News Release

Open House and Dedication Dates Announced for Phnom Penh Cambodia Temple
កាលបរិច្ឆេទ​អំពីពិធីសម្ពោធ និងពិធីឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​ភ្នំពេញកម្ពុជា​បាន​ប្រកាសហើយ

Built in the nation’s capital city, this will be Cambodia’s first house of the Lord ព្រះវិហារបរិសុទ្ធនេះនឹងក្លាយជាដំណាក់នៃព្រះអម្ចាស់ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ

The First Presidency of The Church of Jesus Christ of Latter-day Saints has announced the open house and dedication dates for its Phnom Penh Cambodia Temple.

A media day for the Phnom Penh Cambodia Temple will be held on Wednesday, August 12, 2026. Invited guests will tour the temple on August 13 and 14.

The temple will be open for public tours from Saturday, August 15, through Saturday, August 22 (excluding Sunday).

Elder Patrick Kearon of the Quorum of the Twelve Apostles will preside at the dedication on Sunday, August 30, 2026, at 10 a.m. (rebroadcast: 2 p.m.). The dedicatory session will be broadcast to all units in the Phnom Penh Cambodia Temple district.

គណៈប្រធានទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​ធ្វើការប្រកាស​កាលបរិច្ឆេទ​អំពីពិធីសម្ពោធ និងពិធីឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​ភ្នំពេញកម្ពុជា ។

ថ្ងៃបើក​សម្រាប់​ប្រព័ន្ធសារព័ត៌មាន​ចូល​ទស្សនា​ព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជា នឹង​ធ្វើឡើង​នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ។ ​ភ្ញៀវកិត្តិយស​នឹង​បើក​ឲ្យចូល​ទស្សនា​ព្រះវិហារបរិសុទ្ធ​នៅថ្ងៃទី១៣ និង១៤ ខែសីហា ។

ព្រះវិហារបរិសុទ្ធ​នឹង​បើកសម្រាប់​ការចូលទស្សនាជាសាធារណៈ​នឹង​ធ្វើឡើង​នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ដល់​ថ្ងៃសៅរ៍ ទី២២ ខែសីហា ( រួមបញ្ចូល​ទាំងថ្ងៃអាទិត្យ )

អែលឌើរ ផាទ្រីក ខៀរ៉ុន នៃ​កូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់​នឹង​ធ្វើជា​អធិបតី​នៅក្នុង​ពិធីឧទ្ទិសឆ្លង​នៅថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០ ព្រឹក ( ចាក់ផ្សាយឡើងវិញ​នៅវេលាម៉ោង ២:០០ រសៀល ) ។ សម័យប្រជុំនៃ​ពិធីឧទ្ទិសឆ្លង​នឹង​ចាក់ផ្សាយ​ទៅកាន់​អង្គភាពទាំងអស់​នៅក្នុង​មណ្ឌលព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជា ។

Cambodia is home to more than 17,000 Latter-day Saints meeting in 31 congregations. This temple, built in the nation’s capital city, will be the country’s first house of the Lord.

President Russell M. Nelson announced the Phnom Penh Cambodia Temple in 2018.

“Our need to be in the temple on a regular basis has never been greater. I plead with you to take a prayerful look at how you spend your time. Invest time in your future and in that of your family,” he said. “I promise you that the Lord will bring the miracles He knows you need as you make sacrifices to serve and worship in His temples.”

Latter-day Saints worship in temples for several reasons: to feel God’s love and peace, to learn more about God’s plan for His children and the gospel of Jesus Christ, to make promises with God and with one’s husband or wife and to unite families in this life and the next through sacred ordinances.

ព្រះរាជាណាចក្រ​កម្ពុជាគឺមានសមាជិកពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ច្រើនជាង ១៧០០០ នាក់​ដែល​ជួបជុំគ្នានៅក្នុង​សាលាជំនុំ​ចំនួន ៣១ កន្លែង ។ ព្រះវិហារបរិសុទ្ធ​នេះនឹង​ក្លាយជា​ដំណាក់នៃ​ព្រះអម្ចាស់​ដំបូងគេ​នៅក្នុងប្រទេស ដែលសាងសង់ឡើងនៅក្នុង​រាជធានីភ្នំពេញ ។

ប្រធាន​រ័សុល អិម ណិលសុន បាន​ប្រកាស​អំពីព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា​នៅឆ្នាំ២០១៨ ។

លោក​បាន​មានប្រសាសន៍ថា « តម្រូវការ​របស់​យើង​ដើម្បី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ គឺ​ចាំបាច់​នៅ​ក្នុង​ពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ពិចារណា​ទៅលើ​ការ​ចំណាយ​ពេល​វេលា​របស់​បងប្អូន​ប្រកប​ដោយ​ការ​អធិស្ឋាន ។ សូម​ចំណាយ​ពេល​សម្រាប់​អនាគត និង​គ្រួសារ​របស់​បងប្អូន ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា ព្រះអម្ចាស់​នឹង​នាំ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​ញាណ​ដឹង​ថា បងប្អូន​ត្រូវការ នៅពេល​បងប្អូន​ធ្វើ​ការ​លះបង់​ដើម្បី​បម្រើ និង​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ » ។ 

​ពួកបរិសុទ្ធថ្ងៃចុងក្រោយ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធសម្រាប់​មូលហេតុ​ជាច្រើនដូចជា ៖ ដើម្បី​ទទួល​បាន​ក្ដីស្រឡាញ់ និងភាពសុខសាន្ដ​របស់​ព្រះ ដើម្បី​រៀនបន្ថែម​ទៀត​អំពី​ផែនការ​របស់​ព្រះសម្រាប់​កូនចៅ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ការសន្យា​ជាមួយ​ព្រះ និងជាមួយ​ស្វាមី ឬ​ភរិយាខ្លួន ព្រមទាំង​ដើម្បី​បង្រួបបង្រួម​ក្រុមគ្រួសារ​នៅក្នុង​ជីវិត​នេះ និង​ជីវិតក្រោយតាមរយៈពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។