The First Presidency of The Church of Jesus Christ of Latter-day Saints issued the following statement on Thursday, May 8, 2025:
គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានចេញសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនៅថ្ងៃព្រហស្បតិ៍ទី ៨ ខែឧសភា ឆ្នាំ២០២៥ ៖
"On behalf of the leaders and members of The Church of Jesus Christ of Latter-day Saints, we extend heartfelt prayers and greetings to Pope Leo XIV. This significant moment in time for the Catholic Church is a reminder of the enduring importance of faith to people everywhere.
« តាំងនាមឲ្យថ្នាក់ដឹកនាំ និងសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពួកយើងសូមធ្វើការអធិស្ឋាន និងស្វាគមន៍ដោយអស់ពីដួងចិត្តចំពោះសម្ដេចប៉ាប ឡេអូទី១៤ ។ គ្រាដ៏សំខាន់សម្រាប់ព្រះវិហារកាតូលិកនេះ គឺជាការរំឭកមួយអំពីសារៈសំខាន់នៃសេចក្ដីជំនឿដ៏យូរអង្វែងរបស់មនុស្សនៅគ្រប់ទីកន្លែង ។
"As fellow followers of Jesus Christ, we look forward to continued opportunities to work together to bless the lives of God's children everywhere. May we strive to follow the example of Jesus Christ to care for the poor and needy, become peacemakers and create a world where faith and goodness can flourish."
« ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ពួកយើងទន្ទឹងចាំឱកាសធ្វើការរួមគ្នាដើម្បីប្រទានពរដល់ជីវិតរបស់បុត្រាបុត្រីរបស់ព្រះនៅគ្រប់ទីកន្លែងបន្ដទៅទៀត ។ សូមឲ្យពួកយើងព្យាយាមធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីមើលថែដល់អ្នកក្រីក្រ និងអ្នកខ្វះខាត ធ្វើជាមនុស្សផ្សះផ្សារគេ ហើយធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងដែលសេចក្ដីជំនឿ និងសេចក្ដីល្អអាចរីកស្គុះស្គាយ » ។
Banner photo courtesy of stock.adobe.com/TTstudio
Thumbnail photo courtesy of stock.adobe.com/a_medvekov
រូបបដាផ្ដល់សិទ្ធិដោយ stock.adobe.com/TTstudio
រូបThumbnail ផ្ដល់សិទ្ធិដោយ stock.adobe.com/a_medvekov