សាលា​បឋមសិក្សា​អន្លង់​វិល ខេត្ត​បាត់ដំបង​ ស្វាគមន៍ចំពោះការបញ្ចប់​ការកែលម្អ​អគារ និងសម្ភារ​បរិក្ខារ​ដែលបាន​សាងសង់​ ដោយ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ 

ការកែលម្អ​អាគារ​ថ្មី​នាំ​មក​នូវ​បរិយាកាស​សិក្សា​កាន់តែ​មាន​ភាពស្វាហាប់ និង​ទំនើប​ដល់​សិស្សានុសិស្ស​រាប់រយ​នាក់ ។

An-Long-Vil-Primary-School-Renovation
An-Long-Vil-Primary-School-Renovation
សិស្សានុសិស្ស លោក​គ្រូអ្នក​គ្រូ គណៈ​គ្រប់គ្រង មន្ត្រី​រដ្ឋាភិបាល និង​តំណាង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ជួបជុំ​គ្នា​នៅ​សាលា​បឋមសិក្សា​អន្លង់​វិល ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

សិស្សានុសិស្ស លោក​គ្រូ​អ្នក​គ្រូ និង​ថ្នាក់ដឹកនាំ​ប្រចាំ​មូលដ្ឋាន​បានជួបជុំ​គ្នា​នៅ​សាលាបឋម​សិក្សា​អន្លង់​វិល ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ប្រារព្ធ​ពិធី​ប្រគល់​អគារ​ថ្នាក់រៀន​ដែល​បាន​សាងសង់​ឡើង​វិញ​ចំនួន​ពីរ បន្ទប់ទឹក​ទំនើប​ចំនួន​ពីរ និង​ឡ​ដុត​សម្រាម​ថ្មី​មួយ ដែលបានសាងសង់ដោយ ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ ។ អគារ​ដែល​បាន​កែលម្អ​ថ្មី​នេះ​ជំនួស​កន្លែង​ចាស់ៗ​ដែល​មាន​បញ្ហា​រចនា​សម្ព័ន្ធ និង​អនាម័យ ហើយ​ប្រឈម​នឹង​ការលិចទឹក​ជា​ញឹកញាប់​នៅ​រដូវ​វស្សា ។

នៅពេល​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន និង​ស៊ីស្ទើរ ខាធើរីន ស្មីដ និង​អែលឌើរ ខេនណេត ស្មីដ ដែល​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​អញ្ជើញ​មក​ដល់​នា​ថ្ងៃ​​ប្រារព្ធ​ពិធី​ប្រគល់-ទទួល ដែល​មាន​សិស្សានុសិស្ស​ឈរ​តម្រង់​ជួរ​លើ​ផ្លូវ ដោយ​ទះដៃ​អបអរ​សាទរ និង​ច្រៀង​ចម្រៀង​ព្រមៗ​គ្នា ។ សិស្សានុសិស្ស​ភាគ​ច្រើន​ស្លៀក​ពាក់​ឯកសណ្ឋាន​សាលា​អាវស និង​ខោខ្មៅ ប៉ុន្តែ​មាន​សិស្ស​ពីរ​បី​នាក់​ពាក់​អាវ​ពណ៌​បៃតង​បន្ថែម ដែល​បង្ហាញ​ពី​តួនាទី​កិត្តិយស​របស់​ពួកគេ​ក្នុង​ការអបអរ​សាទរ​អគារ​សិក្សា​របស់​ពួកគេ​ដែល​បាន​កែលម្អ​ឡើងវិញ ។ នៅក្រោម​តង់​ពណ៌​ផ្កាឈូក និង​ពណ៌​ស ភ្ញៀវ​កិត្តិយស​បានទទួល​ទឹកដូង​ស្រស់ និង​អង្គុយកៅអី​កិត្តិយស​នៅ​ចំពោះមុខ​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង​បុគ្គលិក​ដែល​បាន​ជួប​ប្រជុំ​គ្នា ។ ការប្រជុំ​នេះ​បាន​ចាប់ផ្តើម​ដោយការ​ច្រៀង និង​គោរព​ភ្លេងជាតិ ។ បន្ទាប់មក លោកគ្រូ ជា សុផាធារ៉ាន់​បាន​ធ្វើ​កិច្ចស្វាគមន៍​ដល់​អ្នក​ចូលរួម​គ្រប់គ្នា ។ 

Anlong-Vil-School
Anlong-Vil-School
លោក ស៊ុំ សាម៉េត នាយក​សាលា​បឋមសិក្សាអន្លង់​វិល ថ្លែង​សុន្ទករថា​ទៅកាន់​ថ្នាក់​ដឹកនាំ​ដែល​បាន​ជួបប្រជុំ​គ្នា និង​តំណាង​នៃ​សាសនាចក្រ​ក្នុង​ពិធី​ប្រគល់-ទទួល​អគារ​ដែល​បាន​កែលម្អ​ថ្មី ។© 2024 by Intellectual Reserve, Inc. All rights reserved.

លោក​នាយក​សាលា ស៊ុំ សាម៉េត បាន​មាន​ប្រសាសន៍​ថា « ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​សាលា​របស់​យើង ។ យើង​បាន​ស្ថិត​ក្រោម​ការសាងសង់​អស់​រយៈពេល​ប្រាំមួយ​ខែ​មក​ហើយ ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​បន្ទប់រៀន បន្ទប់ទឹក​ថ្មី និង​ឡដុតសម្រាម​មួយ ។ យើង​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង​ដើម្បី​បង្រៀន​សិស្ស និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួកគេ​ជា​ចំណេះដឹង » ។

Anlong-Vil-Primary-School
Anlong-Vil-Primary-School
អភិបាលស្រុក លោក នាង ច័ន្ទថារ៉ា ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម ។© 2024 by Intellectual Reserve, Inc. All rights reserved.


 
លោក នាង ច័ន្ទថារ៉ា អភិបាល​ស្រុក​បាន​ថ្លែង​ថា ៖ « យើង​គ្មាន​អ្នក​ណា​ជួយ​យើង​ទេ ប៉ុន្តែ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​មក​ជួយ ។ យើង​សូម​ឲ្យ​សិស្សានុសិស្ស និង​អ្នក​គ្រូ លោកគ្រូ​ជួយ​ថែរក្សា​អគារ​ដែល​បាន​កែលម្អ​ឡើង​វិញ​នេះ ។ សិស្សានុសិស្ស​ត្រូវ​ស្តាប់​ឪពុកម្តាយ និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​បន្ត​ការសិក្សា​របស់​ក្មួយៗ » ។ 

Anlong-Vil-Primary-School
Anlong-Vil-Primary-School
លោក ​រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូលរួម ។© 2024 by Intellectual Reserve, Inc. All rights reserved.


 
លោក ​រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា « ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​សាសនាចក្រ​របស់​យើង​គឺ​ជួយ​លើក​កម្ពស់​ការអប់រំ និង​សុខភាព ។ យើង​សប្បាយ​ចិត្ត​ដែល​អគារ​សិក្សា​ចាស់​ត្រូវ​បាន​ជួសជុល​ឡើងវិញ ។ វា​គឺជា​បរិយាកាស​ល្អ​សម្រាប់​សាលា និង​ជា​កន្លែង​ល្អ​ដើម្បី​សិក្សា » ។ 

Anlong-Vil-Primary-School
Anlong-Vil-Primary-School
លោក ប៉ូ វណ្ណរិទ្ធ នាយក​រង​មន្ទីរ​អប់រំ​ស្រុក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូលរួម ។© 2024 by Intellectual Reserve, Inc. All rights reserved.


 
លោក ប៉ូ វណ្ណរិទ្ធ នាយក​រង​មន្ទីរ​អប់រំ​ស្រុក​បាន​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​សម្រាប់​គម្រោង​នេះ និង​ជាមួយ​គម្រោង​ជាច្រើន​ទៀត​ដែល​សាសនាចក្រ​បាន​គាំទ្រ « ការអប់រំ​នឹង​រៀបចំ​ក្មួយៗ​សម្រាប់​អនាគត » ។ 

An-Long-Vil-Primary-School-Renovation
An-Long-Vil-Primary-School-Renovation
អែលឌើរ និង​ស៊ីស្ទើរ ស្មីដ ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ថ្លែង​សុន្ទរកថា​ទៅកាន់​សិស្សានុសិស្ស​ដែល​បាន​ជួប​ប្រជុំ​គ្នា និង​លោកគ្រូអ្នកគ្រូ ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD


 
អែលឌើរ ស្មីដ បាន​បញ្ចប់​ព្រឹត្តិការណ៍​ដោយ​មាន​ប្រសាសន៍​ថា « យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការអប់រំ​ដែល​បន្ត​ឆ្ពោះ​ទៅ​មុខ​នៅ​ទីនេះ ។ អគារ​ទាំងនេះ​នឹង​ក្លាយជា​កន្លែង​សិក្សា​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត ។ ក្មួយៗ​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក ភូមិ​របស់​ក្មួយៗ សហគមន៍​របស់​ក្មួយៗ និង​ប្រទេសជាតិ​របស់​ក្មួយៗ » ។ បន្ថែម​ពី​លើ​វិញ្ញាបនបត្រ​ថ្លែង​អំណរគុណ ក៏​មាន​កន្ត្រក​ផ្លែឈើ និង​ក្រមា ជូន​ដល់​តំណាង​របស់​សាសនាចក្រ​ដែល​ជា​កាយវិការ​នៃ​ការដឹងគុណ​ផងដែរ ។