Translation

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជំរុញគាំទ្រ​សេវា​សុខាភិបាល​ក្នុង​ទីក្រុង​ភ្នំពេញ ជាមួយនឹង​ការចូលរួម​ចំណែក​ដ៏​សំខាន់​នៅមន្ទីរពេទ្យ

ពិធី​ទទួល​ស្គាល់ការបរិច្ចាគ​បរិក្ខារពេទ្យ និង​ការ​ជួសជុល​កែលម្អ​ដែលបាន និង​កំពុងធ្វើ​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង​ប្រាំបី

Vital-Hospital-Equipment-Contributions-in-Phnom-PenhDOWNLOAD

នៅ​ថ្ងៃ​ទី ១១ ខែ​​ មករា ឆ្នាំ ២០២៤ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ប្រកាស​ទទួល​គ្រឿង​បរិក្ខារពេទ្យ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​ការជួសជុល​កែលម្អ​អគារ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ នៅ​ទូទាំង​មន្ទីរពេទ្យ​បង្អែក​ចំនួន​ប្រាំបី​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់ពីរ​ខែ​កន្លង​មក​នេះ ។

លោក​វេជ្ជបណ្ឌិត ផល្លី សុផានី គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​សែនសុខ បាន​ចាប់ផ្តើម​ពិធី​ដោយ​ទទួល​ស្វាគមន៍ ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរង​រាជធានី​ភ្នំពេញ និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត ។ ឯកឧត្តម​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ពិធី​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​សាសនាចក្រ​សម្រាប់​ការតាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការលើក​កម្ពស់​សេវា​សុខាភិបាល​នៅ​កម្ពុជា ។

Vital-Hospital-Equipment-Contributions-in-Phnom-Penh
Vital-Hospital-Equipment-Contributions-in-Phnom-Penh
អែលឌើរ ប្រីនធ៍ ម្ញ៉ូលស្ទីន ថ្លែង​សុន្ទរកថា​ក្នុង​អង្គប្រជុំ​នៅ​មន្ទីរពេទ្យ​បង្អែក​សែនសុខ ដោយ​សង្កត់ធ្ងន់​លើ​ស្មារតី​សហការ និង​ការលះបង់​នៅ​ពី​ក្រោយ​ការរួមចំណែក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំពោះ​សេវា​សុខាភិបាល​នៅ​កម្ពុជា ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អែលឌើរ ប្រីនធ៍ ម្ញ៉ូលស្ទីន ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង និង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ ដែល​ជួយ​មើល​ការ​ខុសត្រូវ​លើ​គម្រោង​នេះ បាន​រំឭក​អំពី​ជំនួប​លើក​ដំបូង​របស់​លោក​ជាមួយឯកឧត្តម​វេជ្ជបណ្ឌិត ហេង ដែល​ជា​មនុស្ស​ដំបូង​ដែល​គាត់​បានជួប​នៅពេល​គាត់​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​កាលពី ១៧ ខែ​មុន ។ ឯកឧត្តម​វេជ្ជបណ្ឌិត ហេង បាន​ចែកចាយ​ជាមួយ អែលឌើរ ម្ញ៉ូលស្ទីន នូវ​ចក្ខុវិស័យ​របស់​ឯកឧត្តម ក្នុងការ​កែលម្អ​សេវា​សុខាភិបាល​សម្រាប់​ជំងឺ​មិន​ឆ្លង ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។ ឯកឧត្តម​វេជ្ជបណ្ឌិត ហេង បាន​ប្រាប់​អែលឌើរ ម្ញ៉ូលស្ទីន ថា លោក​អាច​ផ្តល់​ការអប់រំ​ដល់​បុគ្គលិកពេទ្យ ប៉ុន្តែ​ត្រូវការ​ឧបករណ៍​វេជ្ជសាស្ត្រ​ឯកទេស​ចាំបាច់​ដើម្បី​ផ្តល់​ការថែទាំ​ជំងឺ​ទាំងនេះ ។ លោក​បានស្នើសុំ​ជាពិសេស​នូវ​ម៉ាស៊ីន អេម៉ូក្លូប៊ីន A1C ដែល​មាន​សារៈសំខាន់​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ។ លោក​ក៏​បានស្នើ​សុំ​ឧបករណ៍​ថត​កាំរស្មី​អ៊ិច ដើម្បី​ជួយ​ដល់​ផ្នែក​ដែល​មាន​ការបាក់ឆ្អឹង និង ម៉ាស៊ីនវាស់ចង្វាក់​បេះដូង (EKG) ដែល​មាន​សារៈសំខាន់​ក្នុង​ការព្យាបាល​ជំងឺ​បេះដូង ។

Vital-Hospital-Equipment-Contributions-in-Phnom-Penh
Vital-Hospital-Equipment-Contributions-in-Phnom-Penh
ម៉ាស៊ីន​វិភាគ​ អេម៉ូក្លូប៊ីន A1C ទំនើប​បំផុត ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​បង្អែក​សែនសុខ លើក​កម្ពស់​ការថែទាំ​ជំងឺ​ទឹកនោមផ្អែម​នៅ​ទីក្រុង​ភ្នំពេញ ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អ្នកជំងឺ​រាប់ពាន់​នាក់​បានទទួល​អត្ថប្រយោជន៍​រួចហើយ​ពី​ការប្រើប្រាស់​ម៉ាស៊ីន​ទាំងនេះ ។ អែលឌើរ ម្ញ៉ូលស្ទីន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គុណភាព​បុគ្គលិក​សុខាភិបាល​នៅ​មន្ទីរពេទ្យ​ទាំងនេះ ។ ពួកគេ​មាន​ការអប់រំ​ល្អ និង​ជំនាញ​ល្អ ។ ពួកគេ​ត្រូវការ​តែ​ឧបករណ៍​ប៉ុណ្ណោះ » ។

Vital-Hospital-Equipment-Contributions-in-Phnom-Penh
Vital-Hospital-Equipment-Contributions-in-Phnom-Penh
លោក​រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា ថ្លែង​សុន្ទរកថា​ចេញ​ពី​ចិត្ត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​បង្កើន​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​ភ្នំពេញ ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក ​រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា បាន​រំឭក​ដល់​អ្នក​ចូលរួម​ពិធី​ថា អំណោយ​សម្រាប់​មន្ទីរពេទ្យ​បង្អែក​ទាំងនេះ​បាន​មកពី​សមាជិក​សាសនាចក្រ​មកពី ១៨៨ ប្រទេស​ជុំវិញ​ពិភពលោក ។ គាត់​បាន​មាន​ប្រសាសន៍​ថា « យើង​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយ​សហគមន៍​វេជ្ជសាស្ត្រ ហើយ​ចង់​បន្ត​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​នេះ » ។

Vital-Hospital-Equipment-Contributions-in-Phnom-Penh
Vital-Hospital-Equipment-Contributions-in-Phnom-Penh
ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែង​សារ​ថ្លែង​អំណរគុណ​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារពេទ្យ​ដែល​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​បរិច្ចាគ ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅក្នុងសុន្ទរកថា ឯកឧត្តម ហាស្សាន់ បានថ្លែង​អំណរគុណ​ដល់​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដែល​បាន​អនុវត្ត​គម្រោង​ដ៏​អស្ចារ្យ​នេះ ។ « សមាគមនិកាយ ( នៃ​សាសនាចក្រ ) ចង់​ជួយ​កែលម្អ​សេវា​សុខាភិបាល​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​សូម​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការជួសជុល​កែលម្អ និង​ឧបករណ៍ និង​ការបណ្តុះ​បណ្តាល » ។ បន្ទាប់​មក ឯកឧត្តម​បានប្រគល់​វិញ្ញាបនបត្រ​នៃ​ការថ្លែង​អំណរគុណ​ដល់​តំណាង​សាសនាចក្រ​ដែល​ទាក់ទង​នឹង​គម្រោង​នេះ ។

Vital-Hospital-Equipment-Contributions-in-Phnom-PenhDOWNLOAD

ពិធី​ប្រគល់​នេះ​បាន​ធ្វើ​ឡើង​ក្រោម​តង់​ពណ៌​ក្រហម និង​ខៀវ នៅ​ខាងក្រៅ​មន្ទីរពេទ្យ​បង្អែក​សែន​សុខ ជា​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង ៨ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ ។ មន្ទីរពេទ្យ​ផ្សេង​ទៀត​មាន មន្ទីរពេទ្យ​បង្អែក​ដង្កោ មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ មន្ទីរពេទ្យ​បង្អែក​ពោធិ៍ចិនតុង មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ មន្ទីរពេទ្យ​បង្អែក​សម្តេច​ឪ​សម្ដេច​ម៉ែ មន្ទីរពេទ្យ​បង្អែក​ចតុមុខ និង​មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ ដែល​មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ ។ ជា​ភ័ព្វសំណាង ​ឧបករណ៍​ទាំងនេះ​មាន​នៅ​នឹង​កន្លែង និង​រួចរាល់​សម្រាប់​ប្រើប្រាស់ នៅពេល​ដែល​មាន​ការផ្ទុះ​ឧស្ម័នពុល​នៅ​រោងចក្រ​ទឹកកក​ក្បែរ​នោះ តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ​សម្តេច​ឪ សម្តេចម៉ែ កាលពី​ខែ​កញ្ញា ឆ្នាំ ២០២៣ ។

ការបរិច្ចាគ​ឧបករណ៍ និង​ការជួសជុល​កែលម្អ​អគារ​​នៅ​​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ប្រាំបី ដែល​បាន​រៀបរាប់​ខាងលើ​គឺជា​ផ្នែក​មួយនៃ​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) ដែល​រៀបចំឡើង​ដោយ​គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ CHIE គឺជា​វិធីសាស្រ្ត​ថ្មី​មួយ​ដើម្បី​កែលម្អ​សេវា​សុខាភិបាល និង​ផ្តល់​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ខ្វះខាត ។ ដោយ​ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល និង​អ្នក​ដឹកនាំ​ផ្នែក​សេវា​សុខាភិបាល CHIE ផ្តល់​ការបណ្តុះបណ្តាល​លើ​ផ្នែកឧបករណ៍ និង​ការសាងសង់​អគារ និង​ជំនួយ​ជួសជុល​កែលម្អ​ថ្មី ។ កម្មវិធី​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០១៨ ។