The First Presidency released the following statement on January 8, 2026.
នៅពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ គណៈប្រធានទីមួយបានចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម ។
Dieter F. Uchtdorf has been called to serve as Acting President of the Quorum of the Twelve Apostles in The Church of Jesus Christ of Latter-day Saints. He received the official appointment and was set apart by Church President Dallin H. Oaks on Thursday, January 8, 2026, upon the passing of the late President Jeffrey R. Holland, who died on December 27, 2025.
ឌៀថើរ អេហ្វ អុជដូហ្វ ត្រូវបានហៅឲ្យបម្រើជាប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ លោកបានទទួលការតែងតាំងជាផ្លូវការ និងបានញែកចេញដោយប្រធាន ដាល្លិន អេក អូក ជាប្រធាននៃសាសនាចក្រ នៅពីថ្ងៃព្រហស្បតិ៍ទី៨ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីការទទួលមរណភាពរបស់ប្រធាន ជែហ្វ្រី អ័រ ហូឡិន ដែលលោកបានចែកឋាននៅពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

Dieter-F.-Uchtdorf-preferred-official-full-2025
Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles of The Church of Jesus Christ of Latter-day Saints. ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។2025 by Intellectual Reserve, Inc. All rights reserved.The Quorum of the Twelve Apostles is the second-highest presiding body in the government of the Church. In addition to their primary responsibility as special witnesses of the name of Christ throughout the world, these Apostles have significant administrative responsibilities for overseeing the operation and development of a global Church. They serve under the direction of the First Presidency, which includes the Church President and two counselors.
កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្វើជាអធិបតីខ្ពស់បំផុតទីពីរនៅក្នុងសាសនាចក្រ ។ បន្ថែមពីលើការទទួលខុសត្រូវជាចម្បងរបស់ពួកលោកក្នុងនាមជាសាក្សីពិសេសនៃព្រះនាមរបស់ព្រះគ្រីស្ទនៅទូទាំងពិភពលោក សាវកគ្រប់រូបមានទំនួលខុសត្រូវខាងផ្នែករដ្ឋបាលដ៏សំខាន់ក្នុងការមើលខុសត្រូវលើប្រតិបត្តិការ និងការអភិវឌ្ឍរបស់សាសនាចក្រជាសកល ។ ពួកលោកបម្រើក្រោមការដឹកនាំរបស់ គណៈប្រធានទីមួយ ដែលរួមមានប្រធានសាសនាចក្រ និងទីប្រឹក្សាពីររូប ។
It is the Church’s practice that the senior member by date of ordination to the Quorum of the Twelve Apostles becomes quorum president. President Henry B. Eyring, who is the current President of the Quorum of the Twelve Apostles, currently serves as First Counselor in the First Presidency. For this reason, President Uchtdorf will serve as “Acting President,” as President Holland did from November 15, 2023, through September 27, 2025.
នោះជាការអនុវត្តរបស់សាសនាចក្រដែលសមាជិករៀមច្បងធ្វើជាប្រធានកូរ៉ុម ផ្អែកតាមកាលបរិច្ឆេទនៃការតែងតាំងនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប្រធាន ហែនរី ប៊ី អាវរិង ដែលបច្ចុប្បន្នជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលោកកំពុងបម្រើជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ ។ ដោយហេតុផលនេះ ប្រធាន អុជដូហ្វ នឹងបម្រើជា « ប្រធានស្តីទី » ដូចដែលប្រធាន ហូឡិន បានធ្វើចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។
