នៅថ្ងៃអាទិត្យទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់នៅទ្វីបអាស៊ីជាលើកដំបូងដែលមិន ធ្លាប់មានពីមុនមកដែលបានធ្វើឡើងដោយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទ្វីបអាស៊ី នឹងមានហើយអាចចូលមើលបាននៅប៉ុស្តិ៍ YouTubeរបស់សាសនាចក្រ ។ បង្កើតឡើងដោយក្តីស្រឡាញ់ចំពោះពិភពលោក ការប្រជុំធម្មនិដ្ឋានដែលមានរយៈពេល ៥០ នាទី គូសសម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបានប្រមូលផ្តុំសមាជិកនៅទូទាំងទ្វីបអាស៊ីឲ្យមកដកពិសោធន៍ពីវិញ្ញាណពិតនៃបុណ្យគ្រីស្ទម៉ាស់ តាមរយៈវប្បធម៌ ភាសា និងទីបន្ទាល់ដ៏សម្បូរបែបនៃទ្វីបអាស៊ី ។
ទោះបីជាបុណ្យគ្រីស្ទម៉ាស់គឺជារដូវកាលដ៏សំខាន់នៅជុំវិញពិភពលោកក៏ដោយ ប៉ុន្តែនៅទ្វីបអាស៊ី វាត្រូវបានគេយល់ថា ជាថ្ងៃឈប់សម្រាកពីការងារទៅវិញ ។ អាស្រ័យហេតុនេះ គោលបំណងនៃការប្រជុំធម្មនិដ្ឋានគឺដើម្បីបង្រៀនមនុស្សអំពីការប្រសូតរបស់ព្រះគ្រីស្ទ ពន្យល់ពីមូលហេតុពិតដែលយើងប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស់ និងជំរុញមនុស្សឲ្យគិតអំពីរបៀបដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីយោងបទគម្ពីរអំពីកំណើត និងសំណួរដើម្បីសញ្ជឹងគិតត្រូវបានបញ្ចូលទៅក្នុងការប្រជុំធម្មនិដ្ឋាននេះ ដើម្បីលើកទឹកចិត្តឲ្យមានការគិតពិចារណាលើប្រធានបទខាងវិញ្ញាណទាំងនេះ ។
ការប្រជុំធម្មនិដ្ឋានមានការប្រគុំតន្ត្រីបុណ្យគ្រីស្ទម៉ាស់ និងការសម្ដែងពីក្រុមជំនុំដែលចូលរួមនៅប្រទេសកម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្នុងចំណោមការផ្តល់ជូនតន្ត្រីដ៏ចម្រុះនេះ មានក្រុមចម្រៀង បទភ្លេងលេងដោយអ្នកលេងព្យាណូការប្រគុំតន្រ្តីពីររូប និងអ្នកចម្រៀងស្រី និងឧបករណ៍ប្រពៃណីតាមការរៀបចំតន្ត្រីតាមបែបបទមូលដ្ឋាន ។ ភាពប៉ិនប្រសប់របស់ប្រទេសអាស៊ីមានអមនឹងការបង្ហាញឡើងវិញពីការប្រសូត ការសម្តែង របាំ សម្លៀកបំពាក់ប្រពៃណី ការផ្លាស់ប្តូរបរិយាកាសសាលាប្រជុំខាងក្នុងជាពិសេស និងទីតាំងទេសភាពដ៏គួរឲ្យជក់ចិត្ត ។
ដោយពណ៌នាថាជាអព្ភូតហេតុមួយក្នុងការផលិតនេះ នោះការប្រជុំ ធម្មនិដ្ឋាននេះបានផ្តួចផ្តើមដោយនាយកក្រុមប្រឹក្សាទំនាក់ទំនងទូទាំងទ្វីបអាស៊ី ។ ទម្រង់នេះត្រូវបានកំណត់ថាជាការផ្សាយវីដេអូអមដោយក្រុមផ្សេងៗគ្នា ដែលត្រូវបានបែងចែករយៈពេល ៥ នាទីក្នុងមួយក្រុមដើម្បីសម្តែងបទចម្រៀងពីបុណ្យគ្រីស្ទម៉ាស់តាមប្រធានបទពីការប្រសូតដែលពួកគេបានជ្រើសរើស ហើយឧបករណ៍ច្នៃប្រឌិតរបស់ពួកគេជាអ្នកច្នៃប្រឌិតបន្ត ។ ទោះបីជាអ្នកចូលរួមចំណែកជាច្រើនមិនមានបទពិសោធន៍ផលិតវីដេអូពីមុនក៏ដោយ ប៉ុន្តែការខិតខំដោយសេចក្តីជំនឿនេះបាននាំយកមកនូវកម្រងអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន ។ ឯកសារទាំងនេះខ្លះត្រូវបានចងក្រងទុកជាការសម្ភាសនៅពីក្រោយឆាក និងរូបថតដែលមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សាសនាចក្រផងដែរ ។
ជាលទ្ធផល ការប្រជុំធម្មនិដ្ឋានចុងក្រោយគឺជាការប្រារព្ធពិធីនៃការសម្តែងតែមួយគត់ និងពិតប្រាកដទាំងប្រាំបួន ដោយផ្តោតលើទស្សនវិស័យរបស់ទ្វីបអាស៊ី ប៉ុន្តែមានភាពរស់រវើក ខណៈដែលវាបង្ហាញពីទេពកោសល្យ និងទីបន្ទាល់របស់សមាជិកតាមរបៀបដែលមិនអាចបំភ្លេចបាន ។ ការប្រជុំធម្មនិដ្ឋាននេះបានថតជាភាសាចំនួនប្រាំមួយ ៖ អង់គ្លេស ឥណ្ឌូនេស៊ី ខ្មែរ កុកងឺ ថៃ និងវៀតណាម ហើយមានសម្រាប់ការចូលមើលជាភាសាទាំងនោះ ក៏ដូចជា កាតាំង និងម៉ាឡេផងដែរ ។ សេចក្តីសង្ខេបពីចំណុចសំខាន់ៗពីបទបង្ហាញជាវីដេអូនីមួយៗត្រូវបានជ្រើសរើសដូចខាងក្រោម ៖
- ប្រទេសសិង្ហបុរី - ថតនៅអាណានិគមបឹងហ្គាឡូ ដែលជាទីតាំងនៃសាលាប្រជុំ ប៉ាសៀ ប៉ានចាង បច្ចុប្បន្ន និងកំពុងរៀបចំធ្វើជាព្រះវិហារបរិសុទ្ធប្រទេសសិង្ហបុរីនាពេលអនាគត ការសម្តែងរបស់ប្រទេសសិង្ហបុរីត្រូវបានបង្ហាញដោយក្រុមចម្រៀងដ៏ចំណានជាង ៣៥ នាក់ ដោយមានអ្នកលេងភ្លេង និងតន្ត្រីកែសម្រួលក្នុងមូលដ្ឋានដ៏អស្ចារ្យ ។
- ទីក្រុងហុងកុង - ថតអ្នកលេងព្យាណូបែបបុរាណ នៅក្នុងការប្រជុំធម្មនិដ្ឋាននេះ មានតែការសម្តែងរបស់ទីក្រុងហុងកុងប៉ុណ្ណោះ ដែលលេងឧបករណ៍ភ្លេង ។
- ប្រទេសកម្ពុជា - អ្នកចម្រៀងនារីពីរនាក់ច្រៀងឆ្លងឆ្លើយថតជាសម្លៀកបំពាក់ប្រពៃណី ដែលកែប្រែបរិយាកាសសាលាប្រជុំខាងក្នុងអមដោយបទចម្រៀងកុមារដ៏ផ្អែមល្ហែម ។
- ប្រទេសវៀតណាម - ក្រុមចម្រៀងសមាជិក និងអ្នកផ្សព្វផ្សាយសាសនាបានច្រៀងទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ជាទីស្រឡាញ់ ។
- ប្រទេសឥណ្ឌា - បរិយាកាសនៅក្នុងសាលាប្រជុំបានកែប្រែទៅជាឈុតឆាកដែលមានស្នូកដ៏ល្អអស្ចារ្យនៅក្នុងដំណើររឿងការប្រសូតនេះត្រូវបានសម្តែងឡើងវិញដោយប្រទេសឥណ្ឌាដែលផ្តោតលើព្រះឱរស្ធព្រះយេស៊ូវ ។ តន្ត្រីនេះក៏ត្រូវបានរៀបចំ និងសំយោគដោយអ្នកនៅ ក្នុងមូលដ្ឋានដែរ ។
- ប្រទេសម៉ាឡេស៊ី - ការចងក្រងពីការប្រសូតការសម្ដែង និងបទសម្ភាសន៍ខ្លីៗអំពីអត្ថន័យនៃបុណ្យគ្រីស្ទម៉ាស់ ការសម្តែងរបស់ប្រទេសម៉ាឡេស៊ីបង្ហាញពីសម្លៀកបំពាក់បុរាណរបស់ ដេយ៉ាក និងចែករំលែកវប្បធម៌របស់សារ៉ាវ៉ាក និងការឆ្លុះបញ្ចាំងពីសេចក្តីជំនឿ ។ ផ្នែកខ្លះនៃបទបង្ហាញនេះត្រូវបានថតនៅ កំពុង បានគ័រ ដៃយ៉ាក ។
- ប្រទេសឥណ្ឌូណេស៊ី - ថតនៅខាងក្រៅដ៏អស្ចារ្យនៃ ហ្គូ ឡាឡៃ ដែលតន្ត្រីសម្រួលនៅក្នុងមូលដ្ឋានដោយប្រើឧបករណ៍បុរាណព្រមជាមួយអ្នកចម្រៀងបីនាក់ស្លៀកសម្លៀកបំពាក់ប្រពៃណី និងអ្នករាំសម័យទំនើបមួយគូ ។ វីដេអូរបស់ប្រទេសឥណ្ឌូនេស៊ីក៏រួមបញ្ចូលគ្នានូវរូបភាពចលនា និងឈុតគ្រួសារដោយមានកម្រងរូបភាពដែលបង្កើតដោយកុំព្យូទ័រផងដែរ ។
- ប្រទេសថៃ - ទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ដ៏កក់ក្តៅមួយអមដោយឧបករណ៍ប្រពៃណី និងចូលរួមដោយក្រុមចម្រៀងដ៏ចំណានជាង ២០ នាក់នៅក្នុងបរិយាកាសខាងក្នុងសាលាប្រជុំដែលបានកែប្រែពន្លឺភ្លើង និងដើមបុណ្យគ្រីស្ទម៉ាស់ ។
- តៃវ៉ាន់ - ភាពអស្ចារ្យមួយបានលាតត្រដាងខណៈក្រុមអ្នកចម្រៀងស្រីបកស្រាយបទចម្រៀងចេញពីដើម្បីកម្លាំងនៃយុវជន នៅក្នុងឈុតឆាកនៅខាងក្នុង ។
ការផ្សាយការប្រជុំធម្មនិដ្ឋាននៅទ្វីបអាស៊ីអាចចូលទៅមើលក្នុងប៉ុស្តិ៍ YouTube តាមភាសានៅថ្ងៃ 17 ខែ ធ្នូ ឆ្នាំ ២០២២ ៖ អង់គ្លេស ការតាំង ឥណ្ឌូនេស៊ី ខ្មែរ ម៉ាឡេ ចិនកុកងឺ ថៃ និងវៀតណាម
អង្គភាពនៅទូទាំងទ្វីបអាស៊ីក៏អាចស្នើសុំវីដេអូដែលមានគុណភាពល្អពីពួកចិតសិបនាក់ប្រចាំតំបន់រៀងៗខ្លួនដើម្បីចាក់ផ្សាយដោយផ្ទាល់នៅឯសាលាប្រចុំចាប់ពីថ្ងៃសៅរ៍ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២២ ។