​យុវវ័យ រួមមាន​ការបោះជំរំ សន្និសីទ​យុវវ័យ និង​ការប្រជុំ​ធម្មនិដ្ឋាន​ទាំងឡាយ ។ បាវចនា​នេះ​នឹង​បញ្ជាក់​នៅ​អំឡុង​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ. ) និង​សន្និសីទ​យុវវ័យ​នៅ​ទូទាំង​ពិភពលោក ។

ធនធាន​សម្រាប់​បង្រៀន​បាវចនា​ប្រចាំ​ឆ្នាំ២០២៥ រួមមាន​ស្លាកសញ្ញា អាល់ប៊ុម​បាវចនា​តន្រ្តី វីដេអូ និង​រូប​គំនូរ​ដែល​អាច​ទាញយក​បាន​ដែល​នឹង​មាន​នៅ​ថ្ងៃអាទិត្យ ទី២៧ នៅលើ​គេហទំព័រ Youth.ChurchofJesusChrist.org ។ ធនធាន​បន្ថែម​នឹង​មាន​នៅ​ក្នុង​ទស្សនាវដ្តី​ខែ​មករា​នៃ​ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន »

ប្រធាន​យុវនារី​ទូទៅ ប្រធាន អេមីលី បេលី ហ្វ្រីមែន បាន​មាន​ប្រសាសន៍​ថា បទគម្ពីរ​ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ មាន​ន័យ​ដើម្បី​លើក​កម្ពស់​យុវវ័យ​ឲ្យ​អង់អាច ជាពិសេស​នៅពេល​មាន​ការសង្ស័យ ឬ​ការភ័យខ្លាច ។

ប្រធាន ហ្វ្រីមែន បាន​មាន​ប្រសាសន៍​ថា « តើ​ចម្លើយ​អ្វី​សម្រាប់​គ្រា​បែប​នេះ ? មើល​ទៅ​ព្រះ​គ្រីស្ទ » ។ « ហេតុអ្វី​នោះ​គឺជា​ចម្លើយ ? ទ្រង់​បាន​រំឭក​យើង​ថា ‹ ចូរ​មើល​ស្នាម​ទាំងឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រម​ទាំង​ស្នាម​ដែកគោល​នៅ​ដៃ និង​ជើង​របស់​យើង › ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦-៣៧ ) ។ ទ្រង់​បាន​យក​ឈ្នះ​លើ​ពិភពលោក រួម​ទាំង​ការសង្ស័យ និង​ការភ័យខ្លាច​ផងដែរ ។ ប្រសិនបើ​យើង​មើល​ទៅ​ទ្រង់ ទ្រង់​នឹង​ជួយ​យើង​យក​ឈ្នះ​ការសង្ស័យ និង​ការភ័យខ្លាច​របស់​យើង » ។

ប្រធាន​យុវជន​ទូទៅ ស្ទេវីន ជេ ឡាន់ បាន​មាន​ប្រសាសន៍​ថា « វា​គឺជា​ក្តីសង្ឃឹម​របស់​យើង​ដែល​ថា យុវវ័យ​នៃ​សាសនាចក្រ​នឹង​រកឃើញ​សេចក្តីសុខសាន្ត​ដោយ​មើល​ទៅ​ព្រះគ្រីស្ទ​ដើម្បី​ដឹង និង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​រៀន​ពី​មិត្តភក្តិ​ជា​ប៉ូលិស​ជិះ​ម៉ូតូ​ម្នាក់​នូវ​អាថ៌កំបាំង​នៃ​ការរក្សា​យានជំនិះ​ដ៏​ធំ​ទាំងនោះ​ឲ្យ​ត្រង់​នៅលើ​ផ្លូវ​ល្បឿនលឿន​គឺ « មើល​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ ហើយ​ម៉ូតូ​នឹង​ទៅ​កន្លែង​ដែល​អ្នក​កំពុង​មើល​ទៅ » ។

ស្រដៀង​គ្នា​នេះ​ដែរ​ប្រធាន ឡាន់ បាន​មាន​ប្រសាសន៍​ថា « មើល​ទៅ​ព្រះគ្រីស្ទមាន​ន័យ​ថា យើង​មើល​ទៅ​ទ្រង់​តាម​របៀប​ដែល​យើង​អាច​មើល​ទៅ​ត្រី​វិស័យ ឬ​សញ្ញា​សម្គាល់ ឬ​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ ។ ការមើល​ទៅគឺមាន​អត្ថន័យ​តិចតួច ប្រសិន​បើ​យើង​ជ្រើសរើស​មិន​ធ្វើ​តាម​ការណែនាំ ។ យើង​ពិត​ជា​មើល​ទៅ​ទ្រង់​ដោយ​ស្មោះ តែ​នៅពេល​យើង​ស្ម័គ្រចិត្ត​ធ្វើ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ។

ប្រធាន ហ្រ្វីមែន បាន​មាន​ប្រសាសន៍​ថា ពួកគាត់​សង្ឃឹម​ថា​យុវវ័យ​នឹង​ចំណាយពេល​ពេញ​មួយ​ឆ្នាំ​នេះ​មើល​ទៅ​ព្រះ​គ្រីស្ទ—« នៅ​តាម​ច្រក​ដើរ​របស់​សាលារៀន នៅ​បរិវេណ​ព្រឹត្តិការណ៍​កីឡា ថ្ងៃ​ដំបូង​ចូល​ធ្វើ​ការងារ​ថ្មី​របស់​ពួកគេ នៅពេល​ពួកគេ​អាន​ព្រះគម្ពីរ ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ និង​ក្នុង​ពេល​ដ៏​ស្ងប់ស្ងាត់​នៃ​ការជញ្ជឹងគិត ។

គាត់​បាន​មាន​ប្រសាសន៍​ថា « ទ្រង់​នឹង​ជា​កម្លាំង​របស់​ក្មួយៗ » ។ « មើល​ទៅ​ទ្រង់ » ។

បាវចនា​របស់​យុវវ័យ​ជា​រៀងរាល់​ឆ្នាំ​បាន​មក​ពី​ព្រះគម្ពីរ​ដែល​បាន​សិក្សា​នៅក្នុង​ឆ្នាំ​នោះ « ចូរ​មក​តាម​ខ្ញុំ » សម្រាប់​​បុគ្គល​ម្នាក់ៗ និង​​ក្រុមគ្រួសារ ប្រែចិត្តជឿ​យ៉ាងស៊ីជម្រៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ក្នុង​ឆ្នាំ២០២៥ « ចូរ​មក​តាម​ខ្ញុំ » នឹង​ផ្ដោតលើ​ការសិក្សា​នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

បាវចនា​យុវវ័យ​ប្រចាំ​ឆ្នាំ២០២៤ គឺ « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » មកពី នីហ្វៃទី៣ ៥:១៣