Translation

ដាល្លិន អេក អូក ត្រូវបានហៅជាប្រធានទី១៨ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

« ប្រធាន ដាល្លិន ហារីស អូក ត្រូវ​បាន​ប្រកាស​នាថ្ងៃនេះ​ជា​ប្រធាន​ និង​ព្យាការី​ទី១៨ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ នៅ​ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាស​ត្រូវ​បាន​ធ្វើឡើង​អំឡុង​ការចាក់ផ្សាយ​ផ្ទាល់​មកពី​ទីក្រុង​សលត៍ ឡេក រដ្ឋ​យូថាហ៍ ។ ប្រធាន​ អូក ត្រូវបាន​គាំទ្រ និង​ទទួលការញែកចេញ​នៅថ្ងៃនេះ ។ 

នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ព្យាការី​ត្រូវបាន​ជ្រើសរើស​ តាមដំណើរការ​ដ៏​បំផុសគំនិត​មកពី​ព្រះ ។ នៅពេល​ព្យាការី​ទទួលមរណភាព គណៈប្រធានទីមួយ​គឺត្រូវ​បាន​រំលាយ ហើយ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ដែល​បាន​ដឹកនាំ​ដោយ​សាវក​ដែល​បម្រើ​យូរជាងគេ  ជាអ្នកទទួល​បន្ទុក​ជា​អ្នកដឹកនាំ ទទួល​ការបញ្ជាក់​ជា​ព្យាការី​ថ្មី​តាមរយៈ​វិវរណៈ និង​សិទ្ធិអំណាច​បព្វជិតភាព ។

First-Presidency
First-Presidency
Elder Gary E. Stevenson of the Quorum of the Twelve Apostles of The Church of Jesus Christ of Latter-day Saints conducts a broadcast announcing the new First Presidency in the Conference Center in Salt Lake City, Utah, on Tuesday, on October 14, 2025. 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន អូក មានជន្មាយុ ៩៣ ឆ្នាំ ស្នង​តំណែង​ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ទទួល​មរណភាព កាលពីថ្ងៃទី ២៧ ខែ​កញ្ញា ឆ្នាំ ២០២៥ ។

អ្នកដឹកនាំ​ជំនឿជាសាកល​ថ្មី​របស់​សមាជិក​ច្រើនជាង១៧លាននាក់ ត្រូវបាន​ហៅ​ ប្រធាន ប្រធាន ហែនរី ប៊ី អាវរីង ជន្មាយុ ៩២ ឆ្នាំ និង ប្រធាន ឌី ថត គ្រីស្ដូហ្វឺសុន ជន្មាយុ ៨០ ឆ្នាំ ដើម្បី​បម្រើ​ជាមួយ​លោក​ក្នុងនាមជា​ទីប្រឹក្សាទីមួយ និងទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធានទីមួយ ជា​ក្រុមអ្នកគ្រប់គ្រង​ដ៏​ខ្ពង់ខ្ពស់​​របស់សាសនាចក្រ ។ ជែហ្វ្រី អរ ហូឡិន ជន្មាយុ ៨៤ ឆ្នាំ នឹង​បម្រើ​ជា​ប្រធាន​នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។

First-Presidency
First-Presidency
Church President Dallin H. Oaks of The Church of Jesus Christ of Latter-day Saints announces the new First Presidency in the Conference Center in Salt Lake City, Utah, on Tuesday, October 14, 2025. 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន ដាល្លិន អេក អូក

ប្រធាន ដាល្លិន អេក អូក បាន​បម្រើ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ ចាប់តាំង​ពី​ខែ​ឧសភា ឆ្នាំ១៩៨៤ ។ លោក​គឺជា​ប្រធាន​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ចាប់តាំង​ពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៨០ និងជា​ចៅក្រម​នៃ​តុលាការ​កំពូល​រដ្ឋ​យូថាហ៍​ចាប់ពីឆ្នាំ១៩៨០ រហូត​ដល់​លោក​បានលាឈប់​នៅឆ្នាំ ១៩៨៤ ដើម្បី​ទទួល​យក​ការហៅបម្រើជា​សាកវក ។ សូម​អាន​បន្ថែម​អំពី​ប្រធាន​អូក ។

ប្រធាន ហែនរី ប៊ី អាវរិង ជាទីប្រឹក្សាទីមួយ 

ប្រធាន ហែនរី ប៊ី អាវរិង បានបម្រើ​ជា​ទីប្រឹក្សា​ម្នាក់​របស់​ប្រធាន រ័សុល អិម ណិលសុន ចាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និង​ជាទីប្រឹក្សា​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ និង​ជាទីប្រឹក្សា​របស់ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ ។ លោកត្រូវបាន​គាំទ្រ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៥ ។ ពីមុន​ការបម្រើ​ពេញម៉ោង​ក្នុងសាសនាចក្រ ប្រធាន អាវរិង គឺជា​ប្រធាន​សាកលវិទ្យាល័យ រីក នៅទីក្រុង រីកប៊ើក រដ្ឋអៃដាហូ ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៧ ។ លោកបានសិក្សានៅមហាវិទ្យាល័យពាណិជ្ជកម្មនៅសាកលវិទ្យាល័យស្ទែនហ្វដ ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧១។ សូម​អាន​បន្ថែម​អំពី ប្រធាន អាវរិង ។

first-presidency-2025.JPG
first-presidency-2025.JPG
The new First Presidency in the Conference Center in Salt Lake City on Tuesday, October 14, 2025: President Dallin H. Oaks (middle), President Henry B. Eyring (left), and President D. Todd Christofferson (right).© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន ឌី ថត គ្រីស្ដូហ្វឺសុន ជាទីប្រឹក្សាទីពីរ

ប្រធាន ឌី ថត គ្រីស្ដូហ្វឺសុន ត្រូវបានហៅ​ឲ្យបម្រើ​ជាកូរ៉ុម​នៃ​សាវក​ដប់ពីរនាក់​នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៨ ហើយ​ពីមុននោះ លោកបានបម្រើ​នៅក្នុងគណៈប្រធាន​នៃ​ពួកចិតសិបនាក់ ។ ពីមុន​ការបម្រើ​ពេញម៉ោង​នៅក្នុង​សាសនាចក្រ លោកគឺ​ជាសហការីក្រុមប្រឹក្សាទូទៅ​នៃ​ធនាគារ​ NationsBank Corporation ( ដែល​ឥឡូវគឺជាធនាគារ Bank of America ) នៅទីក្រុងឆាឡត រដ្ឋ​ន័ស​ ខូរ៉ូឡៃណា ។​ ពីមុន​នោះ​ លោក​គឺជា​អនុប្រធាន​រៀមច្បង និង​ជា​ក្រុមប្រឹក្សាទូទៅ​​ក្នុងធនាគារ Commerce Union Bank of Tennessee នៅទីក្រុងណាស្វីល ដែល​លោក​ក៏​បម្រើ​យ៉ាងសកម្ម​នៅក្នុង​កិច្ចការ​សង្គម និង​អង្គការ​អន្តរ​ជំនឿ​ផងដែរ ។ ចាប់ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៨០ អែលឌើរ គ្រីស្ដូហ្វឺសុន បាន​ធ្វើការ​ផ្នែក​ច្បាប់​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន ឌី ស៊ី ។ សូម​អាន​បន្ថែម​អំពី​ប្រធាន គ្រីស្ដូហ្វឺសុន ។

ប្រធាន ជែហ្វ្រី អរ ហូឡិន ជា​ប្រធាន​នៃ​កូរ៉ូម​នៃ​សាវក​ដប់ពីរ​នាក់

ប្រធាន ជែហ្វ្រី អរ ហូឡិន បាន​បម្រើជា​ប្រធាន​ស្ដីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ ចាប់ពីថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០២៥ ។ លោក​ត្រូវ​បាន​គាំទ្រ​ជា​សាវក​នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៤ ។ ពីមុន​ការហៅ​របស់​លោក​ក្នុង​នាមជា​អ្នកមាន​សិទ្ធិអំណាច​ទូទៅ​នៅក្នុង​ឆ្នាំ១៩៨៩ ប្រធាន ហូឡិន បាន​បម្រើ​ជាប្រធាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ទីប្រាំបួន ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សកម្មភាព​អប់រំ​វិជ្ជាជីវៈ​នៅពេញ​មួយ​ជីវិត​របស់​លោក ។ សូម​អាន​បន្ថែម​អំពី​ប្រធាន ហូឡិន ។

CMB_9292.JPG
CMB_9292.JPG
President Jeffrey R. Holland, President of the Quorum of the Twelve Apostles of The Church of Jesus Christ of Latter-day Saints, during a broadcast announcing the new First Presidency at the Conference Center in Salt Lake City, Utah, on Tuesday, October 14, 2025. 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD