ការពង្រឹង​ការអប់រំ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សម្ពោធ​បណ្ណាល័យ​ថ្មី និង​អគារ​ជួសជុល​កែលម្អ​ថ្មី​នៅ​អនុវិទ្យាល័យ​ព្រះ​ផុស 

អនុវិទ្យាល័យ​ព្រះផុស ប្រារព្ធ​ពិធី​សម្ពោធ​បណ្ណាល័យ​ថ្មី និង​សម្ភារបរិក្ខារ​បន្ថែម បង្កើន​ឱកាស​សិក្សា​ដល់​សិស្សានុសិស្ស

Preah-Poh-School-Renovation
Preah-Poh-School-Renovation
សិស្សានុសិស្ស​ស្វាគមន៍​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក និង​អ្នកតំណាង​ពី​សាសនាចក្រ​បានជួបជុំ​គ្នា​ដើម្បី​ប្រគល់-ទទួល​អគារ​ថ្មី ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០២៤ នៅ​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ​ នៃ​អនុវិទ្យាល័យ​ព្រះ​ផុស បាន​ជួប​ជុំ​គ្នា​ក្នុង​ពិធី​ប្រគល់-ទទួល​បណ្ណាល័យ​ថ្មី និង​ជួសជុល​កែលម្អ​ការិយាល័យ និង​បន្ទប់​ស្តុក​ឥវ៉ាន់​បន្ថែម​ដល់​សាលា ដោយ​សាសនាចក្រ​នៃ ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សិស្ស​ឈរ ហើយ​ទះដៃ​អបអរ​ដោយ​ការដឹងគុណ​ចំពោះ​សាសនាចក្រ​សម្រាប់​អគារ​ដែល​បាន​ជួសជុល​កែលម្អ​នេះ ។

ជាមួយ​នឹង​ការជួសជុល​កែលម្អ​ទាំងនេះ ឥឡូវនេះ សាលា​អាច​បើក​ថ្នាក់​រៀន​ទាំង​ប្រាំ​សម្រាប់​បង្រៀន ដោយ​កាត់​បន្ថយ​ចំនួន​សិស្ស​ក្នុង​ថ្នាក់​ពី ៦១ នាក់ ទៅ ៣៧ នាក់​វិញ ។ កន្លង​មក ថ្នាក់​រៀន​ខ្លះ​ប្រើប្រាស់​ជា​ឃ្លាំង​ស្តុក​ឥវ៉ាន់ និង​ការិយាល័យ ។ សាសនាចក្រ​ក៏​បាន​បំពាក់​បណ្ណាល័យ​ថ្មី​ដោយ​មាន​តុ សៀវភៅ និង​បង្អួច​កញ្ចក់ ដើម្បី​ការពារពី​ធូលី​ដីនូវ​ឧបករណ៍​កុំព្យួរទ័រ​ដែល​មាន​សក្តានុពល​នា​ពេល​អនាគត​ ។ ជា​រង្វាន់​ដែល​មិន​នឹក​ស្មាន​ដល់ អ្នកម៉ៅការ​របស់​សាសនាចក្រ​បាន​ឲ្យ​វិចិត្រករ​ម្នាក់​គូរ​ផ្ទាំង​គំនូរ​ដ៏​ស្រស់ស្អាត​នៅក្នុង​បណ្ណាល័យ ដែល​មាន​រូប​ផែនទី​ពិភពលោក​ដែល​បាន​បង្ហាញ ការពណ៌នា​យ៉ាង​ទូលំទូលាយ​នៃ​សកលលោក និង​ផែនទី​បង្ហាញ​អំពី​ប្រទេស​កម្ពុជា ។ សាសនាចក្រ​ក៏​បាន​ធ្វើ​ឡ​ដុត​សម្រាម​សម្រាប់​សាលា​ផងដែរ ។

Preah-Poh-School-Renovation
Preah-Poh-School-Renovation
លោកគ្រូអ្នកគ្រូ​នៃ​សាលា​ព្រះពោធិ៍ ស្វាគមន៍​សិស្សានុ​សិស្ស ថ្នាក់ដឹកនាំ និង​តំណាង​សាសនាចក្រ ក្នុង​ពិធី​ប្រគល់-ទទួល​អគារ​ថ្មី ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អ្នកគ្រូ ឡាត គឹមលាង ជា​គ្រូបង្រៀន​នៅក្នុង​សាលា​នេះ បានដឹកនាំ និង​ស្វាគមន៍​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ប្រគល់-ទទួល​នេះ ។ លោក ឌី ប៊ុនលី ជា​នាយក​សាលា​បាន​មាន​ប្រសាសន៍​មុន និង​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​សម្រាប់​ការជួសជុល​កែលម្អ​អគារ​នេះ ។

Preah-Poh-School-Renovation
Preah-Poh-School-Renovation
អែលឌើរ ខេនណេត ស្មីដ និង​ស៊ីស្ទើរ ខាធើរីន ស្មីដ ជា​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​សម្រាប់​សាសនាចក្រ នៅក្នុង​ពិធី​ប្រគល់-ទទួល​សាលាព្រះពោធិ៍ ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អែលឌើរ ខេនណេត ស្មីដ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ រួម​ជាមួយ​ដៃគូ​របស់​លោក គឺ​ស៊ីស្ទើរ  ខាធើរីន ស្មីដ បានសហការ​គ្រប់គ្រង​គម្រោង​នោះ បាន​ក្រោកឈរ ហើយ​ថ្លែង​អំណរគុណ​ដល់​សិស្សានុសិស្ស​ដោយ​ក្តីមេត្តា​ចំពោះ​ការអបអរសាទរ​របស់​ពួកគេ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ការអបអរសាទរ​ពិតប្រាកដ​គឺ​សម្រាប់​ក្មួយៗ​ទាំងអស់​គ្នា » ។ « អគារ​នេះ​គឺ​សម្រាប់​ក្មួយៗ អ្នកគ្រូ លោក​គ្រូ​របស់​ក្មួយៗ នាយក​សាលា និង​មន្ត្រី​រដ្ឋាភិបាល ដែល​បាន​ជួយ​ធ្វើ​ឲ្យ​កិច្ចការ​នេះ​អាច​កើតឡើង​បាន » ។ លោក​បាន​ទូន្មាន​ពួកគេ​ឲ្យ​ទាញយក​ប្រយោជន៍​ពី​កន្លែង​សិក្សា​ដែល​បាន​កែលម្អ​ឡើងវិញ​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « សូម​ស្ដាប់​លោកគ្រូអ្នកគ្រូ​របស់​ក្មួយៗ » ។ « ខ្ញុំ​ក៏​ជា​គ្រូបង្រៀន​ដែរ ។ ខ្ញុំ​ដឹង​ថា គ្រូបង្រៀន​អាច​ជា​មនុស្ស​គួរ​ឲ្យ​ធុញទ្រាន់​ណាស់ ប៉ុន្តែ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ជីវិត​ដ៏​វែងឆ្ងាយ ជាជីវិត​ដ៏​វែង​នៃ​ការរៀនសូត្រ ដើម្បី​ក្មួយៗ​អាច​ជួយ​ប្រទេសជាតិ​របស់​ក្មួយៗ​បាន » ។

លោក តាន់ ជូប៊ូ ជា​មន្ត្រី​ប៉ូលិស​នៅក្នុង​មូលដ្ឋាន​បាន​រំឭក​សិស្ស​អំពី​ស្តង់ដារ​ភូមិ​របស់​ពួកគេ ។ លោក​បានឈរ​នៅ​ពី​មុខ​ស្លាក​សញ្ញា​ពណ៌ខៀវ​ដ៏​ធំ​មួយ ដែល​បង្ហាញពី​លក្ខណៈ​ប្រាំពីរ​យ៉ាង​នៃ​ភូមិ​សុវត្ថិភាព ។ សិស្សានុសិស្ស​បាន​ស្គាល់​ស្តង់ដារ​ទាំងនោះ ហើយ​អាច​ឆ្លើយ​ដោយ​សំឡេង​ព្រមគ្នា​ចំពោះ​សំណួរ​ជាច្រើន​របស់​លោក ។

Preah-Poh-School-Renovation
Preah-Poh-School-Renovation
ឯកឧត្តម សេង ចិន្តា ប្រធាន​មន្ទីរ​អប់រំ​ស្រុក​គាស់ក្រឡ ថ្លែង​សុន្ទរក​ថា​ទៅ​កាន់​អ្នក​ចូលរួម ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ជាចុងក្រោយ ឯកឧត្តម សេង ចិន្តា ប្រធាន​មន្ទីរ​អប់រំស្រុក​គាស់ក្រឡ ថ្លែងសុន្ទរកថា​ទៅកាន់​អ្នក​ចូលរួម ។ លោក​បាន​គាំទ្រ​នូវ​សារ​ពី​មន្ត្រី​ប៉ូលិស​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ភូមិ ។ លោក​បាន​លើក​ទឹក​ចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា ។ « ការងារ​ពិត​គឺ​នៅពេល​ក្មួយៗ​សិក្សា ។ ប្រសិន​បើ​ក្មួយៗ​ប្រើ​អ៊ីនធឺណិត​តាម​របៀប​ត្រឹមត្រូវ ក្មួយៗ​អាច​រៀន​ពី​អ៊ីនធឺណិត​បាន » ។ លោក​បាន​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​សម្រាប់​ការជួសជុល​កែលម្អ ហើយ​បន្ទាប់​មក​បាន​ជូននូវ​វិញ្ញាបនបត្រ​​ថ្លែង​អំណរគុណ​ពី​សាលាចំពោះ​អែលឌើរ ស្មីដ ។