Translation

ជំនួយ​សង្គ្រោះ​ជីវិត ៖ សាសនាចក្រ​បរិច្ចាគ​រថយន្តគិលាន​សង្គ្រោះ​ ដើម្បី​ជួយ​លើក​កម្ពស់​សេវា​សុខាភិបាល​ក្នុង​ខេត្ត​កំពង់ចាម

រថយន្តគិលាន​សង្គ្រោះ​​ដែល​ត្រូវការជាចាំបាច់​សម្រាប់ជំនួស​ឧបករណ៍​ចាស់ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រៃឈរ និង​ជើងព្រៃ

DSCF3340.jpg
DSCF3340.jpg
រថយន្ត​គិលាន​សង្គ្រោះ​​ពណ៌​លឿង​ខ្ចី​បាន​ត្រៀម​ជា​ស្រេច​នៅ​មុខ​ទីស្នាក់ការ​ខេត្ត​កំពង់​ចាម ដែល​ជា​និមិត្តរូប​នៃ​ជំពូក​ថ្មី​សម្រាប់​សេវា​ថែទាំ​ផ្នែក​សង្គ្រោះ​បន្ទាន់ ។© 2024 by Intellectual Reserve, Inc. All rights reserved.

នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៣ មន្ត្រី​រដ្ឋាភិបាល និង​អ្នក​តំណាង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​​ខេត្ត​កំពង់​ចាម ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ការមក​ដល់​នៃ​រថយន្ត​គិលានសង្គ្រោះ​​ពីរ​គ្រឿង​ដែល​សាសនាចក្រ​បាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​បង្អែក​ព្រៃ​ឈរ និង​ជើង​ព្រៃ ។ រថយន្ត​គិលាន​សង្គ្រោះ​ថ្មីៗ​ទាំងនេះ នឹង​ជួយ​អ្នកជំងឺ​ជាច្រើន​នាក់​ក្នុង​ខេត្ត​កំពង់ចាម បង្កភាពងាយស្រួល​ធ្វើ​ដំណើរដើម្បី​ទទួល​បាន​សេវា​សុខាភិបាល​ល្អ​បំផុត​ដែល​មាន ។

DSCF3348.jpg
DSCF3348.jpg
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ស្វាគមន៍​ដល់​អ្នក​ចូលរួម​ដោយ​កាយវិការ​សំពះ​តាម​ប្រពៃណី បង្ហាញ​ពី​ការដឹងគុណ និង​ការគោរព ។ © 2024 by Intellectual Reserve, Inc. All rights reserved.

អភិបាល​ខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់​ជូន​លោក រ័ត្ន ច័ន្ទសុភា ជា​ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា​ នូវ​វិញ្ញាបនបត្រ​ថ្លែង​អំណរគុណ​ចំពោះ​ការបរិច្ចាគ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរង​ខេត្ត​កំពង់ចាម និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​ព្រៃ​ឈរ និង​មន្ទីរពេទ្យ​បង្អែក​ជើង​ព្រៃ ក៏​បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ ។

DSCF3361.jpg
DSCF3361.jpg
អភិបាល​ខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់​ជូន​លោក រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគមនិកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា​ នូវ​វិញ្ញាបនបត្រ​ថ្លែង​អំណរគុណ​ចំពោះ​ការបរិច្ចាគ​រថយន្តគិលាន​សង្រ្គោះ ។ ក៏​មាន​វត្តមាន​អភិបាលរង​ខេត្ត ឯកឧត្តម ស្រី សុភ័ក្រ កញ្ញា យន សូផាណែត លោក គង់ ចាន់ណាក់ និង​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​មកពី​មន្ទីរពេទ្យ​បង្អែក​ព្រៃឈរ និង​ជើងព្រៃ ។ © 2024 by Intellectual Reserve, Inc. All rights reserved.

រថយន្ត​គិលានសង្គ្រោះ​ថ្មីៗ​នឹង​ជួយ​ដល់​ទំនាក់ទំនង​ដឹកជញ្ជូន​ដ៏​សំខាន់ៗ​រវាង​សហគមន៍ និង​បណ្តាញ​សេវា​សុខាភិបាល​ដែល​បម្រើ​ដល់​ខេត្ត​កំពង់ចាម ។ មន្ទីរពេទ្យ​បង្អែក​ព្រៃ​ឈរ មាន​ទីតាំង​នៅក្នុង​ក្រុង​កំពង់ចាម ដឹកជញ្ជូន​អ្នកជំងឺ​ជាង ១២,០០០ នាក់​ក្នុង​មួយ​ឆ្នាំៗ ពី​ភូមិ​ទៅ​កាន់​មណ្ឌល​សុខភាព​ក្នុង​ស្រុក មណ្ឌល​សុខភាព​ខេត្ត ហើយ​ម្តងម្កាល​ដឹកជូនមក​មន្ទីរពេទ្យ​ភ្នំពេញ​ចម្ងាយ​ប្រមាណជា ១០០ គីឡូម៉ែត្រ ។ មន្ទីរពេទ្យ​បង្អែក​ជើង​ព្រៃ ដែល​មាន​ទីតាំង​នៅ​ជនបទ​ស្រុក​ព្រៃ​ឈរ ដឹកជញ្ជូន​អ្នកជំងឺ​ជាង ៥០០ នាក់​ក្នុង​មួយ​ឆ្នាំៗ​ ទៅ​កាន់​កន្លែង​ផ្សេង​ទៀត ហើយ​រថយន្ត​គិលាន​សង្គ្រោះ​ចាស់​របស់​មន្ទីរពេទ្យ​បាន​ប្រើ​ប្រាស់​លើស​ចម្ងាយ​ផ្លូវ​ជាង ១,០០០,០០០ គីឡូម៉ែត្រ​រួចហើយ ។

DSCF3386.jpg
DSCF3386.jpg
មន្ត្រី​ខេត្ត​កំពង់ចាម និង​អ្នក​តំណាង​ខាង​សាសនាចក្រ​ពិភាក្សា​អំពី​រថយន្ត​គិលានសង្គ្រោះ​ដែល​ទើប​បរិច្ចាគ​ថ្មីៗ ។ © 2024 by Intellectual Reserve, Inc. All rights reserved.

ការបរិច្ចាគ​រថយន្ត​គិលានសង្គ្រោះ​ដល់​ខេត្ត​កំពង់​ចាម គឺជា​ផ្នែក​មួយ​របស់ កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ខ្វះខាត ។ ដោយ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល និង​អ្នកដឹកនាំ​សេវា​សុខាភិបាល កម្មវិធី​ CHIE ផ្តល់​គម្រោង​ជា​ការបណ្តុះបណ្តាល ឧបករណ៍ និង​សំណង់​ជាច្រើន ។ កម្មវិធី​នេះ​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៨ ដោយ​គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

DSCF3402.jpg
DSCF3402.jpg
មន្ត្រី​ខេត្ត​កំពង់ចាម និង​អ្នក​តំណាង​ខាង​សាសនាចក្រ​ពិភាក្សា​អំពី​រថយន្ត​គិលានសង្គ្រោះ​ដែល​ទើប​បរិច្ចាគ​ថ្មីៗ ។ © 2024 by Intellectual Reserve, Inc. All rights reserved.

មន្ត្រី​ខេត្ត និង​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​ទាំង​ពីរ​រូប​បាន​សម្តែង​ការដឹងគុណ​ចំពោះ​រថយន្ត​គិលានសង្គ្រោះ​ថ្មី​ដែល​សាសនាចក្រ​បាន​បរិច្ចាគ ។ ពួកលោក​បាន​អរគុណ​ដល់​សាសនាចក្រ​សម្រាប់​ជំនួយ​ដ៏​សប្បុរស​ដែល​បាន​ផ្តល់​ក្នុង​គម្រោង​មនុស្សធម៌​ពីមុន​នៅក្នុង​ខេត្ត​នេះ ។ លោក សារ៉ាក់ មុន្នី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា « រថយន្ត​គិលានសង្គ្រោះ​របស់​យើង​ចាស់ៗ​ណាស់ ហើយ​ខូច​ជា​ញឹកញាប់ ហើយ​យើង​មិន​អាច​ផ្ដល់​សេវាកម្ម​ដល់​អ្នកជំងឺ​បាន​ល្អ​នោះ​ទេ » ។ « រថយន្ត​គិលានសង្គ្រោះ​ថ្មី​ទាំងនេះ​នឹង​ក្លាយ​ជា​ការ​ពង្រឹង​បន្ថែម​ដ៏​អស្ចារ្យ » ។

DSCF3309.jpg
DSCF3309.jpg
ទិដ្ឋភាព​ខាងក្នុង​រថយន្ត​គិលានសង្គ្រោះ​ថ្មី​បង្ហាញ​ឧបករណ៍​ពេទ្យ​ទំនើបៗ​ត្រៀម​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម ។ © 2024 by Intellectual Reserve, Inc. All rights reserved.