ប្រជាជនក្នុងខេត្តកំពង់ធំជាងពីររយនាក់បានមកទស្សនាកម្សាន្តនូវការប្រគំតន្ត្រីនៅមាត់ទន្លេ នាល្ងាច ថ្ងៃសុក្រ ដែលនេះជាការសម្ដែងរបស់ក្រុមអ្នកផ្សព្វផ្សាយសាសនាបីនាក់ដែលមានទេពកោសល្យខាងប្រគុំតន្រ្តី ។ នេះជាសម្ដែងតំណាងឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងក្រុមចម្រៀងនៃយុវជនមរមន នៅក្នុងខេត្តនេះ។ កម្មវិធីនេះក៏មានប្រគុំតន្ត្រីបែបខ្មែរ និងបែបអាមេរិកដ៏ពេញនិយម ព្រមទាំងប្រគុំបទសាសនាគ្រីស្ទ និងតន្ត្រីបុរាណផ្សេងទៀតរបស់អាមេរិកនិងកម្ពុជាយ៉ាងឧឡារិកផងដែរ។ ស៊ិស្ទើ ស៊ីនដឺក្រាត ជាអ្នកលេងវីយឡុង អ៊ែលឌ័រ ប៉ារ៉ាម័រ ជាអ្នកលេងហ្គីតា និងអ៊ែលឌ័រ ប៊្រីតធីន ជាអ្នកលេងព្យាណូ ព្រមទាំងមានក្រុមចម្រៀង ចូលរួមសម្ដែងការប្រគុំតន្ត្រីសម្រាប់ល្ងាចនេះ។
- Musical Group for Missionary Concert in Kampong Thom
- Elder Paramore and Elder Brittain
- Sister Syndergaard Performs during Kampong Thom Concert
- Youth Choir Performing during Kampong Thom Riverside Concert
- Local Shop Owners Enjoying Riverside Missionary Concert
- Watching Missionary Riverside Concert from their Motos
- Mother and Son Enjoying the Riverside Missionary Concert
1 / 2 |
មានសំណួរសួរទៅកាន់ អ៊ែលឌ័រ ប៊្រីតធីន ដែលជាអ្នករៀបចំកម្មវិធីថា ហេតុអ្វីបានជារៀបចំការប្រគំតន្រ្តីក្រុមចម្រៀងយុវជន និងអ្នកផ្សព្វផ្សាយសាសនាដូច្នេះ? អ៊ែលឌ័រ ប៊្រីតធីន បានឆ្លើយថា " ...គេតែងតែមើលមកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកសាសនាចក្រជា ‘មនុស្សចម្លែក’ និងមិនជាផ្នែកមួយនៃសហគមន៍។ គោលបំណងនៃការប្រគំតន្រ្តីនេះគឺដើម្បីប្រាស្រ័យទាក់ទង និងធ្វើឲ្យអ្នកស្រុកស្គាល់ពួកយើង និងសាសនារបស់យើងឲ្យកាន់តែច្បាស់។"
ការសម្ដែងបានប្រារព្ធធ្វើឡើងនៅទីកន្លែងដ៏ស្រស់ស្អាតតាមមាត់ស្ទឹងសែននៃខេត្តកំពង់ធំ។ ក្រុមភ្លេងបីនាក់នេះ ព្រមទាំងក្រុមចម្រៀងយុវជនសាសនាចក្រទទួលបានអ្នកចូលរួមទស្សនាដែលជាអ្នកដំណើរជាង ២០០ នាក់ នៅមើលការសម្ដែងរយៈពេល ២ ម៉ោង។ ពេញមួយល្ងាច អ្នកចូលរួមទស្សនាចេញចូលឥតឈប់ចាប់ពី ១៥០ នាក់ ទៅ ៣០០ នាក់។ មានកម្មករជាច្រើននាក់ដែលកំពុងជិះម៉ូតូទៅផ្ទះក៏បានឈប់ដើម្បីស្ដាប់ និងមើលការសម្ដែងមួយភ្លែតដែរ។ ចំពោះអ្នកដែលមានចម្ងល់អំពី "មរមន" និងសាសនាចក្រ អ្នកផ្សព្វផ្សាយសាសនានឹងនៅក្បែរដើម្បីឆ្លើយសំណួរ។
អ៊ែលឌ័រ សំ បាននិយាយថាគាត់ “មានការសប្បាយចិត្តយ៉ាងខ្លាំងក្នុងការបានជួបមនុស្សជាច្រើនដែលចូលចិត្តការសម្ដែង និងអ្នកដែលចង់ដឹងឲ្យកាន់តែច្បាស់អំពីសាសនាចក្រ"។ អ្នកទាំងអស់គ្នា ព្រមទាំងកងសន្តិសុខក្រុងបានទទួលស្គាល់ថា តន្ត្រីនេះមានការកម្សាន្តសប្បាយរីករាយ។ អ្នកធ្វើដំណើរឆ្លងកាត់ដែលទស្សនាការសម្ដែងទាំងមូល បានសម្ដែងពីចំណាប់អារម្មណ៍របស់ខ្លួនថា អ្នកផ្សព្វផ្សាយសាសនា និងយុវជនបានចំណាយពេលវេលាសម្ដែងការប្រគំតន្ត្រីសហគមន៍ដោយឥតគិតថ្លៃ។
អ្នកចួលរួមទស្សនាការសម្ដែងជាច្រើននាក់បានស្នើឲ្យអ្នកផ្សព្វផ្សាយសាសនានប្រាប់ពួកគេអំពីសាសនាចក្របន្ថែមទៀត។ អ្នកខ្លះក៏បានរៀបចំការណាត់ជួបជាមួយអ្នកផ្សព្វផ្សាយសាសនាឲ្យទៅលេងផ្ទះពួកគេនៅថ្ងៃបន្ទាប់ផងដែរ។ ស៊ិស្ទើ ណែត បាននិយាយថា "នេះគឺជាថ្ងៃល្អបំផុត យើងត្រូវធ្វើការប្រគំតន្ត្រីនេះឲ្យកាន់តែច្រើនថែមទៀត។"
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងខេត្តកំពង់ធំនឹងផ្លាស់ទៅក្រុមជំនំថ្មីក្នុងពេលឆាប់ៗដែលស្ថិតនៅអគារនៅតាមផ្លូវជាតិលេខ ៦ និងនៅជាប់នឹងវិទ្យាល័យក្នុងទីរួមខេត្ត។