ប្រជាជនចំនួន ៥០០ នាក់ ក្នុងខេត្តបាត់ដំបងអាចមើលឃើញកាន់តែច្បាស់ជាងមុន បន្ទាប់ពីទទួលបានវ៉ែនតាមីញ៉ូបផ្ដល់ដោយអង្គការ LDS Charities ។ ប្រធានប្រចាំតំបន់នៃសាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានធ្វើសំណើមួយ ដោយទទួលស្គាល់ថាប្រជាជនដែលមានបញ្ហាកែវភ្នែកធ្ងន់ធ្ងរ មួយចំនួនគឺរស់នៅក្នុងខេត្តបាត់ដំបង។
លោក លិប ឌី ដែលជាប្រធានមណ្ឌលបានថ្លែងថា៖ “នេះគឺជាសេចក្ដីរីករាយដែលមើលឃើញមនុស្សជាច្រើននាក់បានទទួលជំនួយ។ ខ្ញុំមានសេចក្ដីសោមនស្សដែលមានអង្គការ LDS Charities ធ្វើការជាមួយយើងលើគម្រោងនេះ”។ ពួកគេបានឆ្លើយតបទៅនឹងសំណើរបស់យើងភ្លាម ហើយទទួលស្គាល់ថាវ៉ែនតាទាំងនោះគឺជាពរជ័យដ៏អស្ចារ្យសម្រាប់អ្នកត្រូវការវ៉ែនតា។ វ៉ែនតាទាំងនោះផ្ដល់ឲ្យសមាជិកព្រះវិហារក៏ដូចជាប្រជាជនផ្សេងៗរស់នៅក្នុងតំបន់នោះដែលមិនមែនជាសមាជិកព្រះវិហារ។ អ្នកទទួលបានវ៉ែនតាទាំងនោះបាននិយាយថា៖ “ពួកយើងរំភើបជាខ្លាំងដែលអាចមើលឃើញច្បាស់ម្ដងទៀត”។ អ្នកទទួលបានវ៉ែនតាផ្សេងទៀតក៏កត់សម្គាល់ឃើញដែរថាពួកគេរំភើបដោយពួកគេអាចអានបានម្ដងទៀតហើយ។ អ្នកទាំងនោះមិនដែលបានប្រើប្រាស់វ៉ែនតាពីមុនមកទេ។
វ៉ែនតាទាំងនោះរៀបចំដើម្បីចែកចាយដោយក្រុមអ្នកស្ម័គ្រចិត្ត ១៥ នាក់ មកពីសាសនាចក្រដែលបានរៀបចំ និងចូលរួមក្នុងការចែកចាយ និងបង្រៀនអំពីការពាក់វ៉ែនតាឲ្យបានត្រឹមត្រូវ។ អ្នកស្ម័គ្រចិត្តទាំងនោះគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ស៊ិស្ទើ ខូល ជាប្រធានគម្រោងគំហើញច្បាស់នៃអង្គការ LDS Charities បានថ្លែងថា៖ “ខ្ញុំសប្បាយចិត្តដែលពួកយើងបានដំណើរការគម្រោងនេះ និងអាចឃើញគម្រោងនេះសម្រេចដោយជោគជ័យ”។